ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​គំរូ​មាន​មហិច្ឆតា​ខ្ពស់​លើ​ការ​ពង្រីក​ការ​ដាំ​ដុះ​ដំណាំ​បន្លែ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស៊ី​ន ច​ន្ថា គឺជា​ស្ត្រី​កសិករ​គំរូ​ម្នាក់​ស្ថិត​នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ដែន​បាន​ធ្វើ​យ៉ាង​ល្អ​ក្នុង​ការ​បង្កើត​ដំណាំ​សេរី​រា​ង្គ​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​សហគមន៍​មូលដ្ឋាន ហើយ​ស្ត្រី​រូប​នេះ​ក៏​បាន​បង្ហាញ​អំពី​មហិច្ឆតា​របស់​ខ្លួន​ក្រោយ​ពី​ទទួល​បាន​ជោគ…

ខេត្តស្ទឹងត្រែង ៖ ស៊ី​ន ច​ន្ថា គឺជា​ស្ត្រី​កសិករ​គំរូ​ម្នាក់​ស្ថិត​នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ដែន​បាន​ធ្វើ​យ៉ាង​ល្អ​ក្នុង​ការ​បង្កើត​ដំណាំ​សេរី​រា​ង្គ​ផ្គត់ផ្គង់​លើ​ទីផ្សារ និង​សហគមន៍​មូលដ្ឋាន ហើយ​ស្ត្រី​រូប​នេះ​ក៏​បាន​បង្ហាញ​អំពី​មហិច្ឆតា​របស់​ខ្លួន​ក្រោយ​ពី​ទទួល​បាន​ជោគ ជ័យ​លើ​ការ​ដាំ​បន្លែ ។

អ្នក​នាង ស៊ី​ន ច​ន្ថា បាន​និយាយ​ថា ការ​ដាំ​បន្លែ​តាម​បច្ចេកទេស​ដែល​ទទួល​បានការ​បង្ហាត់បង្រៀន​ពី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​ត្រឹមត្រូវ​មក នាង​បាន​ចាប់​យក​របរ​ដាំ​បន្លែ​នេះ​រហូត​ក្លាយជា​កសិករ​គំរូ ។ នាង​បន្ត​ទៀត​ថា បច្ចុប្បន្ន​កំពុង​តែ​ពង្រីក​បន្ថែម​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ជាង​មួយ​ហិ​កតា​បន្ត​ទៀត ។ បន្លែ​ដែល​នាង​បាន​ដាំ​នោះ គឺជា​បន្លែ​តម្រូវការ​ប្រចាំ​ថ្ងៃ​ដូច​ជា​ត្រឡាច ត្រសក់ ម្ទេស ត្រប់ និង​សណ្ដែកកួរ​ជាដើម ។ បន្ទាប់​ពី​ដំណាំ​បាន​ផល​អ្នក​ភូមិ​ក៏​មក​ទិញ​ដល់​ផ្ទះ​របស់​នាង​តែ​ម្តង និង​មាន​ម៉ូយ​ទិញ​ដល់​កន្លែង​ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ផ្សារ​ក្រុង​ស្ទឹង​ត្រែង​ផង​ដែរ ។

ស្រី្ត​រូប​នេះ​បាន​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​របរ​របស់​ខ្លួន​ទាំង​ប្ដី​របស់​គាត់​មិន​បាន​គាំទ្រ ក៏​ប៉ុន្តែ​ក្រោយ​ពី​មិន​ឱ្យ​ទំនេរ​ដៃ​រហូត​ឈាន​ដល់​ទិន្នផល​ហុច​មក​វិញ​នៅ​ចំណូល​ចាស់ដៃ​ផង​នោះ ប្តី​របស់​គាត់​ងាក​មក​គាំទ្រ​របរ​មួយ​នេះ​យ៉ាង​ពេញទំហឹង​តែ​ម្តង ។ បន្ថែម​ពី​នេះ​នាង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ក្រៅពី​ធ្វើស្រែ​ចម្ការ​គួរ​ឆ្លៀតឱកាស​ចាប់​យក​របរ​ដាំ​ដំណាំ​លក់​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ​ការ​ដាំ​ដំណាំ​ក៏​អាច​ជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួ​សារបាន​មួយ​កម្រិត​ទៀត​ផង​ដែរ ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ស្ដីទី លោក ទុំ នី​រ៉ូ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កសិករ​នៅ​ស្រុក​សេ​សាន ក្រោយ​ពី​បាន​ចុះ​ជួប​ផ្ទាល់ និង​ឃើញ​ថា ពួក​គាត់​សកម្ម​ក្នុង​ការ​ដាំ​ដុះ និង​អនុវត្ត​បាន​យ៉ាង​ត្រឹមត្រូវ​ទៅ​លើ​ដំណាំ​ដែល​ទទួល​បាន​ពី​ផ្នែក​បច្ចេកទេស​ដែល​មន្ត្រី​មន្ទីរ​កសិកម្ម​បាន​បង្រៀន​កន្លង​មក ។ លោក​បន្ថែម​ទៀត​ថា មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​បន្ត​ជួយ​គាំទ្រ​កសិករ​យ៉ាង​ពេញទំហឹង​ទាំង​បច្ចេក ទេស និង​ធាតុ​ចូល​មួយ​ចំនួន​ទៀត​ដើម្បី​ឲ្យ​កសិករ​នៅ​ខេត្តស្ទឹងត្រែង មាន​លទ្ធភាព​ពង្រីក​ផលិតភាព​កសិកម្ម​របស់​ខ្លួន ដើម្បី​ទទួល​បាន​ចំណូល​ខ្ពស់ និង​សន្តិសុខ​ស្បៀង​សម្រាប់គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ