សួស វីហ្សា ប្រាប់ពី​ស្ថានភាព​សុខភាព ក្រោយព្យា​បាល​​អស់​ជិត​​​១០ថ្ងៃ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួស វីហ្សា ប្រាប់ពី​ស្ថានភាព​សុខភាព ក្រោយព្យា​បាល​​អស់​ជិត​​​១០ថ្ងៃ​

1 ខែ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ អ្នក​នាង សួ​ស វី​ហ្សា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ ដោយ​បាន​បង្ហាញ​ពី​​ស្ថានភាពសុខភាព​​របស់​ខ្លួន​ថា​ ពេល​នេះ​សុខភាព​​របស់​នាងហាក់​វិល​មករក​​សភាព​ដើ​ម​វិញ​ស្ទើ​រ​តែ​១០០% និង​មាន​កម្លាំង​មាំមួន…

​រាជធានីភ្នំពេញ ៖ អ្នក​នាង សួ​ស វី​ហ្សា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ ដោយ​បាន​បង្ហាញ​ពី​​ស្ថានភាពសុខភាព​​របស់​ខ្លួន​ថា​ ពេល​នេះ​សុខភាព​​របស់​នាងហាក់​វិល​មករក​​សភាព​ដើ​ម​វិញ​ស្ទើ​រ​តែ​១០០% និង​មាន​កម្លាំង​មាំមួន បន្ទាប់ពីសម្រាកព្យាបាល​ជំងឺកូវីដ​១៩ អស់រយៈពេល​​៨ថ្ងៃកន្លងមក ។​

យោង​តាម​សារនៅលើគណនីហ្វេសប៊ុករបស់នាងបាន​សរសេរថា «​សូម​គោរព​លោកតា​លោកយាយ​អុំ​ពូ​មីង​បងប្អូន​ទាំងអស់​គ្នា​ ​នាង​ខ្ញុំ​បាន​មក​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩ នៅ​សណ្ឋាគារ​ The Great Duke​ អស់​រយៈពេល​8​ថ្ងៃ​ហើ​យ ​ហើយ​​​ពេល​នេះ​សុខភាព​រាង​កាយ​របស់ខ្ញុំ​ហាក់​វិល​មក​សភាព​ដើ​ម​វិញ​ស្ទើរ​តែ​១០០% មាន​កម្លាំង​មាំមួន ហូប​បាន គេង​បាន ​មិន​មាន​ក្អក​ស្លេស ហៀរ​សំបោរ​ផ្តាសាយ ឈឺក្បាល​វិលមុខ​អី​នោះ​ទេ​ ​នេះ​ក៏​ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ពី​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ទេវតា​ឈុត​ស​របស់​យើ​ង​នៅ​មើ​​ល​ថែរក្សា​គ្រប់​អ្នកជម្ងឺ​យ៉ាង​យកចិត្តទុកដាក់​​។ នាង​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​ឆាប់​ជា​សះ​ស្បើ​យ ហើ​យ​នាង​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទាំងអស់​សំរាប់​ពាក្យ​ជូនពរ​ល្អ​ៗ​ដល់​នាង​ខ្ញុំ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខ្ញុំ​ទាំងមូល​ ជា​ពិសេស​ក៏​សូម​អរគុណ​ដល់​អាណាព្យាបាល​ទី​២​របស់ខ្ញុំ​គឺ​លោកអ៊ំ​ អ៊ឹង ឆៃ​ងួ​ន អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស ព្រមទាំង​កូនស្រី​របស់​គាត់ ចែ​គី​ម​លាង ដែល​លោក​តែងតែ​បារម្ភ​សួរសុខទុក្ខ​នឹង​តែងតែ​ផ្ញើ​រ​សម្ភារៈ​ប្រើ​ប្រាប់​នឹង​របស់​ហូប​ចុក​មក​អោយ​ខ្ញុំ​មិន​អោយ​ខ្វះ​ ​ពិ​ត​ជា​កក់ក្តៅ​ណាស់​» ​។

អ្នក​នាង​បាន​​បន្ត​ថា​ «នាង​ខ្ញុំ​សូម​មក​សង្ខេប​ពី​សុខទុក្ខ​របស់ខ្ញុំ​ត្រឹមតែ​ប៉ុណ្ណេះ​ដើ​​ម្បី​អោយ​បងប្អូន​បានដឹង​នឹង​អស់​បារម្ភ ចំណែក​រឿងហេតុ​ផ្សេង​ៗ​នឹង​រឿង​ក្នុង​ចិត្ត​ផ្សេង​ទៀត​នាង​ខ្ញុំ​នឹង​បង្ហាញ​អោយ​បងប្អូន​បានដឹង​នា​ឱកាស​ក្រោយ​។ ដោយ​ក្តី​គោរព​ពី​នាង​ខ្ញុំ សួ​ស វី​សា»​។

គួរ​រំលឹក​ផង​ដែរ​ថា អ្នក​នាង​សួ​ស វី​ហ្សា ត្រូវ​បាន​រក​ឃើញ​ថា​ វិជ្ជមានកូ​វី​ដ ១៩ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ ដែល​គិត​មក​ត្រឹម​ថ្ងៃនេះ​មាន​រយ​:​ពេល​ប្រមាណ​ជាង​១​ស​ប្តា​ហ៍​ហើយ​​ ។ ដោយឡែក​លោក​ថម មី​ ដែលជា​ស្វាមី​អ្នក​នាង ក៏​បាន​បង្ហាញ​នូវ​ការ​បារ​ម្ភ​ណាស់ ហើយ​ធ្លាប់​មាន​ចេតនា​ចង់​សុំ​ពេទ្យ​នៅ​មើលថែ​ប្រ​ព​ន្ឋ​តែ​២​នាក់​ ព្រោះ​ខ្លាច​ប្រ​ព​ន្ឋ​ពិបាក​។ រហូត​មក​ទល់​ពេល​នេះ តារា​ហង្ស​មាស​មួយ​ចំនួន បាន​ស្បើយ​ពី​អាកា​រៈ​ច្រើន ដោយ​តារា​ខ្លះ​ប្តូរ​កន្លែង​ព្យាបាល ហើយ​តារា​ខ្លះទៀត​មក​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​​ ៕​