ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុសអ្នកចម្រៀង សុខ សីឡាលីន រកឃើញវិជ្ជមានកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកចម្រៀង ក្នុងផលិតកម្មហង្សមាស នាង សុខ សីឡាលីន​​​ បានប្រកាសថា បងប្រុសរបស់នាង ត្រូវបានរកឃើញផ្ទុកមេរោគកូវីដ១៩។ សុខ…

ភ្នំពេញ៖ អ្នកចម្រៀង ក្នុងផលិតកម្មហង្សមាស នាង សុខ សីឡាលីន​​​ បានប្រកាសថា បងប្រុសរបស់នាង ត្រូវបានរកឃើញផ្ទុកមេរោគកូវីដ១៩។ សុខ សីឡាលីន បានប្រកាសដូច្នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៩មីនានេះ។

សុខ សីឡាលីន សរសេរថា «ជម្រាបសួរបងប្អូនពូមីងទាំងអស់ ពេលនេះ បងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅ ឌីន មានវិជ្ជមាន កូវីត19 ហើយឡានក្រុមគ្រូពេទ្យ បានមកយកគាត់ទៅសម្រាកព្យាបាលហើយ»។

នាងបញ្ជាក់ថា «ក្រុមគ្រួសារនាងខ្ញុំទាំងអស់ បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំបានចាក់វ៉ាក់សាំង 2ដងរួចមកហើយក្តី។ ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ (ប្អូនស្រីខ្ញុំ) ហើយអ្វីដែលខ្ញុំ​បារម្ភ គឺប៉ាមាក់របស់នាង​ខ្ញុំ ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស»។

យ៉ាងណាបើតាម សុខ សីឡាលីន លទ្ធផលបែបណា នាង​នឹងជម្រាបជូនបងប្អូនបន្ត ប៉ុន្តែផ្ទះរបស់នាង ត្រូវបានបិទហើយ។

នាងបានលើកឡើងបន្ថែមថា «នេះហើយលទ្ធផល ដែល ៧-៨នាក់ គេនៅផ្ទះ ហើយម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ»។

អ្នកចម្រៀងរូបនេះ បានផ្ញើសារ​ដល់បងប្អូនជនរួមជាតិ ឲ្យបន្តចូលរួមការពារកុំឲ្យឆ្លងកូវីដ១៩ តាមរយៈវិធានការ ៣កុំ ៣ការពារ គឺ​ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាព កុំ​ទៅជួបជុំមនុស្សច្រើន កុំ​ចូលបន្ទប់បិទជិត ដែលប្រើម៉ាស៊ីនត្រជាក់ និងកុំ​ចាប់ដៃ ប៉ះពាល់គ្នា៕​ ដោយ៖  សុខ វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ