ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​បន្លែ​ត្អូញ​ពី​តម្លៃ​ផ្លែ​ល្ពៅ​ចុះថោក សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ធ្វើ​ចំការលើ​ខ្នង​កោះ ជាប់មាត់​ទន្លេ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​សម្តែង​កា​រខក​ចិត្តជា​ខ្លាំង​ព្រោះតែ​ផ្លែ​ល្ពៅ​ឆ្នាំ​នេះ មាន​តម្លៃ​ធ្លាក់​ចុះ​ស្ទើរ​ដល់​កំរិត​សូន្យ​ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​ពួក​គាត់​ត្រូវ​ខាតបង់ ។ ចំណែក​អ្នក​ទទួល​ទិញ​ពី​កសិករ​ក៏​បាន​បញ្ជាក់​ដូច​ជា…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ធ្វើ​ចំការលើ​ខ្នង​កោះ ជាប់មាត់​ទន្លេ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​សម្តែង​កា​រខក​ចិត្តជា​ខ្លាំង​ព្រោះតែ​ផ្លែ​ល្ពៅ​ឆ្នាំ​នេះ មាន​តម្លៃ​ធ្លាក់​ចុះ​ស្ទើរ​ដល់​កំរិត​សូន្យ​ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​ពួក​គាត់​ត្រូវ​ខាតបង់ ។

ចំណែក​អ្នក​ទទួល​ទិញ​ពី​កសិករ​ក៏​បាន​បញ្ជាក់​ដូច​ជា គ្នា​ថា តម្លៃ​ផ្លែ​ល្ពៅ​ពិតជា​ចុះថោក​មែន ហើយ​បើ​គាត់​មិន​ទិញ​ថោក​តាម​តម្លៃ​ទីផ្សារ​ទេ គាត់​ដែល​ជា​ឈ្មួញ​ចាំ​ទិញ​បោះ​ដុំ គឺជា​អ្នក​ខាតបង់ ។

បងស្រី ស៊ឹ​ម ឆែម អាយុ​៤៧​ឆ្នាំ បានឱ្យ​ដឹង​ថា ៖ គាត់​មាន​ទីលំនៅ​ភូមិ​ទួល​ធ្លក ឃុំ​មេលំ ឯណោះ​ទេ ប៉ុន្តែ​គាត់​មាន​ដីចំការ​ជាង​១​ហិ​កតា នៅ​ជាប់​មាន​ទន្លេ​ក្នុងភូមិ​យុគ​ន្ឋ ឃុំ​ឆ្នុកទ្រូ ។ ឱ្យ​តែ​ដល់​ខែ​ទឹក​ស្រក​គាត់​តែង​មក​រស់នៅ​ធ្វើ​ចំការ​នៅ​មាត់ទន្លេ រហូត​ខែវស្សា​ពេល​ទឹកទន្លេ​ឡើង​លិច​ខ្នង​កោះ ទើប​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នៅ​ចំការ​គាត់​ដាំ​ដំណាំ​ច្រើន​ប្រភេទ និង​ផ្លាស់​ប្តួ​រហូត​ទៅ​តាម​បន្លែ​មាន​ទីផ្សារ​ខ្ពស់ ។ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​គាត់​បាន​ខាតបង់​ច្រើន​ណាស់ ដោយសារ​តែ​ផ្លែ​ល្ពៅ​មាន​តម្លៃ​ថោក​ពេក​ដោយ​បច្ចុប្បន្ន​តម្លៃ​ផ្លែ​ល្ពៅ​ត្រឹម​២០០​ទៅ​២៥០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម គឺ​ស្មើនឹង​២០​ម៉ឺន​ទៅ​២៥​ម៉ឺន​រៀល ក្នុង​១​តោន គឺ​ខុស​គ្នា​ច្រើន​ណាស់​ពី​ឆ្នាំ​ចាស់ ។

កាល​ឆ្នាំ​ចាស់​គាត់​លក់​បាន​ពី​៨០០​ទៅ​១០០០​រៀល​ក្នុង​១​គីឡូក្រាម ដោយសារ​តែ​កាល​ណោះ​បាន​ថ្លៃ​ដូច​ច្នេះ​ហើយ​ទើប​គាត់​ដាំ​ឆ្នាំ​នេះ ។ គាត់​មិនដឹង​ថា តម្លៃ​ល្ពៅ​ចុះថ្លៃ​ខ្លាំង​បែប​នេះ​ដោយសារ កូ​វីត ឬ​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​ដឹង​ត្រឹម​ថា បើ​គាត់​ឬ កសិករ​ឯទៀត​មិន​បេះ​លក់​មាន​តែ​ទុក​ចោល ព្រោះ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ធ្លាក់​ភ្លៀង​ទឹកទន្លេ​ក៏​ឡើង ម្លោះ​ហើយ​ត្រូវ​តែ​បេះ​យក​មក​លក់ ។ បើ​ទូរ​ទាត់​ទៅ​លើ​ការ​ចំណាយ​ទន់​ក្នុង​ការ​ទិញ​ប្រេង​បូមទឹក ថ្លៃ​ជី ថ្លៃ​ពូជ និង​កម្លាំង​ពលកម្ម គឺ​ខាត​ច្រើន​ណាស់ ។ យ៉ាងនេះ​ក្តី​ក៏​ឆ្នាំ​ក្រោយ​គាត់​នៅ​តែ​ធ្វើ​ចំការ​ដដែល ដែរ​ព្រោះ​ជីវិត​អ្នកចំការ​តែ​ប៉ុណ្ណឹង ឆ្នាំ​នឹង​ដាំ​ល្ពៅ​ថោក ឆ្នាំ​ក្រោយ​ដាំ​អ្វី​ផ្សេង​វិញ ។

ដោយឡែក លោក វ៉ា​ន់ ធៀប ដែល​ជា​ឈ្មួញ​ចាំ​ទិញ​ពី​កសិករ​ផ្ទាល់ និង​លក់ដុំ​ឱ្យ​ឈ្មួយ​យក​ទៅ​លក់​បន្ត​បាន​បញ្ជាក់​ថា ៖ គាត់​ទិញ​ពី​កសិករ ២០០​ទៅ​២៥០​រៀល ក្នុង​១​គីឡូក្រាម ពេល​គាត់​លក់​បន្ត​ឱ្យ​ឈ្មួញ​យក​លក់​តាម​បណ្តា​ខេត្ត បាន​ត្រឹម​៣០០​ទៅ​៣៥០​រៀល​ក្នុង​១​គីឡូក្រាម គឺ​ចំណេញ​ត្រឹម​៥០​រៀល ហើយ​បើ​គិត​ទៅ​១​ថ្ងៃ គាត់​ទិញ​លក់​បាន​២​តោន​គាត់​អាច​ចំណេញ​ត្រឹម​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ នេះ​មិន​ទាន់​គិតថ្លៃ​ឈ្នួល​លី​សែង​នោះ​ទេ ។

គាត់​ឃើញ​កសិករ​យក​ល្ពៅ​មក​លក់​ខ្លះ​១​ទូក​បាន​លុយ​តែ​ជាង​១០​ម៉ឺន​រៀល ។​គាត់​ក៏​អាណិត​ដែរ តែ​ធ្វើ​ម៉េច បើ​តម្លៃ​ទីផ្សារ​ប៉ុណ្ណឹង​ហើយ ។ ប្រជា​កសិករ បាន​សំណូមពរ​ដល់​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​បាន​ថ្លៃ​ជាង​នេះ​ផង បើ​មិន​បាន​តម្លៃ​ឆ្នាំ​មុន ក៏​ប្រហាក់ប្រហែល​ក៏​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ