ក្រុមហ៊ុនអចលនទ្រព្យឆៃលីស៊ារៀលធីហៅកាត់ (ស៊ីអិល) គឺជាក្រុមហ៊ុនតែមួយគត់ដែលបានទទួលសិទ្ធិលក់ផ្តាត់មុខរបស់គម្រោង បុរី ជេ & ស៊ី ។ បុរី J&C មានផ្ទះល្វែង និង វីឡាកូនកាត់លក់ ដែលមានទីតាំងនៅក្រោយផ្សារឈូកមាស ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវឧកញ៉ាទ្រីហេង។
បុរីនេះ គឺជាការអភិវឌ្ឍន៍រួមគ្នារវាងអ្នកវិនិយោគជប៉ុន និងអ្នកវិនិយោគក្នុងស្រុករបស់យើង។ ក្នុងបរិបទនៃការរស់នៅបែបថ្មី ក្នុងបិរេវេណដីដែលមានទំហំប្រមាណ២ហិកតា (មិនធំពេក មិនតូចពេក) ផ្ទះទាំងពីរប្រភេទនេះ មានចំនួនសរុប១៣៦ផ្ទះ (លក់បានមួយចំនួនហើយ) និងមានអគារកម្ពស់បីជាន់ ដែលមានអាងទឹកនៅជាន់ដំបូល បន្ទប់ហាត់កីទ្បា និងផ្សារលក់ទំនិញ រួមមានសូនច្បារនៅចំកណ្តាលផងនោះ បានធ្វើឱ្យការរស់នៅប្រកបដោយផាសុខភាព និងសុខដុមរមនា ដល់គ្រប់បណ្តាអ្នករស់នៅទាំងអស់។
ជាបុរីដែលបានចុះបញ្ជីអាជីវកម្ម និងមានអាជ្ញាប័ណ្ណស្របច្បាប់គ្រប់ក្រសួង និងស្ថាប័ននានា ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការសាងសង់គម្រោងនេះ ព្រមទាំងមានបំបែកប្លង់ក្បាលដីជូនដល់អតិថិជនទាំងអស់។
១-ទំហំផ្ទះល្វែងមានទទឹង៤.៣៣មX១៧ម ទំហំដីមានសល់ខាងក្រោយផ្ទះ១.៥ម មានកម្ពស់២ជាន់កន្លះ មានឡៅតឿខ្ពស់ស្រឡះ មានបន្ទប់គេង៤ បន្ទប់ទឹក៤ ចង្ក្រានបាយម៉ូដទំនើប មានកន្លែងចតទ្បាន០១គ្រឿង ជាពិសេសមានពន្លឺចាំងចូលដល់ក្នុងផ្ទះពីដំបូលខាងលើត្រង់ចន្លោះជណ្តើរចំកណ្តាលផ្ទះតែម្តង។
២-ទំហំផ្ទះវីឡាកូនកាត់មានទទឹង៥មX១0ម ទំហំដីមានសល់ខាងមុខផ្ទះ៥.៥ម សម្រាប់ចតឡាន ទំហំដីមានសល់ខាងក្រោយផ្ទះ១.៥ម មានកម្ពស់២ជាន់កន្លះ មានបន្ទប់គេង៣ បន្ទប់ទឹក៣ ចង្ក្រានបាយម៉ូតទំនើប មានកន្លែងចតទ្បាន០១គ្រឿង ជាពិសេសមានពន្លឺចាំងចូលដល់ក្នុងផ្ទះពីដំបូលខាងលើត្រង់ចន្លោះជណ្តើរចំកណ្តាលផ្ទះដូចគ្នា។
លោកអ្នកអាចជាវដោយបង់ប្រាក់ផ្តាច់ក៏បាន បង់រំលស់ពីក្រុមហ៊ុនសម្រាប់រយៈពេល១០ឆ្នាំក៏បាន។ តម្លៃលក់របស់ផ្ទះទាំងពីរប្រភេទមានចន្លោះចាប់ពី89,681.00ដុល្លារ រហូតដល់131,241.00ដុល្លារអាមេរិក។ សូមលោកអ្នកមកពិនិត្យផ្ទះគំរូនៅទីតាំងបុរីនេះដោយផ្ទាល់ ឬសាកសួរព័ត៌មានលំអិតបន្ថែមតាមរយៈទូរស័ព្ទលេខ 078 400 400។
ចែករំលែកព័តមាននេះ