ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកសម្តែង​ជួបរឿងអកុសលខ្ទេចអស់ទាំងផ្ទះ និង​ឡាន រលាកទាំង​កូន​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​បាន​​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ តែ​គេដាក់ការ​សង្ស័យថា ​បណ្ដាល​មក​ពី​ភ្លើង​ធូប​ដែល​ម្ចាស់​ដុត​សែន​ថ្ងៃសីល ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​នៅ​ក្នុងផ្ទះ​នេះ​ត្រូវ​ភ្លើងឆេះ​​បំផ្លាញ​ទាំងស្រុង ចំណែកឯ​កូនស្រី​ម្ចាស់ផ្ទះ​ម្នាក់​បាន​រង​របួស​មុខ​ និង​ខ្លួនប្រាណ​យ៉ាងដំណំ​ដោយសារ​តែ​រលាកភ្លើង​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មនា…

​រាជធានីភ្នំពេញ​ ៖ ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​បាន​​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ តែ​គេដាក់ការ​សង្ស័យថា ​បណ្ដាល​មក​ពី​ភ្លើង​ធូប​ដែល​ម្ចាស់​ដុត​សែន​ថ្ងៃសីល ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​នៅ​ក្នុងផ្ទះ​នេះ​ត្រូវ​ភ្លើងឆេះ​​បំផ្លាញ​ទាំងស្រុង ចំណែកឯ​កូនស្រី​ម្ចាស់ផ្ទះ​ម្នាក់​បាន​រង​របួស​មុខ​ និង​ខ្លួនប្រាណ​យ៉ាងដំណំ​ដោយសារ​តែ​រលាកភ្លើង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មនា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ស្នោរ​ខាងលិច សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​បាន​និយាយ​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​​ខាងលើ​នោះ​មាន​ទំហំ​ប្រមាណ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​ សង់​អំ​ពី​ឈើ ប្រក់​ក្បឿង ​មាន​ម្ចាស់​ឈ្មោះ សៀង ណ​ម អាយុ​ជាង​៦០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ខឹ​ម ផេ​ន អាយុ​ជាង​៦០​ឆ្នាំ​ដូច​គ្នា ហើយ​ពួក​គាត់​កាលពីមុន​រស់នៅ​រមណីយដ្ឋាន​ភ្នំ​ប្រសិទ្ធ និង​ធ្លាប់​សម្ដែង​ខ្សែ​​ភាពយន្ត​ក្នុង​រឿង «​មារ​យើង​»​ជាមួយ​លោក​ទេព​ រិ​ន​ដា​រ៉ូ​ និង​អ្នកស្រី​ស្វែង សុជាតា ផង​ដែរ​ ។ ​ពួក​គាត់​ទាំង​២​នាក់​បាន​សម្ដែង​ជា​តួ​អ្នក​ជិតខាង ហើយ​ចុង​ក្រោយ​នេះ​គាត់​បាន​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​កើតហេតុ​ដែល​ជា​ទឹកដី​កំណើត​របស់​គាត់​វិញ​ក៏​ជួប​រឿង​អកុសល​បែប​នេះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​ពុំ​បាន​នៅផ្ទះ​ទេ ដោយ​ពួក​គាត់​ទាំង​២​នាក់​ជាប់រវល់​ទៅ​នៅផ្ទះ​មួយទៀត ដោយ​ទុក​ឲ្យ​កូនស្រី​ម្នាក់​ឈ្មោះ​សំណាង និង​ចៅ​ៗ​មួយ​ចំនួន​នៅផ្ទះ​ប៉ុណ្ណោះ ហើយ​នៅផ្ទះ​គាត់​មាន​កន្លែង​ត្រូវ​អុជ​ធូប​សែន​ច្រើន​កន្លែង​ទៀត​ផង ​។ ​ខណៈនោះ​កូនស្រី​បាន​ជាប់រវល់​ទៅ​ស្រោច​ទឹក​បន្លែ​នៅ​ខាងក្រោយ​ផ្ទះ ក្រោយមក​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ផ្ទះ ហើយ​កូនស្រី​គាត់​ក៏​ពុំ​បានដឹង​ដែរ រហូត​អ្នក​ភូមិ​ឃើញ​ស្រែក​ឆោឡោ​ទើប​កូនស្រី​គាត់​ដឹង​និង​រត់ឡើង​ទៅ​យក​របស់របរ​លើ​ផ្ទះ​ទើបត្រូវ​រលាកភ្លើង​រង​របួស​យ៉ាងដំណំ​តែ​ម្ដង​។

តាម​ប្រភព​មួយ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ពេលហេតុការណ៍​បែប​នេះកើតឡើង​ លោក​មេ​ភូមិ​បាន​សុំ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ឆ្ងាយ ទើប​ក្រុម​រថយន្ត​ដឹក​ទឹក​លក់​នៅ​ក្នុងភូមិ​បាន​ទៅ​ជួយ​បាញ់​ពន្លត់​ជា​ច្រើន​គ្រឿង ។ ​ខណៈនោះ​ភ្លើង​ពុំ​បាន​រលត់​ទាំងស្រុង​នោះ​ទេ រហូត​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី​២​គ្រឿងចេញ​ទៅ​ជួយ​អន្តរាគមន៍ ទើប​ភ្លើង​រលត់​ទាំងស្រុង ប៉ុន្តែ​ផ្ទះ​រួម​ជាមួយ​ទ្រព្យសម្បត្តិ ប្លង់​ដី​ជាដើម ព្រមទាំង​រថយន្ត​ម៉ាក​កាម​រី​១​គ្រឿង​ផង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់​ទាំងស្រុង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ