ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ «​ពិដោរ​អ្នក​ភូមិ​ឆ្លាត​វៃ​» ដាក់​ដំណើរដើម្បី​ផ្សា​រភ្ជាប់​ពលរដ្ឋ​នឹង​សេវា​សាធារណៈ

5 ខែ មុន
  • បន្ទាយមានជ័យ

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ បានដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​អន​ឡាញ ដើម្បី​ផ្សារ​ភ្ជាប់​ពលរដ្ឋ នឹង​សេវា​សាធារណៈ​ក្រុង​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។…

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ បានដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​អន​ឡាញ ដើម្បី​ផ្សារ​ភ្ជាប់​ពលរដ្ឋ នឹង​សេវា​សាធារណៈ​ក្រុង​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។

កម្មវិធី​នេះ​មានឈ្មោះ​ថា «​ពិដោរ​អ្នក​ភូមិ​ឆ្លាត​វៃ​» គឺជា​ឧបករណ៍​ឆ្លើយ​តប​សំឡេង​អន្តរ​កម្ម (IVR) ហើយ​ក៏​ជា​ឧបករណ៍​ជជែក​តាម​ហ្វេ​ស​ប៊ុ​ក (Facebook based chatbot) ដែល​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​កម្ពុជា​អំពី​សេវា​សាធារណៈ​នៅ​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃនេះ​ដោយ គម្រោង​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ពលរដ្ឋ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​។ ឧបករណ៍​នេះ​នឹង​ផ្សា​ភ្ជាប់​ប្រជាពលរដ្ឋ ទៅ​នឹង​សេវា​នានា ដែល​ផ្តល់​ដោយ​ការិយាល័យ ច្រក​ចេញចូល​តែ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ឧបករណ៍​ស្រ​ដៀង​គ្នា ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ​២០២០ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy បាន​កត់​សម្គាល់ថា​៖ «​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេវា​សាធារណៈ​សំខាន់​ៗ គឺជា​ផ្នែក​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ដែល​បើកចំហ និង​មាន​គណនេយ្យ​ភាព​។ យើង​ចែករំលែក​គោលការណ៍ និង​គុណ​តម្លៃ​ទាំងនេះ ដែល​បង្កើត​ឱ្យ​មានការ​ជឿ​ទុកចិត្ត​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​។ ការ​ជឿ​ទុកចិត្ត​នេះ ក៏​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សង្គម​ដែល​មាន​ផលិតភាព​ខ្ពស់ និង​រីក​ចម្រើន​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឧបករណ៍​បច្ចេកវិទ្យា OW4C ធ្វើ​ឱ្យ​ការ​ទទួល​បាន​ព័ត៌មាន​មាន​លក្ខណៈ​សាមញ្ញ​។ ពិដោរ អាច​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​កម្មវិធី​ជជែក​តាម​ហ្វេ​ស​ប៊ុ​ក (Facebook chatbot) ឬ​ការ​ហៅ​ទូរស័ព្ទ​៖
១. ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ដំណើរការ​ដាក់​ពាក្យ​ស្នើ​សុំ លម្អិត​ពី​ឯកសារ​ដែល​ត្រូវការ ថ្លៃ​សេវា និង
បទដ្ឋាន​រយៈពេល​នៃ​ការ​ប្រគល់​ត្រលប់​មក​វិញ​។
២. ជា​យន្តការ​មាន​សុវត្ថិភាព​មួយ សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ផ្តល់​យោបល់​អំពី​គុណភាព​សេវាកម្ម​ដែល​ពួក​គេ​បាន​ទទួល​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​។

លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​កម្ពុជា

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ «​ការ​ទទួល​បាន​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​អំពី​សេវា​ទាំងនេះ​បាន​ទាន់​ពេលវេលា​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នឹង​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ និង​មាន​គណនេយ្យ​ភាព​ចំពោះ​លទ្ធផល​សេវា​សាធារណៈ​»​។

ការ​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍​របស់​គម្រោង OW4C នៅ​ខេត្តបន្ទាយមានជ័យ គឺជា​ការ​កសាង​ឡើង បន្ថែម​លើ​ជោគជ័យ​នៃ​គម្រោង​នេះ ដែល​បាន​បង្កើត​សមិទ្ធផល​ដ៏​វិជ្ជមាន នៅ​ខេត្តបាត់ដំបង​នា​ពេល​កន្លង​មក ហើយ​កាលពី ខែសីហា ឆ្នាំ ២០២០ ការ​សាកល្បង​កម្មវិធី «​ពិដោរ​អ្នក​ភូមិ​ឆ្លាត​វៃ​» នៅ​ខេត្តបាត់ដំបង​មក​ទល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ជាង ៤,០០០​នាក់ បាន​ទទួល​ព័ត៌មាន​អំពី​សេវា​ជាង ៥,៥០០​ដង​។ ឧបករណ៍​ទាំងនេះ​បង្ហាញ​នូវ​ភស្តុ​តាង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ការ​បង្កើន​ទំនាក់ទំនង​បែប​ស្ថាបនា​រវាង​ប្រជាជន​និង​មន្ត្រី អំពី​របៀប​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ទាំងនេះ​។

ក្រុមហ៊ុន Nickol Global Solutions គ្រប់គ្រង​គម្រោង​ច្រក​ចេញចូល​តែ​មួយ សម្រាប់​ពលរដ្ឋ ដោយ​សហការ​ជាមួយ​ដៃគូ​របស់​ខ្លួន​គឺ វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) និង អង្គការ InSTEDD I-Lab អាស៊ី​អាគ្នេយ៍​៕

ប៉ុស្តិ៍ទាក់ទង