ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ប្រឆាំង​ការ​រំ.លោ.ភសិទ្ធិ​មនុស្ស​របស់​កា​តា នៅ​ការ​ប្រកួត​យប់មិញ

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ ក្លាយជា​ប្រទេស​ទី ២ បាន​បង្ហាញ​សកម្មភាព​ប្រឆាំង​នឹង​កំណត់​ត្រា​រំ.លោ.ភសិទ្ធិ​មនុស្ស​របស់​ប្រទេស​កា​តា នៅ​មុន​ការ​ប្រកួត​ជម្រុះ World Cup នៅ​តំបន់​អឺរ៉ុប…

អន្តរជាតិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ ក្លាយជា​ប្រទេស​ទី ២ បាន​បង្ហាញ​សកម្មភាព​ប្រឆាំង​នឹង​កំណត់​ត្រា​រំ.លោ.ភសិទ្ធិ​មនុស្ស​របស់​ប្រទេស​កា​តា នៅ​មុន​ការ​ប្រកួត​ជម្រុះ World Cup នៅ​តំបន់​អឺរ៉ុប ដែល​ពួក​គេ​បាន​យកឈ្នះ​លើ​អ៊ី​ស្លង់​ដោយ​លទ្ធផល ៣-០ កាលពី​យប់មិញ​។

កីឡាករ​អា​ល្លឺ​ម៉​ង់​បាន​នាំ​គ្នា​ពាក់អាវ​ខ្មៅ ដែល​ភ្ជាប់​មក​ជាមួយ​អក្សរ​នៃ​ពាក្យ​ថា «Human Rights» អំឡុង​ពេល​ការ​ថតរូប​ជា​ក្រុម​មុន​ពេល​ការ​ប្រកួត​ចាប់ផ្តើម​។ ខណៈ​សកម្មភាព​នេះ បាន​ចាប់ផ្តើម​ដំបូង​ដោយ​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស​។

​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស

សកម្មភាព​ខាងលើ​តំណាង​ឱ្យ​ជំហរ​ប្រឆាំង​នឹង​ការ​រំ.លោ.ភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​លើ​កម្មករ​ចំណាកស្រុក​នៅ​កា​តា ដែល​ជា​ប្រទេស​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឺ​ត្តិ​ការណ៍ World Cup ឆ្នាំ ២០២២ ខាង​មុខ​។

រំលឹក​ជូន​ថា យោង​តាម​របាយការណ៍​ស៊ើបអង្កេត​ពី​កាសែត The Guardian របស់​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា កម្មករ​ចំណាកស្រុក​រាប់​ពាន់​នាក់​បាន​ស្លា​.​ប់ អំឡុង​ពេល​ការ​សាងសង់​កីឡាដ្ឋាន​ចំនួន ៧ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ដែល​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ដល់​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ខាង​មុខ​៕

https://www.youtube.com/watch?v=dV2Ij63IKWQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ