ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិតក់ស្លុត ពេល​ចាក់សោចូល​ផ្ទះ ឃើញស្ថានភាព​លោក​យាយ​បែបនេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​លោក​យាយ​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ បាន​ក្អួត​ធ្លាក់ឈា.ម​ដួល​ស្លា.ប់​នៅ​ក្នុងផ្ទះ​តែម្នាក់​ឯង​ ហើយ​​ត្រូវ​បាន​ក្មួយ​ប្រទះ​ឃើញ​ ​រួច​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឱ្យ​ចុះ​​មក​ពិនិត្យតែម្តង​ ។ ​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ​៖ ​លោក​យាយ​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ បាន​ក្អួត​ធ្លាក់ឈា.ម​ដួល​ស្លា.ប់​នៅ​ក្នុងផ្ទះ​តែម្នាក់​ឯង​ ហើយ​​ត្រូវ​បាន​ក្មួយ​ប្រទះ​ឃើញ​ ​រួច​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឱ្យ​ចុះ​​មក​ពិនិត្យតែម្តង​ ។

​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​B១១ ផ្លូវ​ក្នុង​បូ​រី​លេខ​២ ក្រុម​ទី​២ ភូមិ​បឹង​រាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​លោកយាយរងគ្រោះ​ខាងលើ​​ឈ្មោះ​កៅ ឡា​ង​ឌី អាយុ​៧៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។​ ​លោក​យាយ​​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជាលើសឈាម​ និង​ជំងឺថ្លើម​ផងដែរ​។

តាម​ប្រភព​​ព័ត៌មាន​បាន​​អោយ​ដឹង​ថា ​លោកយាយរងគ្រោះ​រូប​នោះ​ពុំ​មាន​កូនចៅ​នៅ​ជាមួយ​នោះ​ទេ គី​កូ​នៗ​បាន​ទៅ​រស់នៅឯ​​សហ​រដ្ឋអាមេរិក​អស់​ហើយ នៅ​សល់​តែ​គាត់​រស់នៅ​​តែ​ម្នាក់​ឯង ដោយ​មាន​ក្មួយ​សាច់ថ្លៃ​ម្នាក់នៅ​មើល​ការ​ខុស​ត្រូវ​ផ្គត់ផ្គង់​ផ្តល់​អាហារ​និង​ថ្នាំ​។

តាម​ការ​បំភ្លឺ​របស់​ក្មួយ​សាច់ថ្លៃ​ឈ្មោះ ហ៊ុន សុខ​នី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ធ្វើ​ដំណើរ​​ចេញ​​ពី​ផ្ទះ​នៅ​ជិត​វត្ត​ទួល​សន្តិ​វ័ន​ ហៅ​វត្ត​ទួល​អស់លោក ​​​ដោយ​ឃើញ​ទ្វាររបង​ផ្ទះ​ចាក់សោរ ហើយ​គាត់​ក៏​​ចាក់សោរ​ចូល​ក្នុង​​ផ្ទះ​ លុះពេល​​បើកទ្វារ​សំណាញ់​ ស្រាប់តែ​ឃើញ​ម្តាយធំ​ដេក​ស្លា.ប់​ក្នុង​ថ្លុ.កឈា.ម​បាត់ទៅ​​ហើយ បន្ទាប់​មក​​គាត់​ក៍បាន​ទូរស័ព្ទ​ប្រាប់​កូនចៅ​​នៅ​សហរដ្ឋអាមេរិក និង​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​ពិនិ​ត្យ​តែម្តង​។

តាម​ប្រភព​ពី​​នគរបាល​កា​រិ​យា​ល​យ័​បច្ចេកទេស​វិទ្យាសាស្ត្រ​បានអោយ​ដឹង​ថា ​លោកយាយ​រងគ្រោះ​​រូប​នោះ​បាន​​បាត់បង់ជីវិត​​ដោយ​សារ​ជំងឺថ្លើម​ និង​លើសឈាម​។​ ក្រោយពីពិនិត្យ​រួច ​សព​ត្រូវ​​បាន​​សាច់ញាតិ​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ពូន​ភ្នំ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ