ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​មិន​ស្រួល បវរកញ្ញាមី​យ៉ា​ន់​ម៉ា សម្រេចចិត្ត​ធ្វើ​រឿង​មួយ​ដើម្បី​សុវត្ថិភាព

3 ឆ្នាំ មុន

ថៃ ៖ បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ឆ្នាំ ២០២០ កញ្ញា Thaw Nandar Aung ដែល​គ្រប់​គ្នា​ស្គាល់​ថា Han…

ថៃ ៖ បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ឆ្នាំ ២០២០ កញ្ញា Thaw Nandar Aung ដែល​គ្រប់​គ្នា​ស្គាល់​ថា Han Lay បាន​បញ្ជាក់​ថា នាង​ប្រហែលជា​ត្រូវ​ចំណាយពេល​ច្រើន​បន្ត​ទៀត ដើម្បី​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​មុន​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ នេះ​បើ​យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន​ថៃ Thai BPS World​។ គួររំលឹកថា បវរកញ្ញា​មី​យ៉ា​ន់​ម៉ា ថ្លែង​ទាំង​ទឹកភ្នែក​ថា «​ខ្ញុំ​ដឹង​ច្បាស់​ថា​ពេល​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ខ្ញុំ​នឹង​មិន​មាន​សុវត្ថិភាព​ទេ ព្រោះ​ខ្ញុំ​និយាយ​អំពី​បញ្ហា​យោធា​»

មានការ​ព្រួយបារម្ភ​ជា​យ៉ាងច្រើន​ចំពោះ​សុវត្ថិភាព​របស់​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​រូប​នេះ ខណៈ​ដែល​រូប​នាង​ផ្ទាល់​ក៏​ដឹង​ច្បាស់​ថា​ខ្លួន​នឹង​ពុំ​មាន​សុវត្ថិភាព​ឡើយ​នៅ​ពេល​វិល​ត្រឡប់​ទៅ​វិញ​។ ដោយសារ​តែ​ការ​និយាយ​អំពី​កា​រស​ម្លា​.​ប់​យ៉ាង​រង្គាល​ដោយ​របប​សឹក​យោធា​ក្នុង​ប្រទេស​កំណើត​របស់​នាង​នៅ​លើ​ឆាក​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand International ឆ្នាំ ២០២០ កាលពី​ថ្ងៃ​ទី ២៧ ខែ មីនា​ថ្មី​ៗ​នេះ នៅ​ទីក្រុង​បាងកក​។

នាង​ត្រូវ​បាន​គេ​ដកស្រង់​សំដី​មួយ​ផ្នែក​ដោយ​និយាយ​ថា «​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ឈរ​នៅ​លើ​ឆាក​នេះ​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ស្លា​.​ប់​។ ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​ការ​បាត់បង់​អាយុជីវិត​របស់​ប្រជាជន​ទាំងនេះ​។ ប្រជាជន​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដើម្បី​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​ខ្ញុំ​ក៏​ចង់​ឃើញ​ប្រជាធិបតេយ្យ​មាននៅ​ក្នុង​ប្រទេស​ផង​ដែរ​។ សូម​ជួយ​មី​យ៉ា​ន់​ម៉ា​។ យើង​ត្រូវការ​ជំនួយ​អន្តរជាតិ​បន្ទាន់​របស់​អ្នក​ឥឡូវនេះ​»​។

នៅ​លើ​ឆាក​នៃ​ការ​ប្រកួត Miss Grand International ឆ្នាំ២០២០ នាង​ក៏​បាន​ច្រៀង​ចម្រៀង «Heal The World» របស់​ស្តេច​ម្រៀ​ង​ប៉ុប Michael Jackson ទាំង​ទឹកភ្នែក​ដោយ​ទទួល​បាន​សំលេង​ទះដៃ​ពី​ទស្សនិកជន​។

ស្ថិត​ក្នុង​អាយុ ២២​ឆ្នាំ Han Lay បច្ចុប្បន្ន​ជា​និស្សិត​កំពុង​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​យ៉ាំ​ង​ហ្គោ​ន​។ នាង​ក៏​ជា​កីឡាការិនី​បាល់បោះ និង​ជាតា​រា​ម៉ូ​ដែល​ប្រចាំ​សាកលវិទ្យាល័យ​ផង​ដែរ​។ ហើយ​នាង​ចេះ​និយាយ​ភាសា​អង់គ្លេស និង​ភាសា​ចិន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ