ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ស្តា​រអាង​ស្តុក​ទឹក​កខ្វក់​ក្នុង​ដី នៅ​ក្រោម​សួនច្បារ​មុខ​វាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ការ​ស្តារ​ប្រឡាយ លូ ការ​ស្ថាបនា​លូ​ថ្មី​ៗ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ការ​ស្តារ​ប្រឡាយ លូ ការ​ស្ថាបនា​លូ​ថ្មី​ៗ ដែល​មាន​ទំហំ​មុខកាត់ ១​ម៉ែត្រ ១​ម៉ែត្រ​កន្លះ ២​ម៉ែត្រ​រហូត​ដល់ ២​ម៉ែត្រ​ខ្លះ​ជាដើម​។ ទោះបី​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាប់ដៃ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​ជាក់ស្ដែង​សម្រាប់​ពេល​នេះ ក្រុមការងារ​របស់ រាជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​ស្តា​រអាង​ស្តុក​ទឹក​កខ្វក់​នៅ​ក្រោម​សួនច្បារ​តាម​បណ្តោយ​ដង​ទន្លេសាប ឬ​សួនច្បារ​មុខ​វាំង​ចាប់​ពីមុខ​ផ្សារ​ចាស់​រហូត​ដល់​សាល​ស​ន្និ​ទ​ចតុមុខ និង​នៅ​រោង​ដំរី ខាងត្បូង​ព្រះ​បរមរាជវាំង និង​កំពុង​ស្តារ​លូ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ផង​ដែរ ដើម្បី​សម្រួល​ផ្លូវទឹក​ហួរ បញ្ចៀស​ការ​លិច ក្នុង​រដូវវស្សា​ខាង​មុខ​នេះ​។

លោក ដួង ចាន់​សា​រ៉ាត់ ប្រធាន​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មីនា​នេះ​ថា ក្រុមការងារ​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​ភ្នំពេញ អង្គភាព​លូ​ទឹក​បូមទឹក បាន និង​ធ្វើ​សកម្មភាព​ស្ដារ​អាង​ស្តុក​ទឹក​កខ្វក់​នៅ​តាម​បណ្តោយ​ដង​ទន្លេសាប​ចាប់ពី​ផ្សារ​ចាស់​រហូត​ដល់​សាលសន្និសីទ​ចតុមុខ និង​នៅ​រោង​ដំរី​ដែល​មាន ចំនួន​៥​អាង ក្នុង​នោះ​នៅ​តាម​បណ្តោយ​ដង​ទន្លេសាប ចំនួន​៤​អាង និង​នៅ​រោង​ដំរី​ចំនួន​១​អាង ហើយ​ការងារ​នេះ​បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមីនា​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​មួយ​ក្រុម​ទៀត​ក៏​បាន និង​កំពុង​ស្តារ​លូ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ផង​ដែរ ដើម្បី​សម្រួល​ផ្លូវទឹក​ហួរ បញ្ចៀស​ការ​លិច ក្នុង​រដូវវស្សា​ខាង​មុខ​នេះ​។

ពាក់ព័ន្ធ​ពាក់ព័ន្ធ​នឹង​ការ​ស្ដារ​ប្រព័ន្ធ​លូ ក្នុង​រាជធានី​ភ្នំពេញ​នេះ លោក ដួង ចាន់​សា​រ៉ាត់ ក៏​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កុំ​ទុកដាក់​សំរាម នៅ​មាត់​លូ លើ​គម្រប​លូ ឬ​នៅ​មុខ​លូ​ជាដើម ដែល​ធ្វើ​សំរាម​ទាំងនោះ ហូរ​ម​កបាំងមុខ​លូ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​។ លោក​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កាយ​សំរាម​ចេញពី​មុខ ឬ​មាត់​លូ និង​ចៀសវាង​ឲ្យ​បាន​នូវ​ការ​បិទ​មាត់​លូ ឬ​បោស​សំរាម​ចូល​ក្នុង​លូ ឬ​ប្រឡាយ​ជាដើម​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ