ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ទិញ​លក់​ជ្រូក​នៅ​ព្រំដែន​ជួប​អាជ្ញា​ធរ​​សុំ​​ជួយ​រក​ដំណោះ​ស្រាយលើបុគ្គល​ជា​យោ​ធា​ម្នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​អាជីវករ​ទិញ​លក់​ជ្រូក​ជា​ច្រើន​នាក់​នៅ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មីនា ​២០២១ ​នេះ​​បាន​លើកគ្នា​ទៅ​កាន់​សាលាឃុំ​អូរ​បី​ជាន់ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ពី​ថៃ​មួយ​ ។ ​ក្នុងនោះ…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​អាជីវករ​ទិញ​លក់​ជ្រូក​ជា​ច្រើន​នាក់​នៅ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មីនា ​២០២១ ​នេះ​​បាន​លើកគ្នា​ទៅ​កាន់​សាលាឃុំ​អូរ​បី​ជាន់ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ពី​ថៃ​មួយ​ ។

​ក្នុងនោះ ក្រុម​អាជីវករ​លើក​ឡើង​ថា​ កន្លង​មក ​ពួក​គាត់​តែងតែ​ងរកស៊ី​ទិញ​លក់​ជ្រូក​មាន​តូច​មាន​ធំ ​ពី​ថៃ​តាម​បន្ទាត់​ព្រំដែន​ជា​លក្ខណៈ​គ្រួសា​រតិចតួច ​ដោយ​ខ្លះ​ដឹក​ទៅ​លក់​ឲ្យ​គេ​ទិញ​ចិញ្ចឹម ​និង​ខ្លះ​យក​ទៅ​កាប់​លក់​តាម​ទី​ជនបទ ​ពិសេស​តាម​ភូមិ ​ស្រុក​នៅ​បន្ទាត់​ព្រំដែន​ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសា ​និង​បង់​បំណុល​ធនាគារទេ​។

ពួក​គាត់​បន្ត​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ស្រាប់តែ​មាន​បុគ្គល​ម្នាក់ ​ជា​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​អះ​អាង​​ថា​ គាត់​ជា​តំណាង​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​មួយ ​ហើយ​បាន​ស្ទាក់​ចាប់​ជ្រូក​ពួក​គាត់​ជា​បន្តបន្ទាប់​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ដើម្បី​តម្រូវ​ឲ្យ​បង់ប្រាក់​ជូន​រដ្ឋ​។​ ក្រុម​អាជីវករ​បន្ត​ថា​ កន្លង​មក​ពួក​គាត់​បាន​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ពី​ថៃ​នៅ​ខេត្តឧត្តរមានជ័យ​នោះ​ ដើម្បី​រកស៊ី​ទិញ​លក់​តាម​រយៈ​ក្រុមហ៊ុន​ដែរ​ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ហាក់​ដាក់​ឲ្យ​ក្នុង​តម្លៃ​ដែល​មិន​អាច​បាន​ចំណេញ​ទើប​ពួក​គាត់​បន្ត​នាំ​ចូល​ជ្រូក​ពី​ថៃ​តាម​រទេះ​ ឬ​រ៉ឺ​ម៉ក​ម៉ូតូ​សណ្តោង​តាម​ច្រករបៀង​ដូច​ដើម ​។

ពួក​គាត់​អះអាង​ថា ​ការ​លើកគ្នា​ជួប​អាជ្ញាធរ​ឃុំ​អូរ​បី​ជាន់​នេះ ​គឺ​មិនមែន​ករណី​តវ៉ា​ឬ​ធ្វើ​បាតុកម្ម​អ្វី​ឡើយ​ ពោល​គឺ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើកា​រសម្របសម្រួល​ ជាមួយ​ខាង​ក្រុមហ៊ុន​ ឬ​តំណាង​ក្រុមហ៊ុន​ឲ្យ​ពួក​គាត់​ បាន​រកស៊ី​ជា​ធម្មតា​ផង​ ។ ទោះជា​តាម​រយៈ​អាជ្ញាធរ​ក៏បាន​ ព្រោះ​សម័យ​កូ​វី​ដ​នេះ ​លំបាក​ណាស់ ។ ​ម្យ៉ាង​គ្មាន​ប្រាក់​ដោះ​ស្រាយ​បំណុល​ធនាគា​ទេ​។​

អ្វី​ដែល​សំខាន់​ពួក​គាត់ ​សុំ​រកស៊ី​ដូច​ពី​មុន​ហើយ​ថា បើ​ក្រសួង​ពាក់ព័ន្ធ​ចង់​តម្រូវ​ឲ្យ​ពួក​គាត់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ​ដូច​ខាង​ក្រុមហ៊ុន​ ពួក​គាត់​មិន​បដិសេធន៍​ទេ​ សំខាន់​ត្រូវ​មាន​ទីតាំង​បង់ពន្ធ​កន្លែង​ណាមួយ​ដែល​ជិត​និង​ងាយស្រួល​សម្រាប់​ពួក​គាត់​។​

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ហ៊ុយ​ ទូច ​ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ជំនាញ​នៅ​តែ​អនុវត្ត​​វិធានការ​ច្បាប់​ ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺឆ្លង​ពី​ប្រទេស​ជិតខាង ​និង​ជម្រុញ​ការ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​តាម​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម​អគ្គនាយកដ្ឋាន​,​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។

​ដោយឡែក ​មន្ត្រី​យោធា​ម្នាក់​ដែល​រង​កា​ចោទប្រកាន់​ថា​ នាំ​កម្លាំង​ស្ទាក់​ចាប់​ជ្រូក​របស់​អាជីវក​រ ហើយ​អះអាង​ថា ​ជា​តំណាង​ក្រុមហ៊ុន​នាំ​ចូល​ជ្រូក​ពី​ថៃ​ មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចុច​ចូល​គ្មាន​អ្នក​ទទួល​។​

ឆ្លើយ​តប​និង​សំណើ​ឲ្យ​ជួយ​របស់​អាជីវករ​ខាងលើ ​លោក​តុល​ សា​រិ​ន​ មេឃុំ​អូរ​បី​ជាន់​ប្រាប់​អាជីវក​រថា​ លោក​នឹង​ជួប​ជាមួយ​ខាង​ក្រុមហ៊ុន​ ឬ​តំណាង​ក្រុមហ៊ុន​ ដើម្បី​ពិភាក្សា​ក្រែង​មាន​ច្រកចេញ​នៅ​ពេល​ណាមួយ​។​

លោក​មេឃុំ​បន្ត​ថា​ នឹង​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ផង​ដែរ​៕​ ដោយ​ ៖ មុត ​សា​រុន

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ