ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​អាច​ត្រៀម​ដាក់​ពង្រាយ​នាវាមុជទឹក​ថ្មី​ បា.ញ់​មី​ស៊ីល​បាលី​ស្ទិ​ក

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទីភ្នាក់ងារព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ចុះ​ថ្ងៃ​ទី​២៨ ខែមីនា​ថា វេ​ប​សាយ​អា​មេ​រិ​ក ដែល​តាមដាន​កូ​រេ​៉​ខាងជើង 38Norh និយាយ​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទីភ្នាក់ងារព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ចុះ​ថ្ងៃ​ទី​២៨ ខែមីនា​ថា វេ​ប​សាយ​អា​មេ​រិ​ក ដែល​តាមដាន​កូ​រេ​៉​ខាង
ជើង 38Norh និយាយ​ថា បណ្ដា​រូបភាព​ផ្កាយ​រណប​បង្ហាញ​ពី​ការដ្ឋាន​នាវា​មួយ កំពុង​មាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ ដែល​កូរ៉េ​ខាងជើង​ត្រៀម​ដាក់​ពង្រាយ​នាវាមុជទឹក​ថ្មី​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ ។

38Norh រាយការណ៍​កាលពី​ថ្ងៃ​ពី​២៦ មីនា ថា បណ្ដា​រូបភាព​ផ្កាយ​រណប​ពាណិជ្ជកម្ម ចាប់​ឃើញនា​ពេល​ថ្មី​ៗ​នេះ​នូវ​ការដ្ឋាន​នាវា​មួយ​នៅ SINPO ជាប់​ឆ្នេរសមុទ្រ​ខាងកើត​របស់​ប្រទេស ដោយបង្ហាញ​ពី​ការ​កសាង​នាវាមុជទឹក​មួយ ។ វេ​ប​សាយនោះ​បន្ត​ថា នាវាមុជទឹក​ថ្មី​បាញ់​មី​ស៊ីល​​នេះ​បាន​កសាង​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ រួច​អាច​ហើយ​រួចរាល់​ក្នុង​ពេល​ដ៏​ឆាប់ និង​ត្រៀម​ដាក់​ពង្រាយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

នាវាមុជទឹក​នេះ​អាច​មាន​ចំណុះ​៣.០០០តោន និង​អាច​ផ្ទុក​មី​ស៊ី​ល​បាលី​ស្ទិ​ក​៣​គ្រាប់ ។ ប​ច្ចុ​ម្ប​ន្ន​កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​៧០​គ្រឿង ក្នុង​នោះ​២០​គ្រឿង​ធុន ROMEO ចំណុះ​១.៨០០តោន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ