ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យ៉ាងតិច​១៤​នាក់​រងគ្រោះ ក្រោយ​ការ​ផ្ទុះ​យ៉ាង​​ខ្លាំង​នៅ​​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្ស​យ៉ាងតិច​១៤​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​២៨ ខែ​​មីនា ឆ្នាំ​២០២១ ក្នុង​ការ​វាយប្រហារ​អត្តឃា.ត​មួយ សំដៅលើ​ព្រះ​​វិហារ​គ្រឹ​ស្ត​ នា​ក្រុង ​MAKASSAR…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្ស​យ៉ាងតិច​១៤​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​២៨ ខែ​​មីនា ឆ្នាំ​២០២១ ក្នុង​ការ​វាយប្រហារ​អត្តឃា.ត​មួយ សំដៅលើ​ព្រះ​​វិហារ​គ្រឹ​ស្ត​ នា​ក្រុង ​MAKASSAR ស្ថិត​នៅ​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី បន្ទាប់​ពី​ពិធី​សូត្រធម៌​មួយ​កំណត់​សម្រាប់​គ្រឹ​ស្ត​សាសនិក ការ​ចាប់​ផ្ដើម​ស​ប្ដា​ហ៍​សាំង (SEMAINE SAINTE)​។

យោង​តាម​ប៉ូលិស​ថា ការ​ផ្ទុះ​ដែល​ពិតជា​ខ្លាំង កើត​មាន​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។ នៅ​ខាងក្រៅ​ព្រះ​វិហារ ស្ថិត​នៅ​ភាគ​ខាងត្បូង​កោះ​សេ​ឡែ​ប តាម​រូបភាព​នានា​បង្ហាញ​ពី​មនុស្ស​ម្នា​ដួ​ល​រដូករណែល​។ ហើយ​មនុស្ស​យ៉ាងតិច​១៤​នាក់​រង​របួស ​តែ​គេ​មិន​បញ្ជាក់​ពី​ស្ថានភាព​របស់​ពួក​គេ​ឡើយ​។

អ្នកនាំពាក្យ​របស់​ប៉ូលិស​ជាតិ​ លោក ​ARGO YUWONO​ ​បាន​ថ្លែង​ថា មនុស្ស​២​នាក់​ជិះ​ម៉ូតូ ពេល​ការ​ផ្ទុះ​កើត​មាននៅ​ខ្លោងទ្វារ​សំខាន់​នៃ​ព្រះ​វិហារ​នោះ ដោយ​ពួក​អ្នក​វាយប្រហារ​ប៉ុនប៉ង​ចូល​ទៅ​ខាងក្នុង​បរិវេណ​ព្រះ​វិហារ​ផងដែរ​។ ចំណែក​ម៉ូតូក៏​រង​ការ​បំផ្លាញ​ទាំងស្រុង និង​មាន​បំណែក​​សាកសព​មនុស្ស​។ ហើយ​យើង​កំពុង​តែ​ប្រមែប្រមូល និង​សាកល្បង​កំណត់​ភេទ​របស់​អ្នក​វាយប្រហារ​ទាំង​២​នាក់​នោះ​។

មុន​នេះ​បន្តិ ច​ប៉ូលិស​ខេត្ត ស៊ូ​ឡា​វេស៊ី​ខាងត្បូង ដែល​មាន​ក្រុង ​MAKASSAR ជាទី​ប្រជុំជន​ធ្លាប់​អះអាង​ថា អ្នក​វាយប្រហារ​យ៉ាងតិច​ម្នាក់​បាន​ត្រូវ​ស្លា.ប់​។ អភិបាលក្រុង​កំពង់​ផែ​នោះ​លោក​ម៉ូ​ហា​ម៉ា​ដ​រ៉ា​ម​ដាន​ ក៏​បាន​និយាយ​ថា បំណែក​សាច់មនុស្ស​មាន​រាយ​ប៉ាយ​នៅ​ជិត​ព្រះ​វិហារ​នោះ​ និង​នៅ​តាម​ដង​វិ​ថី​ផង​ដែរ​។

ចំណែក​សាក្សី​ម្នាក់​និយាយ​ថា ​ការ​ផ្ទុះ​នោះ​​ពិតជា​ខ្លាំង​បំផុត​។ ហើយ​ប៉ូលិស​ក៏​បាន​​អះអាង​ថា ​ភ្នាក់ងារ​សន្តិសុខ​ម្នាក់ ប៉ុនប៉ង​រារាំង​ម៉ូតូ​នោះ​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​ព្រះ​វិហារឡើយ មុន​ពេល​​​មាន​ការ​ផ្ទុះ​ដែល​កើត​មាន ​ក្រោយ​ចប់​ពិធី​សូត្រធម៌​។ រីឯ​រថយន្ត​ជា​ច្រើន​គ្រឿង​​ក៏​រង​ការ​បំផ្លាញ​ជិត​ព្រះ​វិហារ​។ ហើយ​បណ្ដា​ព្រះ​វិហារ​គ្រឹ​ស្ត​តាំងពី​មុន​រៀង​មក ជា​គោលដៅ​វាយប្រហារ​របស់​ពួក​ជ្រុលនិយម​នៅ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ដែល​ប្រជាជន​ភាគច្រើន​ជា​គ្រឹ​ស្ត​សាសនិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ francetvinfo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ