ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ដី​របស់​តា​កៅ​ដូច​ហ្វូង​ស្រមោច ធ្វើ​ឱ្យ​មហាវិថី​ឈ្នះ​​ឈ្នះ ក្លាយជា​មហាវិថី​យមរាជ​ទៅ​ហើយ​(​​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាវិថី ឈ្នះ ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ ដែល​បង្ក​ឡើង​ពី​រថយន្ត​ដឹក​ដី​រាប់​សិប​គ្រឿង​ដែល​តែងតែ​បើក​ប្រដេញ​បន្តកន្ទុយ​គ្នា​ជា​ខ្សែ និង​ដី​ហុយ​សំពោង​ស្ទើរ​មើលផ្លូវ​លែង​ឃើញ​ទៅ​ហើយ​នោះ​។មនុស្ស​មិន​តិច​នាក់​នោះ​ទេ ដែល​គេ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ មហាវិថី ឈ្នះ ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ ដែល​បង្ក​ឡើង​ពី​រថយន្ត​ដឹក​ដី​រាប់​សិប​គ្រឿង​ដែល​តែងតែ​បើក​ប្រដេញ​បន្តកន្ទុយ​គ្នា​ជា​ខ្សែ និង​ដី​ហុយ​សំពោង​ស្ទើរ​មើលផ្លូវ​លែង​ឃើញ​ទៅ​ហើយ​នោះ​។
មនុស្ស​មិន​តិច​នាក់​នោះ​ទេ ដែល​គេ​ដឹង​ថា បាន​ស្លា​.​ប់​នៅ​លើ​ដងផ្លូវ​នេះ ដែល​ត្រូវ​រថយន្ត ដឹក​ដី​ទាំងនោះ បាន​ឆក់​យក​ជី​វីត និង​ខ្លះ​រង​របួស​ពិការ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​នេះ ។

កំណាត់​ផ្លូវ​នោះ ត្រូវ​គេ​ដឹង​ថា ត​ភ្ជាប់​ពី​ស្ពាន​ព្រែក​ព្នៅ ទៅ​រណ្តៅ​ដី​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ នៅ​ស្រប​នឹង​បឹង​តោ​ម៉ោ​ក ហៅ​បឹង​កប់​ស្រូវ ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ និង​មួយ​ផ្នែក​ជាប់​នឹង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

ផ្លូវ​នេះ អ្នកខ្លះ​បាន​ប្រសិទ្ធ​នាម​ហៅ​ថា «​ផ្លូវ​យមរាជ​» ព្រោះ​បាន​ផ្តាច់​យក​ជីវី​តមនុស្ស​មិន​តិច​នោះ​ទេ ជា​ពិសេស​នៅ​ចំណុច​ភូមិ​កប់​ស្រូវ​តូច​ត្រង់ ផ្លូវ​ចូល​រណ្តៅ​ដី​តា​កៅ​តែ​ម្តង​។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយ​តែ​រណ្តៅ​ដី​របស់​រលោក​ឧកញ៉ា​ញឹក ផ​ន ហៅ​តា​កៅ ដែល​កំពុង​តែ​ជីក​លុង ស្ទើរ​ដល់​ក្បាល​ព្រេ​ត​លើ​ផ្ទៃដី​ប្រមាណ​មិន​តិច​ជាង​២០​ហិត​នៅ​បឹង​តា​មោក និង​មានការ​អភិវឌ្ឍ​ចាក់​លុប​នៅ​តំបន់​ជុំវិញ រួម​ទាំង​លុប​បឹង​ផង​នោះ នៅ​ក្នុង​មួយ ថ្ងៃ​ៗ រថយន្ត​រាប់រយ​គ្រឿង​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​ជើង យ៉ាង​ប្រសាច​ដូច​ស្រមោច​នៅ​លើ​ដងផ្លូវ ហើយ​ស្ទើរតែ​អស់​មិន​បាន​គោរព​នូវ​ការ​ណែនាំ​របស់​អាជ្ញាធរ ដោយ​មិន​គ្រប​នោះ​ទេ ធ្វើ​ឱ្យ​ដី​ធ្លាក់​ពេញ​ផ្លូវ​ហុយ​ទ្រលោម ធ្វើ​អោយ​អ្នកដំណើរ​មើលផ្លូវ​លែង​ឃើញ​តែ​ម្តង​។

ម្យ៉ាងទៀត ដោយសារ​តែ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​មិន​គោរព​ច្បាប់​ចរាចរណ៍ ក៏​បាន​បើក​ប្រដេញ វ៉ា​ជែង​គ្នា ជា​ហេតុ​ធ្វើ​ឱ្យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​នា​ប​មនុស្ស​ស្លា​.​ប់ និង​របួស​ជា​បន្តបន្ទាប់ នៅ​ក្នុង​នោះ​អតីត​លោក​ចៅសង្កាត់​គោករ​ការ ក៏​បាន​ស្លា​.​ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​រណ្តៅ​ដី​តា​កៅ​នេះ​ផង​ដែរ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ