ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​សម្លា.ប់​បាតុករ​ជាង​៩០​នាក់​ថ្ងៃ​ទិវា​កងទ័ព

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​សារព័ត៌មាន​ និងសាក្សី​ទាំងឡាយ​រាយការណ៍​ថា កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា បាន​សម្លា.ប់​មនុស្ស​ជាង​៩០​នាក់ កាលពី​ថ្ងៃ​ទី​២៧ មីនា នាំ​ឲ្យ​ថ្ងៃ​នោះ​នៃ​បាតុកម្ម​ជា​ទិវា​បង្ហូរឈា.ម​បំផុត​មួយ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​សារព័ត៌មាន​ និងសាក្សី​ទាំងឡាយ​រាយការណ៍​ថា កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា បាន​សម្លា.ប់​មនុស្ស​ជាង​៩០​នាក់ កាលពី​ថ្ងៃ​ទី​២៧ មីនា នាំ​ឲ្យ​ថ្ងៃ​នោះ​នៃ​បាតុកម្ម​ជា​ទិវា​បង្ហូរឈា.ម​បំផុត​មួយ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១ កុម្ភៈ​មក ។

ការ​បង្ក្រាប​ដ៏​សា.ហាវ​នោះ​កើត​មាន​នា​ឱកាស​ទិវា​កងទ័ព ។ ក្នុង​ព្យុហយាត្រា​យោធា​មួយ​នា​ថ្ងៃបុណ្យ​កងទ័ព​នេះ​នៅ​រដ្ឋធានី​ណៃ​ពិដោ មេ​ដឹកនាំរបប​យោធា​ឧត្ដមសេនីយ MIN AUNG HLAINNG ថ្លែង​ថា ​កងទ័ព​នឹង​ការពារ​ប្រជាជន ហើយនឹង​ប្រកាន់​យក​ផ្លូវ​ប្រជាធិបតេយ្យ។
ចំណែក​ទូរទស្សន៍​រដ្ឋ​មី​យ៉ា​ន់​ម៉ា គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៦ មីនា​ថា ពួក​បាតុករ​អាច​ត្រូវ​បាញ់​សម្លា.ប់ ត្រង់​ក្បាល ​និង​ខ្នង ។ ប៉ុន្តែ​ពួក​បាតុករ​បាន​ផ្គើន​ការគំរាមកំហែង​ហើយ​នាំ​គ្នា​ដើរ​ហែ​ក្បួន តាម​ដង​វិ​ថីនៃ​ទីក្រុង​ជា​ច្រើន ក្នុង​នោះ​មាន​ទីក្រុង​រ៉​ង់​ហ្គូ​ន និងក្រុង​ម៉ា​ន់​ដា​ឡៃ​ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋ​រដ្ឋប្រហារ ។

តាម​កាសែត MYANMAR NOW ថា មនុស្ស៩១​នាក់​តាម​កន្លែង​នានា​ក្នុង​ប្រទេស បាន​ត្រូវស្លា.ប់ ។ ក្មេង​ប្រុស​ម្នាក់​ដែល​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា មាន​អាយុ​ត្រឹម​៥​ឆ្នាំ ស្ថិត​ក្នុង​ចំណោមមនុស្ស​២៩​នាក់​យ៉ាងតិច​ដែល​ស្លា.ប់​នៅ​ក្រុង​ម៉ា​ន់​ដា​ឡៃ ។ មនុស្ស​យ៉ាងតិច​២៤​នាក់ ក៏​ត្រូវ​ស្លាប.់​ដែរនៅ​ក្រុង​រ៉​ង់​ហ្គូ​ន ។

យោង​តាម​ក្រុម​ការពារ​អ្នកទោស​នយោបាយ​ថា មនុស្ស​ជាង​៤២៣​នាក់​ហើយ​បាន​ត្រូវ​ស្លា.ប់​នៅ​មី​យ៉ា​ន់​ម៉ា​ចាប់តាំងពី​រដ្ឋប្រហារ​មក ។

តាម​ព័ត៌មាន​មួយ​ចំនួន​ថា ការ​បង្ក្រាប​បង្ហូរឈា.មពួក​បាតុករ​នា​ថ្ងៃកំណើត​កងទ័ព​នោះ​មាន​អ្នកស្លា.ប់​ដល់​ជាង​១០០​នាក់ ។ តែ​តាម​របាយ​ការណ៍នានា​ថា ចំនួន​អ្នក​ស្លា.ប់​អាច​មាន​រវាង​ពី​៨៣​ទៅ​៩១​នាក់ ហើយ​មនុស​ច្រើន​រយ​នាក់​រង​របួស ។ ពួក​បាតុករ​ត្រូវ​លើកគ្នា​ហែ​ក្បួន​តាម​ដង​វិ​ថីទៀត​នា​ថ្ងៃ​ទី​២៨ មីនា​នៅ​មី​យ៉ា​ន់​ម៉ា ក្រោយ​ទិវា​ដ៏បង្ហូរឈា.ម​បំផុត​តាំងពី​រដ្ឋប្រហារ​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ