ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បារម្ភ​ពី​ហិ.ង្សា​នៅ​ថៃ អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ចាប់ផ្ដើម​ពិភាក្សា​ដោយ​សន្ដិភាព​រក​ដំណោះស្រាយ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានការណ៍​បង្ហូរឈាម​នៅ​ក្រុង​បាងកក បាន​ក្លាយជា​បច្ចុប្បន្ន ភាព​មួយ​នៅ​កម្ពុជា​ផង​ដែរ ។ រាល់​ព័ត៌មាននានា​ទាក់ទិន​ទៅ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​កំលាំង​ទាហាន​ របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមបាតុករ​អាវ​ក្រហម​តែងតែ​ជា​ការ​ចង់​ដឹង​។ ទោះបីជា​បែប​ណាជំរើស​ចុង​ក្រោយ​ដែលរដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត ប្រើ​កំលាំងទាហាន​ឱ្យ​បា.ញ់​សម្លា.ប់​បាតុករ​មិន​ញញើត​ដៃ ក៏​ទទួល​បាន​នូវ​ការ​ថ្កោលទោស​ដែរ ។ នេះមិនមែន​ជា​ការ​លូកដៃ

រាជធានី​ភ្នំពេញ ៖ ស្ថានការណ៍​បង្ហូរឈាម​នៅ​ក្រុង​បាងកក បាន​ក្លាយជា​បច្ចុប្បន្ន ភាព​មួយ​នៅ​កម្ពុជា​ផង​ដែរ ។ រាល់​ព័ត៌មាននានា​ទាក់ទិន​ទៅ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​កំលាំង​ទាហាន​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមបាតុករ​អាវ​ក្រហម​តែងតែ​ជា​ការ​ចង់​ដឹង​។ ទោះបីជា​បែប​ណាជំរើស​ចុង​ក្រោយ​ដែលរដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត ប្រើ​កំលាំងទាហាន​ឱ្យ​បាញ់​សម្លាប់​បាតុករ​មិន​ញញើត​ដៃ ក៏​ទទួល​បាន​នូវ​ការ​ថ្កោលទោស​ដែរ ។ នេះមិនមែន​ជា​ការ​លូកដៃ​លូក​ជើង​ចូល​កិច្ចការផ្ទៃក្នុង​របស់​ថៃ​នោះ​ទេ តែ​ជា​បញ្ហា​មនុស្សធម៌ ។សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្ដិការអន្ដរជាតិ ចុះ​ថ្ងៃ​ទី​១៧ ឧសភា បាន​សរសេរថា ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ទីភ្នាក់ងារព័ត៌មាន​ជា​ច្រើន ស្ដី​ពី​ប្រតិកម្ម​របស់​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​វិវត្ដន៍​កាន់តែតឹងតែង​នូវ​អំពើ​ហិង្សា​ក្នុង​ប្រទេស​ថៃ នាពេល​បច្ចុប្បន្ន​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិកម្ពុជា បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ដូច​តទៅ ៖
១-​ក្នុង​នាម​ជា​ប្រទេស​ជិតខាង និង​ជា​រដ្ឋសមាជិក​អាស៊ាន ប្រទេស​កម្ពុជា​មានការព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ដែលមាន​សភាព​កាន់តែ​ស្រួច​ស្រាវ​ឡើង​ៗ នៅប្រទេស​ថៃ ។ ស្ថានការណ៍​ដ៏​អាក្រក់​នៅប្រទេស​ថៃ បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែ​ចំពោះ​មុខមាត់​របស់​ថៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​មុខមាត់​របស់​អាស៊ាន​ផងដែរ ។
២-​រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ប្រទេស​ថៃ ចាប់ផ្ដើម​ធ្វើការ​ពិភាក្សា​គ្នា​ដោយ​សន្ដិភាពឡើង​វិញ ដើម្បី​រក​ដំណោះស្រាយ​ន​យោបាយ​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នា​ពេលនេះ ព្រមទាំង​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សន្ដិភាព និង​ប្រក្រតី​ភាព​ជូន​ប្រជាជន​ថៃ ក៏​ដូច​ជា​ស្ថិរភាព​នៅ​ក្នុង​តំបន់ ។
៣-​ប្រជាជន​កម្ពុជា​មាន​សេចក្ដី​ប្រាថ្នា​តែមួយ​គត់ គឺ​ចង់ឱ្យ​ប្រជាជន​ថៃ​ជា​មិត្ដមាន​ជីវភាព​រស់នៅ​ដូច​ប្រក្រតី​ក្នុង​សុខ​សន្ដិភាព ។
នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែលកម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន​បាន​ធ្វើសេចក្ដីថ្លែងការណ៍​នេះ​។ កាលពី​ខែ​មុន​ក៏​មានការ​អំពាវនាវ​ឱ្យ​មាន​ជំនួប​កំពូល​អាស៊ាន​មួយ​ស្ដី​ពី​វិបត្ដិ​ផ្ទៃក្នុង​របស់​ថៃ​ដែរ ។
កាលពី​ថ្ងៃ​ទី​១០  មេ​សា កន្លង​ទៅ ក្រសួងការ​បរទេស​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅរ​ដ្ឋាភិ​បាល​វៀតណាម ដែល​ពេល​នេះ​ជា​ប្រធានអាស៊ាន ដោយ​និយាយ​ថា អាស៊ាន​គួរ​កោះប្រជុំ​បន្ទាន់​មួយ ដោយសារ​វិបត្ដិ​នេះ​០​បានធ្វើ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​១០​ប្រឈម​នឹង​ផល​ប៉ះពាល់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ថា កាលពី​ថ្ងៃសៅរ៍​ចុង​សបា្ដហ៍​មុន ក្រសួងការបរទេស​វៀតណា​ម បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយដោយ​និយាយ​ថា សាធារណរដ្ឋ​សង្គមនិយមវៀតណាម “​ព្រួយបារម្ភ​អំពី​ស្ថានភាព​កាន់តែអាក្រក់​ទៅ​នៅ​ក្នុង​ប្រទេស​ថៃ​” ហើយ​បានអំពាវនាវ​ឱ្យ​មានការ​បញ្ឈប់​អំពើ​ហិង្សា ។ក្រុង​បាងកកបាន​រើប​ឡើង​វិញ​នូវ​ការការ​បង្ហូរឈាម​គ្នា​រយៈពេល​៥​ថ្ងៃ ដែល​តាមព័ត៌មាន​ថា មាន​មនុស្ស​៣៥​នាក់​ស្លាប់​នៅ​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​ទាហាន និង​ក្រុមអ្នក​តវ៉ា “​អាវ​ក្រហម​” នោះ ។ លោក​កុយ គួ​ង ត្រូវ​បាន​ដកស្រង់​សំដី​ដោយ​ព្រឹត្ដិបត្រ​ព័​ត៌មាន​ថា “​ដូចដែល​លោក​ប្រហែលជា​នៅ​ចាំ អ៊ីចឹង ភាគី​ថៃ​បាន​បដិសេធ​មិន​ឱ្យ​អាស៊ានធ្វើ​អន្ដរាគមន៍​ទេ បន្ទាប់​ពី​មាន​សំណើ​ចុងក្រោយ​របស់​យើង​” ។ “​ដូចដែល​ក្រសួង​ការបរទេស បាន​ថ្លែង​នៅ​ក្នុង​លិខិត​កាលពី​ខែ មេ​សា យើង​ជឿ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេសថៃ​អាច​ប៉ះពាល់​ដល់​មុខមាត់​របស់​សមាជិកអាស៊ាន​ទាំងអស់ ។ រដ្ឋ​ជា​សមាជិក​មិន​គួរ​នៅស្ងៀម ខណៈ​ដែល​វិបត្ដិ​នេះ​កាន់តែ​ធ្ងន់ធ្ងរទៅ​ទេ​” ។

កាលពី​ម្សិលមិញ (១៦ ឧសភា​) លោក កុយ គួ​ង បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​ដាស់តឿន​របស់​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ចំពោះ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេសថៃ ដោយ​លើក​ឡើង​ថា ប្រសិនបើ​ការ​ធ្វើដំណើរ​នោះ មិន​ចាំបាច់​ទេ ប្រជាជន​មិន​គួរឆ្លង​ព្រំដែន​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា ស្ថានទូត​កម្ពុជា​នៅ​សង្កាត់ វ៉ាង​ថង​ឡា​ង ក្នុង​ទីក្រុង​បាងកក គឺ​ស្ថិត​នៅឆ្ងាយ​ពី​ទីតាំង​នៃ​សង្កាត់​រាជ​ប្រា​ស៊ុ​ង ដែលអំពើ​ហិង្សា​ថ្មី​បំផុត​កំពុង​កើតឡើង ។ លោក កុយ គួ​ង បាន​មាន​ប្រសាសន៍​ថា “​ស្ថានភាពនៅ​ជុំវិញ​ស្ថានទូត​គឺ​គ្មាន​បញ្ហា​ទេ ហើយ​បុ​គ្គលិ​ក​ធ្វើការ​នៅ​ទីនោះ​ក៏​មិន​បាន​រង​ការ​ប៉ះពាល់​ដែរ​” ។ លោក​បាន​បន្ថែម​ថា ប្រជាជនកម្ពុជា​ដែល​រស់នៅ​ក្នុង​ទីក្រុង​បាងកក អាចទាក់ទង​សុំ​ជំនួយ​ពី​ស្ថានទូត​របស់​ខ្លួន​បាន ។

លោក​សម សុ​ត្ថា អ្នកនិពន្ធ​សៀវភៅ​មួយរូប​បាន​ចាត់​ទុក​ថា សភាពការណ៍​នា​ពេល​ប​ច្ចុប្បន្ន​នេះ​មិន​អាច​ទទួលយក​បាន​ទេ ដោយសារ​តែ​សភាពការណ៍​នេះ​វា​នឹង​បញ្ចប់​ទៅ ដោយ​អំពើ​ឃោរឃៅ​មួយ​ដែល​ចៀស​មិន​ផុត​ដែល​ស្រ​ដៀង​ទៅ​នឹង​ការ​បង្ក្រាប​ក្រុម​អ្នក​ធ្វើបាតុកម្ម អ្នក​តវ៉ា​ក្នុង​សម័យកាល “​ឧសភា ខ្មៅ​” (​Black May​) កាលពី​ថ្ងៃ​ទី​១៧-១៩ ខែឧសភា ឆ្នាំ​១៩៩២ នៅ​ពេល​ដែល​នាយឧត្ដមសេនីយ៍ សុ​ចិន្ដា ក្រា​ប្រ៉ា​យូ​ន បាន​បញ្ជាទាហាន​ឱ្យ​បំបែកជួរ​បាតុករ ហើយ​បាន​ដាក់ខ្នោះ​លោក​ចំឡង​ស្រ៉ី​មឿង ដែល​ជា​មេដឹកនាំបាតុករ ដែល​នោះ​គឺជា​ការ​សំរេចចិត្ដ​មួយជំរុញ​នាំ​ឱ្យ​មាន​អំពើ​ឃោរឃៅ​មួយ​ដ៏​គ្រោះថ្នាក់​បំផុត ។ ការ​ប៉ះទង្គិច​គ្នា​៣​ថ្ងៃ៣​យប់​នោះ បានបណ្ដាល​ឱ្យ​មានការ​បាត់បង់​ជីវិត​យ៉ាងហោច​ណាស់​៥២​នាក់ របួស​រាប់រយ​នាក់ ឃាត់ខ្លួន​ជាង​៣.៥០០​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ផ្សេង​ទៀត ។

គេ​បាន​និយាយ​ថា អ្នក​ដែល​គេ​ឃាត់ខ្លួន​ភាគច្រើន​ត្រូវ​បាន​ទទួលរង​នូវ​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ជាទីបំផុត ។ ព្រឹត្ដិការណ៍​នោះ​ត្រូវ​បាន​ប្រទេសលោក​ខាងលិច​ហៅ​ថា កោលាហល​សង្គម ។ស្រ​ដៀង​គ្នា​នឹង​ព្រឹត្ដិការណ៍​ដែល​បាន រំលឹក​មក​ខាងលើ គឺ​សភាពការណ៍​នៅប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន ពិសេស​ចាប់​តាំង ពី​ដើមខែ​មីនា ឆ្នាំ​២០១០​នេះ​មក គេ​អាចយល់​បាន​ពី​តំរូវការ​របស់​អ្នក​តវ៉ា និង​ការឆ្លើយ​តប​របស់​មេដឹកនាំ​រដ្ឋាភិបាល ។ មានក្រុម​អ្នកនយោបាយ​ជា​ច្រើន​ក្រុម​នៅ​ប្រទេស​ថៃ តែ​បញ្ហា​ដែល​ប្រទូស្ដ​រ៉ា​យ​នា​ពេល​នេះ អាច​សរុប​បាន​ក្រុម​ទាំងនោះ​ជា​២​ក្រុម​ធំ​ៗ គឺក្រុម​បក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំរ​ដ្ឋា​ភិបាល​ចំរុះ និង​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយបក្ស​ភឿ​ថៃ ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ដ្រី​ឆា​វ៉ា​លី​ត យុង​ឆៃ​យុទ្ធ ។