ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft ត្រៀម​បញ្ចេញ​ផលិតផល​ថ្មី​៣​ប្រភេទ

8 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft បាន​ចាប់ផ្តើម​ចែក​លិខិត​អញ្ជើញ​ដល់​បណ្តា​វិនិយោគ​គិ​ន និង​ជា​អតិថិជន​របស់​ខ្លួន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៦ តុលា ២០១៥ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ផលិតផល​ថ្មី​៣​ប្រភេទ

ក្រុមហ៊ុន Microsoft បាន​ចាប់ផ្តើម​ចែក​លិខិត​អញ្ជើញ​ដល់​បណ្តា​វិនិយោគ​គិ​ន និង​ជា​អតិថិជន​របស់​ខ្លួន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៦ តុលា ២០១៥ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ផលិតផល​ថ្មី​៣​ប្រភេទ គឺ​ស្មា​ត​ហ្វូ​ន Lumia 950, 950 XL និង Tablet ស៊េរី​ថ្មី​គឺ Surface Pro 4 ។

នៅ​ពេល​បណ្តោះអាសន្ន​នេះ​លក្ខណៈ Surface Pro 4 ពុំ​មាន​ព័ត៌មាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់​វា​ទេ ក្រៅពី​ទំហំ​១៤​អីុញ ។ រីឯ​ស្មា​ត​ហ្វូ​ន Lumia 950 និង 950 XL នឹង​បំពាក់​អេ​ក្រង់ QHD ។ RAM 3 ជី ។ កាមេរ៉ា​មុខ ៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ ២០​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ថាមពល​ថ្ម​របស់​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ម៉ូ​ដែល​នេះ​គឺ ៣០០០​មី​ល្លី​អំពែ​ឡើង​ទៅ ៕