ជីដូនលោកបារ៉ាក់ អូបាម៉ា ទទួលមរណភាពហើយ
សហរដ្ឋអាមេរិក ៖ លោកយាយសារ៉ាហ៍អូបាម៉ា ដែលអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ចាត់ទុកជាជីដូនលោកនោះ បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា…
សហរដ្ឋអាមេរិក ៖ លោកយាយសារ៉ាហ៍អូបាម៉ា ដែលអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ចាត់ទុកជាជីដូនលោកនោះ បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា…
សហរដ្ឋអាមេរិក ៖ លោកយាយសារ៉ាហ៍អូបាម៉ា ដែលអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ចាត់ទុកជាជីដូនលោកនោះ បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៩៩ឆ្នាំ ក្នុងមន្ទីរពេទ្យមួយនៃទីក្រុងKISUMU ភាគខាងលិចកេនយ៉ា ។
កូនស្រីលោកយាយ លោកស្រី MARSATONYANGO ថ្លែងទៅកាន់ AFP ថា ម្ដាយរបស់គាត់បានទទួលមរណភាពនាព្រឹកថៃ្ងទី២៩ មីនា ក្នុងមន្ទីរពេទ្យ JARAMOGI OGINGA ODINGA នៃទីក្រុង KISUMU ។ ក្នុងសេចក្ដីប្រកាសមួយលោកអូបាម៉ាលើកឡើងថា លោកយាយសារ៉ាហ៍ អូបាម៉ា ដែលមនុស្សម្នានិយមហៅគាត់ថាម៉ាម៉ាសារ៉ាហ៍ គឺជាជីដូនរបស់យើង ។ លោករំឭកថាលោកយាយក្នុង១ជីវិតគាត់ ជាសាក្សីនៃបណ្ដាការផោ្លស់ប្ដូរគួរឲ្យភ្ញាក់ផ្អើលនានាលើពិភពលោក និងជាអ្នកបានឃើញផ្ទាល់ចៅម្នាក់ ក្នុងចំណោមចៅៗគាត់ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ។
អ្នកនាំពាក្យគ្រួសារលោកយាយនិយាយថា លោកយាយមិនបានស្លាប់ដោយសារការឆ្លងវីរុសកូវីដ-១៩ឡើយ ។ លោកយាយត្រូវបានធ្វើ
តេស្តនិងមិនមែនឈឺដោយកូវីដទេ ។ លោកយាយធ្លាក់ខ្លួនឈឺធ្ងន់ ចាប់តាំងពី១សប្ដាហ៍មកហើយ រួចស្ថានភាពសុខភាពរបស់គាត់កាន់តែដុនដាប ។
លោកយាយត្រូវបានបញ្ជូនទៅកន្លែងសង្រោះបន្ទាន់ តែត្រូវទទួលមរណភាពនាព្រឹកថ្ងៃទី២ ៩មីនា ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ