ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC​បង្ហាញមុខ​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​គោព្រៃ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ម្សិលមិ​ញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​បាន​បង្ហាញមុខ​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​(​ក្រុម​គោព្រៃ​កម្ពុជា​) សញ្ជាតិ​ជប៉ុន RYU HIROSE ដែល​ត្រូវ​មក​ជំនួស​កន្លែង​លោក Felix Gonzalez…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ម្សិលមិ​ញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​បាន​បង្ហាញមុខ​គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​(​ក្រុម​គោព្រៃ​កម្ពុជា​) សញ្ជាតិ​ជប៉ុន RYU HIROSE ដែល​ត្រូវ​មក​ជំនួស​កន្លែង​លោក Felix Gonzalez Dalmas បន្ទាប់​ពី​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​មិន​ទទួល​បាន​កិច្ចសន្យា​ដឹកនាំ​បន្ត​។

គ្រូបង្វឹក​ក្រុម​គោព្រៃ​ថ្មី វ័យ ៦៥​ឆ្នាំ សញ្ជាតិ​ជប៉ុន​រូប​នេះ ធ្លាប់​មានបទពិសោធន៍​ដឹកនាំ​ក្រុម​ជា​ច្រើន ដូច​ជា ធ្លាប់​កាន់​តំណែង​ជានា​យក​ក្រុម Teiyo University ពី​កម្រិត​ទី​៣ ដល់ទី​១, ជា​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម Seoul Digital University និង​ធ្លាប់​មក​ដឹកនាំ​ក្រុម Samut Prakan នៃ​លី​គ​ទី​ពីរ​ថៃ ដែល​បច្ចុប្បន្ន​ក្លិប​មួយ​នេះ​បាន​ឡើង​មក​កាន់​លី​គ​កំពូល​ថៃ​។

អតីត​កីឡាករ​របស់​ក្រុម Teikyo High School-Chuo University រូប​នេះ កំពុង​តែ​កាន់​នូវ​អាជ្ញា​ប័ណ្ណ JFA Official S-Class
License របស់​ប្រទេស​ជប៉ុន ក្នុង​នាម​ជា​គ្រូបង្វឹក​។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​លោកRYU HIROSE ធ្លាប់​កាន់​ការងារ​ជា​គ្រូ​យុវជនក្លិប Guangzhou R&F ដែល​ជា​ក្លិប​យក្សមួយ​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ស្ថិត​ក្នុង​តំណែង​ជា​គ្រូបង្វឹក​នេះលោក RYU HIROSE​ត្រូវ​ទទួលខុសត្រូវ​បង្វឹកក្រុម​គោព្រៃ​កម្ពុជា​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​លើកទី​៣១​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ដឹកនាំ​ក្រុម​ចូល​ប្រកួត​ពានរង្វាន់​ធំ​ៗ​បន្ត​ដូច​ជា ការ​ប្រកួត​ជម្រុះ World Cup 2022, ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC Asian Cup, AFF Suzuki Cup និង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ