ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន​និង​សហភាព​អឺរ៉ុប​ថ្កោលទោស​ទិវា​បង្ក្រាប​ប​ង្ហូ​រ​ឈា.ម​បាតុករ តែយោធា​​​ហាក់​មិន​ដក​ដៃ

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រធានាធិបតី​អា​មេ​រិ​កលោក​ចូ បៃ​ដិ​ន និង​សហភាព​អឺរ៉ុប​បាន​នាំមុខ​ការថ្កោលទោស​ជា​អន្តរជាតិ ក្រោយ​ចុង​ស​ប្ដា​ហ៍​នៃ​កា​បង្ក្រាប​ដ៏​បង្ហូរឈា.ម​នៅ​មី​យ៉ា​ន់​ម៉ា ថ្ងៃ​ទី​២៧ ខែ​មីនា ដែល​ចំនួន​អ្នក​ស្លា.ប់មាន​ខ្ពស់​បំផុត​ចាប់តាំងពី​រដ្ឋប្រហារ ថ្ងៃ​ទី​១…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រធានាធិបតី​អា​មេ​រិ​កលោក​ចូ បៃ​ដិ​ន និង​សហភាព​អឺរ៉ុប​បាន​នាំមុខ​ការថ្កោលទោស​ជា​អន្តរជាតិ ក្រោយ​ចុង​ស​ប្ដា​ហ៍​នៃ​កា​បង្ក្រាប​ដ៏​បង្ហូរឈា.ម​នៅ​មី​យ៉ា​ន់​ម៉ា ថ្ងៃ​ទី​២៧ ខែ​មីនា ដែល​ចំនួន​អ្នក​ស្លា.ប់មាន​ខ្ពស់​បំផុត​ចាប់តាំងពី​រដ្ឋប្រហារ ថ្ងៃ​ទី​១ កុម្ភៈ​មក ជាមួយ​មនុស្ស​ស្លា.ប់​ដល់​យ៉ាងតិច​១០៧​នាក់ ក្នុង​នោះ​មាន​កុមារ​៧​នាក់ ។

ជា​អ្នក​ធ្វើ​រដ្ឋប្រហារ​យោធា​ផ្ដួលរំលំ​ប្រមុខ​រដ្ឋាភិបាល​ស៊ី​វិល​លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី កងទ័ព​មី​យ៉ា​ន់​ម៉ា បាន​បង្ក្រាប​ក្នុង​ថ្លុក​ឈា.ម​បា​តុកម្ម​រាល់ថ្ងៃ ដែល​ទាមទារ​ការ​វិល​ត្រឡប់​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ឲ្យ​ដោះ​លែង​បណ្ដា​អតីត​មេដឹកនាំ ដោយ​សម្លា.ប់​ជន​ស៊ីវិល​សរុប​ច្រើន​រយ​នាក់ ។

តាម​អង្គការ​ជួយ​បណ្ដា​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​ថា ចំនួន​អ្នក​ស្លា.ប់​ដោយ​ការ​បង្ក្រាប​បាតុកម្ម​របស់​ពួក​យោធា​មក​ដល់​ពេល​នេះ​មាន​សរុប​៤៥៩​នាក់ ។ អ​.​ស​.​ប វាយតម្លៃ​ថា ចំនួន​អ្នក​ស្លា.ប់​នា​ថ្ងៃ​ទី​២៧ ខែមីនា មាន​១០៧​នាក់ ​ក្នុង​នោះ​មាន​កុមារ​៧​នាក់ តែ​ចំនួន​នោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។ បណ្ដា​សារព័ត៌មាន​ក្នុងស្រុករៀបរាប់​ពី​អ្នក​ស្លា.ប់​១១៤​នាក់ ។

នា​ថ្ងៃ​ទី​២៨ មីនា ប្រធានាធិបតី​អា​មេ​រិ​ក លោកចូ បៃ​ដិ​ន ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា នោះ​ពិតជា​រឿង​ដ៏​អាស្រូវ ហើយ​តាម​ព័ត៌មាន​នានាដែល​ខ្ញុំ​បាន​ទទួល​ថា មនុស្ស​ច្រើន​នាក់​ត្រូវ​បាន​សម្លា.ប់​ដោយ​គ្មាន​ប្រយោជន៍​ទាំងស្រុង ។ ចំណែក​សហភាព​អឺរ៉ុប​ប្រមុខ​ការទូត​របស់​ខ្លួន លោក JOSEP BORRELL នា​យប់​ថ្ងៃ​ទី​២៨ មីនា បាន​ថ្កោលទោស​ថា នោះ​ជា​ការ​ប្រើ​អំពើ​ហិ.ង្សា​មិន​អាច​ទទួលយក​បាន​វា​ជា​ការ​ប្រកាន់​យក​ផ្លូវ​ដែល​គ្មាន​ន័យ​របស់​របប​យោធា ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​តំណាង​ជាន់ខ្ពស់​រូប​នោះ​របស់​សហភាព​អឺរ៉ុ​ប ចាត់​ទុក​ទិវា​ថ្ងៃ​ទី​២៨​មីនា​ថា​ជា​ទិវា​ដ៏​រន្ធត់​និង​អៀនខ្មាស់ ។

ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុង​ឆ្លងកាត់​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​ចាប់តាំងពី​រដ្ឋប្រហារ​មក ។ ក៏​ទោះបី​មានការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ធំដុំ ពិសេស​ពី​សំណាក់​ពួក​យុវជន​របស់​ប្រទេស តែ​របប​យោធា​ហាក់តាំងចិត្ត​បង្ក្រាប​កាន់តែ​ខ្លាំង ។ តាម​លោកស្រី SOPHIE BOISSEAU DUROCHER​អ្នក​ឯកទេស​ខាង​កិច្ចការ​អា​ស៊ី ​និង​ជា​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនាក់​អន្តរជាតិ​បារាំង​ថា ចលនា​តវ៉ា​អាច​នៅ​បន្ត​ទៀត ។

លោកស្រី​ថា លោកស្រីមានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​ប៉ុន្តែ​មិន​មានការ​ភ្ញាក់ផ្អើល ព្រោះ​ដឹង​ថា​កងទ័ព​មាន​ទម្លាប់​ធ្វើ​បែបនោះ ។ គួរ​រំឭក​ថា ​ឧត្ដមសេនីយ MIN AUNG HLAING ជា​អ្នកធ្វើការ​បង្ក្រាប​ប្រឆាំង​ពួក​រ៉ូ​ហ៊ឺ​ងយ៉ា កាលពី​ឆ្នាំ​២០១៧ ។ គេ​ដឹង​ពី​លទ្ធផល​ប្រកបដោយ​សោកនាដកម្ម ហើយ​គេ​គិត​ថា​ឧត្ដមសេនីយរូប​នោះ​ពិតជា​នឹង​មិន​ដក​ដៃ​ចំពោះ​មុខ​អ្វី​ឡើយ ។ ទោះ​ឧបករណ៍​ណា ឬ​ការ​គាបសង្កត់​ណា​ក៏​ប្រើ​ឲ្យ​តែ​សម្រេច​គោលដៅ​របស់​ខ្លួន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ