ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២០​ធ្លាក់​ចុះ​ជាង​៨០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ គ្រប់​គ្នា​ប្រាកដជា​បានដឹង​ថា ជា​ឆ្នាំ​មួយ​ដ៏​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា និង​ពិភពលោក​ទាំងមូល ក្នុង​នោះ​វិស័យ​ទេសចរណ៍​ដែល​ជា​វិស័យ​សំខាន់​មួយ​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ឃើញ​ថា​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​តាម​តួលេខ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បង្ហាញ​ថា​ក្នុង​ឆ្នាំ​២០២០​ទាំងមូល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ​ជាង​១​លាន​៣០​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៩​មានការ​ធ្លាក់​ចុះ​ដល់​ទៅ​៨០​ភាគរយ…

រាជធានីភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ គ្រប់​គ្នា​ប្រាកដជា​បានដឹង​ថា ជា​ឆ្នាំ​មួយ​ដ៏​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា និង​ពិភពលោក​ទាំងមូល ក្នុង​នោះ​វិស័យ​ទេសចរណ៍​ដែល​ជា​វិស័យ​សំខាន់​មួយ​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ឃើញ​ថា​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​តាម​តួលេខ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បង្ហាញ​ថា​ក្នុង​ឆ្នាំ​២០២០​ទាំងមូល​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ​ជាង​១​លាន​៣០​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០១៩​មានការ​ធ្លាក់​ចុះ​ដល់​ទៅ​៨០​ភាគរយ ។

រូបតំណាង

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​បង្ហាញ​ផង​ដែរ​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ដល់​កម្ពុជា​ច្រើន​ជាងគេ​នៅ​ក្នុង​ឆ្នាំ​២០២០ ក្នុង​នោះ​ចិន​នៅ​តែ​ឈរ​លំដាប់​លេខ​១ ដែល​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត​៣៣​ម៉ឺន​នាក់ តែបើ​ធៀប​នឹង​ឆ្នាំ​២០១៩ មានការ​ធ្លាក់​ចុះ​ដល់​ទៅ​៨៦​ភាគរយ ។

យោង​តាម​របាយការណ៍​ដដែល​នេះ បង្ហាញ​ថា​ភ្ញៀវ​ទេសចរ​ដែល​មក​ដល់​កម្ពុជា​តាម​រយៈ​អាកាសយានដ្ឋាន​ទាំង​បី​មាន​ចំនួន ៧៥៦​ពាន់​នាក់ ធ្លាក់​ចុះ​៨២,៨​ភាគរយ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​៤៤១​ពាន់​នាក់ តាម​ព្រ​លាន​យន្តហោះ សៀមរាប​មាន​២៤០​ពាន់​នាក់ និង​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង មាន​ចំនួន​៧៣​ពាន់​នាក់ ។

ចំណែក​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​តាម​ច្រកព្រំដែន​ទឹក មាន​ចំនួន​ជាង​៥១​ពាន់​នាក់ ធ្លាក់​ចុះ​៦៧,២​ភាគរយ​និង​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​ម​កម្ពុជា​តាម​ច្រកព្រំដែន​គោក​មាន​ចំនួន​ជិត​៥០​ម៉ឺន​នាក់ តែ​ធ្លាក់​ចុះ​៧៥,៧​ភាគរយ ។

លោក​ធួន ស៊ី​ណា​ន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២១​នេះ វិស័យ​ទេសចរណ៍​នៅ​តែ​ជួប​ហានិភ័យ​ដដែល ហើយ​ភ្ញៀវ​អន្តរជាតិ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត​ក្នុង​ឆ្នាំ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​រីក​រាលដាល​ជាស​កល​ដដែល ។ វិស័យ​ទេសចរណ៍​អាច​ងើបឡើង​វិញ​បាន លុះត្រាតែ ជំងឺ​កូ​វី​ដ​១៩​ឈប់​ឆ្លង​រាលដាល ហើយ​បើ​ទោះបីជា​ជំងឺ​នេះ មិន​ឆ្លង​រាលដាល​ក្នុង​ប្រទេស​កម្ពុជា តែ​នៅ​លើ​ពិភពលោក​នៅ​តែ​មានការ​ឆ្លង​វិស័យ​ទេសចរណ៍​នៅ​តែ​ជួប​បញ្ហា​ដដែល ។

លោក​បន្ត​ថា មាន​តែ​ចលនា​ទេសចរ​ក្នុងស្រុក​ទេ ដែល​អាច​ជួយ​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​មាន​សកម្មភាព​ខ្លះ​ៗ​មក​វិញ​បើ​រង់​ចាំតែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មិនដឹង​ជា​ពេល​ណា​នោះ​ឡើយ ព្រោះ​រហូត​មក​ដល់​ពេល​នេះ យើង​មើល​ពុំ​ឃើញ​ពី​សញ្ញា​វិជ្ជមាន​ណា​ដែល​បញ្ជាក់​ពី​ការ​ងើប​វិញ​នៃ​វិស័យ​ទេសចរណ៍​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ