ប្រទេសមីយ៉ាន់ម៉ា ៖ ក្រសួងការបរទេសអាមេរិកប្រកាសនាថ្ងៃទី៣០ មីនាថា សហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យដកបុគ្គលិកការទូតមិនសំខាន់ទាំងឡាយចេញពីមីយ៉ាន់ម៉ាដែលកំពុងមានការបង្ក្រាបបង្ហូរឈា.ម បន្ទាប់ពីរដ្ឋប្រហារយោធាដែលផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ួងសាន់ ស៊ូជី ។
ក្នុងសេចក្ដីប្រកាសមួយក្រសួងនោះគូសបញ្ជាក់ថា បន្ទាប់ពីអនុញ្ញាតឲ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់បណ្ដានិយោជិតរដ្ឋាភិបាល
អាមេរិក និងបណ្ដាសាច់ញាតិគ្រួសារពួកគេកាលពីខែកុម្ភៈ ពេលនេះក្រសួងបញ្ជាឲ្យបុគ្គលិកការទូតមិនសំខាន់ទាំងនេះចាកចេញពីមីយ៉ាន់ម៉ា ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា សេចក្ដីសម្រេចចិត្តនេះត្រូវបានប្រកាន់យក ព្រោះសន្តិសុខរបស់បុគ្គលិករដ្ឋាភិបាលអាមេរិក និងរបស់បណ្ដាមនុស្សរបស់រដ្ឋាភិបាល ព្រមទាំងរបស់ពលរដ្ឋអាមេរិក គឺជាអាទិភាពខ្ពស់បំផុតរបស់ក្រសួង ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេ
រិកម្នាក់និយាយថា ស្ថានទូតអាមេរិកប្រចាំមីយ៉ាន់ម៉ានឹងនៅបន្តបើកចំពោះសាធារណជន និងបន្តផ្ដល់សេវាកម្មកុងស៊ុលតែមានការរិតត្បិត។
ពួកយោធាមីយ៉ាន់ម៉ាបន្តការបង្ក្រាបដោយបង្ហូរឈា.ម ដើម្បីសាកល្បងបញ្ចប់បាតុកម្មទាមទារឲ្យស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យ ព្រមទាំងកូដកម្មដែលធ្វើឲ្យរញ្ជួយដល់សេដ្ឋកិច្ចមីយ៉ាន់ម៉ា ។ មនុស្សយ៉ាងតិច៥២១នាក់ ក្នុងនោះភាគច្រើនជានិស្សិតនិងក្មេងជំទង់បានត្រូវសម្លា.ប់ដោយកងកម្លាំងសន្តិសុខរយៈពេល២ខែកន្លងមកនេះ ។ តាមសមាគមជួយដល់បណ្ដាអ្នកទោសនយោបាយមីយ៉ាន់ម៉ាថា តូលេខនេះអាចមានខ្ពស់ជាងនោះទៀត ។ ជនជាតិមីយ៉ាន់ម៉ាច្រើនរយនាក់ដែលត្រូវចាប់ខ្លួនពេលនេះបានបាត់ខ្លួន ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ