ខ្សែបម្រើស្លាប Hein Htet Aung ដែលលេងឱ្យក្រុម Selangor FC II នៅលីគលំដាប់ទី២ បានបង្ហាញកាយវិការដែលត្រូវបានគេមើលឃើញថាពាក់ព័ន្ធនឹងនយោបាយ អំឡុងពេលការប្រកួតរបស់ពួកគេទល់នឹងក្រុម PDRM FC កាលពីដើមខែនេះ។
Hein Htet Aung ត្រូវបានហាមឃាត់មិនឱ្យបង្ហាញខ្លួននៅក្នុងការប្រកួតទល់នឹងក្រុម Perak FC II នៅថ្ងៃសុក្រសប្តាហ៍នេះ ហើយរូបគេអាចប្រឈមការពិន័យធ្ងន់ជាងនេះ ប្រសិនបើនៅតែបន្តបង្ហាញកាយដែលត្រូវបានចាត់ទុកថាជាបទល្មើស។
ការលើកម្រាមដៃ ៣ ត្រូវបានបំផុសគំនិតតាមរយៈខ្សែភាពយន្តភាព The Hunger Games បានក្លាយជានិមិត្តរូបនៃការតស៊ូនៅអាស៊ី ដែលត្រូវបានប្រើជាទូទៅដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃកាលពីឆ្នាំមុន។
ចែករំលែកព័តមាននេះ