ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​​​មីយ៉ាន់ម៉ា​ទម្លាក់​គ្រាប់បែក​លើ​​ជនជាតិភាគតិច​ រីឯ​បាតុកម្ម​នៅ​បន្ត​ ទោះ​មានការ​បា.ញ់ប្រហារ

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​ភូមិ​ប្រមាណ​ជា​៣.០០០​នាក់​ដែល​រស់នៅ ក្នុង​បណ្ដា​តំបន់​មាន​ជនជាតិភាគតិច​កា​រ៉ែ​ន​ភាគច្រើន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​។ កងទ័ពអាកាស​មី​យ៉ា​ន់​ម៉ា បាន​វាយប្រហារ​ពួក​ឧទ្ទាម​កា​រ៉ែ​ន​ជា​លើក​ដំបូង ចាប់​តាំងពី​ឆ្នាំ​១៩៩៥​មក​។ កាសែត​អង់គ្លេស​…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​ភូមិ​ប្រមាណ​ជា​៣.០០០​នាក់​ដែល​រស់នៅ ក្នុង​បណ្ដា​តំបន់​មាន​ជនជាតិភាគតិច​កា​រ៉ែ​ន​ភាគច្រើន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​។ កងទ័ពអាកាស​មី​យ៉ា​ន់​ម៉ា បាន​វាយប្រហារ​ពួក​ឧទ្ទាម​កា​រ៉ែ​ន​ជា​លើក​ដំបូង ចាប់​តាំងពី​ឆ្នាំ​១៩៩៥​មក​។

កាសែត​អង់គ្លេស​ THE GUARDIAN រាយការណ៍​ថា ការ​វាយប្រហារ​តាម​អាកាស​មួយ​ចំនួន​របស់​កងទ័ព​មី​យ៉ា​ន់​ម៉ា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ជម្រុញ​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់ រត់​ភៀសខ្លួន​ឆ្លងកាត់​ព្រំដែន ចូល​ប្រទេស​ថៃ​។ កាសែត​នោះ​បន្ត​ថា ការ​វាយប្រហារ​ទាំង​នេះ​លើ​បណ្ដា​តំបន់​ដែល​មាន​ជនជាតិ​កា​រ៉ែ​ន​ភាគច្រើន ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៧​មីនា​មក​។ គេ​វាយតម្លៃ​ថា​តាំងពី​មានការ​វាយប្រហារ​នោះ​មក អ្នក​ភូមិ​ប្រមាណ​ជា​៣.០០០​នាក់​បាន​រត់​ឆ្លងកាត់​ស្ទឹង​SALWEEN​ភៀសខ្លួន​មក​កាន់​ដែនដី​ថៃ ហើយ​មនុស្ស​មួយ​ចំនួន​កំពុង​តែ​រត់​កាត់​ព្រៃ​ក្នុង​ដែនដី​មី​យ៉ា​ន់​ម៉ា​។

តាម​សាក្សី​ទាំងឡាយ​ថា មានការ​ផ្ទុះ​ខ្លាំង​ៗ ហើយ​ផ្ទះ​និង​អគារ​ជា​ច្រើន​ត្រូវ​ភ្លើង​ឆាបឆេះ​។ មនុស្ស​យ៉ាងតិច​៣​នាក់​ត្រូវ​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស កាលពី​ថ្ងៃ​ទី​២៧​មីនា​។

រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ប្រយុទ្ធ ប្រឆាំង​ពួក​ឧទ្ទាម​កា​រ៉ែ​ន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ និង​បើ​តាម​កាសែត​អង់គ្លេស​ថា ការ​វាយប្រហារ​តាម​អាកាស​នា​ពេល​នេះ ជា​ការ​វិវត្តន៍​គួរ​ឲ្យ​បារម្ភ ពេល​ដែល​របប​យោធា​កំពុង​បង្ក្រាប​បាតុកម្ម ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៥០០​នាក់​រួច​ហើយ​។

ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ក៏​ទោះបី​មានការ​ប​ង្រា្ក​ប​យ៉ាង​បង្ហូរឈា.ម ក៏​នា​ថ្ងៃ​ទី​២៩​មីនា បាន​លើកគ្នា​ដើរ​ហែ​ក្បួន​តវ៉ា​ជា​ថ្មី តាម​ដង​វិ​ថី​នានា តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៩​មីនា​នៅ​មី​យ៉ា​ន់​ម៉ា​។ មនុស្ស​យ៉ាងតិច​១០៧​នាក់​ក្នុង​នោះ​មាន​កុមារ​៧​នាក់ បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៧​មីនា​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ពី​សំណាក់​កងកម្លាំង​សន្តិសុខ ដោយ​ប្រើប្រាស់​បណ្ដា​មធ្យោបាយ​យោធា ជាមួយ​ការ​វាយប្រហារ​តាម​អាកាស​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​។ សរុប​មក​ទល់​ពេល​នេះ​មនុស្ស​៥១០​ហើយ ក្នុង​នោះ​មាន​និស្សិត​និង​ក្មេង​ជំទង់​ច្រើន​នាក់ បាន​ត្រូវ​ស្លា.ប់​ដោយ​គ្រាប់កាំភ្លើង របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ចាប់តាំងពី​រដ្ឋប្រហារ​មក​។ ចំណែក​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ បាន​គំរា.ម ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​របប​យោធា​ប្រសិនបើ​ការ​បង្ក្រាប​បង្ហូរឈា.ម​នៅ​បន្ត​ទៀត​។

តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​លោកស្រី​KATHERINE TAI ប្រកាស​នា​ថ្ងៃ​ទី​២៩​មីនា​ពី​ការ​ផ្អាក​ភ្លាម​ៗ រាល់​ការ​សន្យា​ពាណិជ្ជកម្ម របស់​សហ​រដ្ឋអាមេរិក​ជាមួយ​មី​យ៉ា​ន់​ម៉ា ដោយសារ​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១​កុម្ភៈ និង​ការ​បង្ក្រាប​យ៉ាង​បង្ហូរឈា.ម​បាតុកម្ម​ទាំងឡាយ​ដោយ​របប​យោធា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ