ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ស្នើសុំភាគីកម្ពុជា ជួយតាមដានមុខសញ្ញា​ឧក្រិដ្ឋជន​ ១៨នាក់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក​វរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ច្រកអន្តរជាតិ​ភំ្នដី គីឡូ១៣…

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក​វរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ច្រកអន្តរជាតិ​ភំ្នដី គីឡូ១៣ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានទទួលជួបយ៉ាងជិតស្និទ្ធ​ជាមួយយោធាឈុតខ្មៅថៃ កងវរសេនាធំលេខ១៣ ប្រចាំមាត់ច្រកអន្តរជាតិ បានខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីជួយរួមគ្នា ដោះស្រាយបញ្ហា ដែលកើតមានឡើង និងបន្តទប់ស្កាត់បទល្មើសផ្សេងៗដែលតែងតែកើតមាន សំខាន់ទប់ស្កាត់ពលករខុសច្បាប់ ដែលពេលនេះ កំពុងតែជួបបញ្ហាមួយទៀតគឺមេរោគកូវីដ-១៩ កំពុងមានការរីករាលដាលនៅលើពិភពលោក និងប្រទេសយើងទាងសងខាងផងដែរ។

ក្រៅពីភារកិច្ចស្នូល កងកម្លាំងប្រដាប់អាវុធ ជាប្រធានក្រុមការងារទំនាក់ទំនងច្រកភ្នំដី លោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បានដឹកនាំបញ្ជា និងបន្តការងារកសាងអង្គភាព ឲ្យមានការរីកចម្រើនជាលំដាប់ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ​ទីស្នាក់ការរបស់អង្គភាព។

ក្នុងឱកាស​នោះដែរ លោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បានបញ្ជាក់យ៉ាង​ច្បាស់ពីកិច្ចសហប្រតិបត្តិការរបស់ភាគីកម្ពុជា គឺតម្រូវអោយពលករ ដែលមានបំណងឆ្លងចូលមកកម្ពុជា ត្រូវតែធ្វើចត្តាឡីស័ក រយៈ​ពេល ១៤ថ្ងៃ មុនចូលទៅរស់នៅតាមភូមិ ដូចប្រជាពលរដ្ឋធម្មតា។ ភាគីថៃ បាន​សុំឲ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជួយតាមដានមុខសញ្ញាឧក្រិដ្ឋជន មាន ​១៨នាក់ ដែលមានភ្ជាប់ប្រវត្តិ និងរូបថតមកជាមួយ ដូចក្នុងរបាយការណ៍។

លោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បាន​ប្រាប់ទៅភាគីទាហានឈុតខ្មៅថៃវិញថា លោកនឹងរាយការណ៍ជូនទៅថ្នាក់លើ សុំបទបញ្ជា​ ហើយបន្តរួមគ្នា ធ្វើកិច្ចសហប្រតិបត្តិការជាបន្តទៅទៀត។

បន្ទាប់មក លោកអនុសេនីយ៍ត្រី ផៃ រោធ តំណាងលោកមេបញ្ជាការ​វរសេនាធំលេខ១៣ បានឯកភាពក្នុងគោលបំណងរួមគ្នា ទប់ស្តាត់ពលករលួចដែនខុសច្បាប់ គេចវេះ​ពីការធ្វើចត្តាឡីសក័ និងបានផ្តល់រូបឧក្រិដ្ឋជន ជាជនជាតិថៃ ដែលមានបំណង​ឆ្លងដែន ចូលព្រះរាជាណាចក្រកម្ពុជា តាមច្រកអន្តរជាតិភំ្នដីរួចមក អង្គភាពបញ្ជាការវរៈសេនាធំលេខ១៣ ទាហានឈុតខ្មៅថៃ និងប្រធានឃោនំវាំងណាមយេន បានជួយឧបត្ថម្ភស៊ីម៉ងចំនួន ១៤៧ការ៉ុង សមាគមចំការអំពៅស្រុកខ្លងហាត បានឧបត្ថម្ភទឹក​បរិសុទ្ធ​ចំនួន ៣០០យួរ លោក សុរ៉ាក់ស័ក្តិ ណាចៃខុង ប្រធានក្រុមហ៊ុនរោងចក្រផលិតក្រដាក់រ៉ាម ម៉ាក Double AA បានជួយឧបត្ថម្ភក្ដារបន្ទះ (កុងផ្លាកកេ) ចំនួន ១០០សន្លឹក និងម៉ាស​ចំនួន ៣កេះធំ ស្មើ ៣០០០ម៉ាស។

នៅ​វេលាម៉ោង ១១:០០ព្រឹក លោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បានទទួលការជួយឧបត្ថម្ភពីរោងចក្រផលិតក្រដាស Double A ដែលមានសាខា នៅប្រទេសកម្ពុជា ឈ្មោះក្រុមហ៊ុនផេភើរទ្រី (ខេមបូឌា) PAPER TREE (CAMBODIA) CO.,LTD. ដោយមានការសម្របសម្រួលពីយោធាឈុតខ្មៅថៃ និងសមត្ថកិច្ចពាក់ព័ន្ធ បានជួយឧបត្ថម្ភក្តារបន្ទះ (កុងផ្លាកកេ) ចំនួន ១០០សន្លឹក និងម៉ាស​ចំនួន ៣កេះធំ ស្មើ ៣០០០ម៉ាស តំណាងលោកប្រធានសហករបាននាំយកស៊ីម៉ងចំនួន ៥តោន និងលោកមេបញ្ជាវរសេនាធំលេខ១៣ ថៃ ព្រមទាំងលោកស្រី ស៊ូ កាន់យ៉ា បានឧបត្ថម្ភ​ស៊ីម៉ង ចំនួន ៤៨ការ៉ុង សម្រាប់អោយអង្គភាពបានជួសជុល និងកសាងស្នាក់ការបន្តទៀត ស្របពេល​ដែលស្នាក់ការក្រុមការងារ​ទំនាក់ទំនងព្រំដែនកម្ពុជា ត្រូវបានជួលជុល និងបន្តការកសាងក្រុមការងារទំនាក់ទំនងព្រំដែន​កម្ពុជា-ថៃ ច្រកអន្តរជាតិ​ភំ្នដី គីឡូ១៣នេះ ឲ្យបានប្រើប្រាស់តាមតម្រូវការផងដែរ៕ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ