ធ្វើរឿង៥យ៉ាងនេះ! អ្នកបានចូលរួម​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ បំពុលសង្គម ក្នុងFacebook ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើរឿង៥យ៉ាងនេះ! អ្នកបានចូលរួម​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ បំពុលសង្គម ក្នុងFacebook !

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានឱ្យ​ដឹង កម្មវិធី​ទំ​ទាក់​ទំនង​សង្គម Facebook កំពុង​ទទួល​បាន​នូវ​ការ​ពេញ​និយម​ប្រើប្រាស់​ច្រើន​ជាងគេ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​វ័យ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានឱ្យ​ដឹង កម្មវិធី​ទំ​ទាក់​ទំនង​សង្គម Facebook កំពុង​ទទួល​បាន​នូវ​ការ​ពេញ​និយម​ប្រើប្រាស់​ច្រើន​ជាងគេ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​វ័យ ដោយសារ​តែ​កម្មវិធី​នេះ បាន​ផ្តល់​នូវ​មុខងារ​ប្រើប្រាស់​មាន​ភាព​ងាយស្រួល ម្យ៉ាងវិញទៀត ដោយសារ​ការ​ផ្ត​ត់​ផ្គង់ និង​តម្លៃ​សមរម្យ​នៃ​សេវា​អ៊ី​ន​ធឺ​ណេ​ត​ផង​ដែរ​។ កម្មវិធី​ទំ​ទាក់​ទំនង​សង្គម Facebook ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង និង​គោលដៅ​ផ្សេង​ៗ​គ្នា ដូច​ជា​៖ ការ​កំសាន្ត​និង​ភ្ជាប់​ទំនាក់ទំនង​គ្រួសារ​មិត្ត​ភ័ក្តិ ការ​ប្រើប្រាស់​ធ្វើ​ជា​មធ្យោបាយ​អាជីវកម្ម ការ​ផ្តល់​និង​ទទួល​ព័ត៌មាន និង​ការ​សិក្សា​ស្រាវជ្រាវ​។​ល​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ ជនខិលខូច​មួយ​ចំនួន​បាន​ប្រើប្រាស់​កម្មវិធី​ទំនាក់​ទំ​ន​សង្គម​នេះ ជា​មធ្យោបាយ​ប្រព្រឹត្ត​អំពើ​ល្មេី​ស​ច្បាប់ បង្ក​ផល​ប៉ះពាល់​ដល់​បុគ្គល និង​សង្គម​ជាតិ ក្នុង​នោះ​រួម​បញ្ចូល​ចាប់ពី​បទ​ល្មេី​ស​កម្រិត​ស្រាល រហូត​ដល់​កម្រិត​ធ្ងន់ធ្ងរ​បំផុត គួរ​ឱ្យ​ព្រួយ​បារ​ម្ម​ណ៍​។

ថ្ងៃនេះ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​មេត្តា​ចូលរួម​ដើម្បី​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញ៉ុះ​ញ៉​ង់ បំពុលសង្គម ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ងាយ​ៗ មួយ​ចំនួន ដូច​ខាងក្រោម​៖

១. កុំ​ចុច​ទទួលយក​ឬ​ស្នើ​សុំ​ជា​មិត្ត​ភ័ក្តិ (Accept Friend) ក្នុង​បណ្តាញ​សង្គម Facebook ចំពោះ​រាល់​គណនី ដែល​លោក​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ឬ​មានការ​សង្ស័យ​ថា​ជា​គណនី​ក្លែងក្លាយ​។ ប្រសិនបើ​មានការ​សង្ស័យ​ថា​មាន​គណនី​ក្លែងបន្លំ ឬ​គណនី​ណាមួយ កំពុង​រំខាន​លោក​អ្នក សូម​ចូល​ទៅ​កាន់​បញ្ជី Friends របស់​លោក​អ្នក ដើម្បី​ធ្វើការ Unfriend ឬ Block គណនី​នោះ​។

សូម​ស្វែង​យល់​អំពី​របៀប Unfriend និង Block តាម​រយៈ​តំណ​ភ្ជាប់​វី​ដេ​អូ​៖ https://youtu.be/pTWvgZcZyjM
២. កំណត់​សិទ្ធិ​មិន​ឱ្យ​អ្នក​ដទៃ Tag អ្នក​ចូល​ក្នុង​រូបភាព អត្ថបទ ឬ​តំណ​ភ្ជាប់ ឬ​បង្ហោះ​ក្នុង​គណនី (Timeline) របស់​លោក​អ្នក​ដោយ​មិន​មានការ​អនុញ្ញាត​។

សូម​ស្វែង​យល់​អំពី​របៀប​កំណត់​សិទ្ធិ ការ​បង្ហោះ (Post) ឬ Tag អ្នក​ចូល​ក្នុង​រូបភាព អត្ថបទ ឬ​តំណ​ភ្ជាប់ ឬ​បង្ហោះ​ក្នុង​គណនី (Timeline) តាម​រយៈ​តំណ​ភ្ជាប់​វី​ដេ​អូ​៖ https://www.youtube.com/watch​?​v=vQn_KCBcEUM
៣. កុំ​ចុច Like, Follow ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Page) ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់ ឬ​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ឬ​បំពុលសង្គម​។ ប្រ​សិន​លោក​អ្នក​បាន Like ឬ Follow សូម​ធ្វេី​ការ​ចូលរួម Unlike និង Unfollow​។

សូម​ស្វែង​យល់​អំពី​របៀប Unlike និង Unfollow ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Page) ដែល​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ឬ​បំពុលសង្គម តាម​រយៈ​តំណ​ភ្ជាប់​វី​ដេ​អូ​៖ https://youtu.be/_krwruvTVS8
៤. កុំ​ចែករំលែក (Share) នូវ​ព័ត៌មាន​ណាមួយ​ដែល​លោក​អ្នក​មិន​បាន​អាន និង​/​ឬ​ពិនិត្យ​ឱ្យ​ច្បាស់លាស់ ឬ​ចំពោះ​ព័ត៌មាន​ណាមួយ​ដែល​លោក​អ្នក​យល់​ថា​មាន​ភាព​មិន​សមរម្យ ឬ​មាន​លក្ខណៈ​បំពុលសង្គម​។

៥. ចូលរួម​ធ្វេី​សេចក្តីរាយការណ៍ (Report) គណនី​ក្លែងក្លាយ (Account) ព័ត៌មាន​ក្លែងក្លាយ (Post) ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Page) ផ្សព្វផ្សាយ​ព័ត៌មាន​បំណុល​សង្គម ទៅ​កាន់​ក្រុមហ៊ុន Facebook​។

សូម​ស្វែង​យល់​អំពី​របៀប ធ្វេី​សេចក្តីរាយការណ៍ (Report) គណនី​ក្លែងក្លាយ (Account) ព័ត៌មាន​ក្លែងក្លាយ (Post) ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Page) ទៅ​កាន់​ក្រុមហ៊ុន Facebook តាម​រយៈ​តំណ​ភ្ជាប់​វី​ដេ​អូ​៖ https://youtu.be/IVvUxAPSMHQ

ជា​ថ្មី​ម្តងទៀត យើងខ្ញុំ​សូម​ជម្រាប​ជូន​ថា មាន​តែ​ការ​ចូលរួម​ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ប៉ុណ្ណោះ ទេី​ប​អាច​ធានា​បាន​នូវ​ការ​ទប់ស្កាត់​សកម្មភាព​បំពុលសង្គម និង​បទល្មើស​ទាំងឡាយ​ក្នុង​បណ្តាញ​សង្គម Facebook ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ដើម្បី​ទទួល​បាន​នូវ​គុណប្រយោជន៍​ពិតប្រាកដ​ពី​បច្ចេកវិទ្យា​៕