ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​រក​ឃើញ​មូលហេតុ​ពិត​ហើយ សត្វ​ស្លាប​ងា.ប់​ជាង​១​ពាន់​ក្បាល​នៅ​ទួល​ពាន់តា​ឡី គឺ​មក​ពី​កើត​​ជំងឺ​ផ្តាសាយបក្សី H5N1

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ មិ​នា​នេះ ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស ដោយ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​សំណាក លើ​កំហាក​សត្វ​ស្លាប​នៅ​ទួល​ពាន់តា​ឡី​ហើយ គឺ​មូលហេតុ​ដែល​បណ្តាល​អោយ​សត្វ​ទាំង​អស់នោះ ងា.ប់​ជា​បន្តបន្ទាប់​រហូត​ដល់​ជាង​១​ពាន់​ក្បាល​នោះ…

ខេត្ត​ព្រៃវែង ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ មិ​នា​នេះ ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស ដោយ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​សំណាក លើ​កំហាក​សត្វ​ស្លាប​នៅ​ទួល​ពាន់តា​ឡី​ហើយ គឺ​មូលហេតុ​ដែល​បណ្តាល​អោយ​សត្វ​ទាំង​អស់នោះ ងា.ប់​ជា​បន្តបន្ទាប់​រហូត​ដល់​ជាង​១​ពាន់​ក្បាល​នោះ គឺ​ដោយសារ​នៅ​តំបន់​ទួល​ពាន់តា​ឡី ផ្ទុះ​ឡើងនៃ​ជំងឺ​ផ្តាសាយបក្សី A/H5N1​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​បាន​ធ្វើ​លិខិត​មួយ​ដាក់​ទៅ​ក្រសួងបរិស្ថាន ដោយ​ស្នើ​សុំ​កិច្ចសហការ​អនុវត្ត​វិធាន​បច្ចេកទេស ក្នុង​ការ​ពង្រឹង​ការ​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​ជម្ងឺផ្តាសាយបក្សី ក្នុង​អនុក្រម A/H5N1 នៅ​តំបន់​បឹង​ស្នេ​ហ៌ ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយ​ក្នុង​នោះ​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ចំនួន​៣​ធំ​ៗ​រួម​មាន​ទី​១ ត្រូវ​បំផ្លាញ​ចោល​ចំពោះ​បក្សី​ដែល​សង្ស័យ​មាន​​ជំងឺ​ សាកស.ព​បក្សី និង​ផលិតផល​បក្សី​ក្នុង​តំបន់​ផ្ទុះ​​ជំងឺ​តាម​វិធាន​បច្ចេកទេស​បសុពេទ្យ​។ ទី​២ ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការ​ចេញចូល​ឬ ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជម្ងឺ និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ​និង​តាមដាន​។ និង​ទី​៣ សិក្សា​ស្រាវជ្រាវ​ប្រភព​ជម្ងឺផ្តាសាយបក្សី​ក្នុង​រយៈពេល​៣០​ថ្ងៃ និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជា​ប្រចាំ ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជម្ងឺ​។

ដោយឡែក​លោក ពុធ បូ ប្រធាន​សហ​គម​ន៌​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី បឹង​ស្នេ​ហ៌ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ​មិ​នា​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​របស់​សត្វ​ស្លាប​ទាំងអស់​នៅ​ក្នុង​តំបន់​ទួល​ពាន់តា​ឡី នៅ​មិន​ទាន់​បាន​ធូរស្បើយ​នៅឡើយ​ទេ ដោយ​សត្វ​ស្លាប​ជា​ច្រើន នៅ​តែ​បន្ត​ងា.ប់​ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​ខាង​សហ​គម​ន៌ ក៏​ដូច​ជា​ខាង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័ នៅ​មិន​ទាន់​មាន​វិធានការ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ណាមួយ ដែល​អាច​បញ្ឈប់​ការ​ងាប់​របស់​សត្វ​ទាំងនេះ​បាន​ភ្លាម​ៗ​នៅឡើយ​ទេ​។

លោក ពុធ បូ ប្រធាន​សហ​គម​ន៌​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី បាន​បន្ត​ទៀត​ថា នៅ​ចំពោះ​មុខ​ខាង​សហ​គម​ន៌​របស់​លោក អាច​ធ្វើ​បាន​ត្រឹមតែ​ដើរ​ប្រមូល​យក​សាកសព​សត្វ នៅ​តាម​មាត់ទឹក និង​នៅ​តាម​មាត់ព្រៃ យក​ទៅ​ដុត​បំផ្លាញ​ចោល​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​កណ្តាល​ព្រៃ​គឺ​មិន​អាច​ចូល​ទៅ​ប្រមូល​បាន​ទេ ដោយសារ​ព្រៃ​ក្រាស់​ពិបាក​ចូល និង​មាន​ក្លិនស្អុយ​ខ្លាំង​ពេក​។

លោក​ប្រធាន​សហ​គម​ន៌​បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ខាង​សហ​គម​ន៌​របស់​លោក បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ស្នេ​ហ៌ មិន​អោយ​រើស​យក​ឬ​ចាប់​យក សត្វ​ដែល​ឈឺ​ឬ​ងាប់​ពី​ក្នុង​តំបន់​ទួល​ពាន់តា​ឡី​នេះ យក​ទៅ​បរិភោគ​នោះ​ទេ ដើម្បី​ការពារ​កុំអោយ​មានការ​ឆ្លង​ជម្ងឺផ្តាសាយបក្សី​នេះ ពី​សត្វ​ទៅ​សត្វ ពី​សត្វ​ទៅ​មនុស្ស ហើយ​ឃើញ​ថា​ប្រជាពលរដ្ឋ​ទាំងអស់ ក៏​ធ្វើ​តាម​ការ​ណែនាំ​ផ្សព្វផ្សាយ​នេះ​បាន​យ៉ាង​ល្អ ប៉ុន្តែ​លោក​នៅ​តែ​ព្រួយ​បារ​ម្ភ​ ដោយសារ​តែ​សត្វ​ទាំងនោះ បាន​ហើរ​បំ​លាស់​ទី​ទៅ​កន្លែង​ផ្សេង​ៗ​ឆ្ងាយ​ៗ ដែល​ពលរដ្ឋ​មិន​បានដឹង ហើយ​អាច​និង​ត្រូវ​គេ​ចាប់​យក​ទៅ​ទទួលទាន បណ្តាល​អោយ​ឆ្លង​ជម្ងឺ ដែល​បញ្ហា​នេះ​លោក​មិនដឹង​ថា គួរ​ត្រូវធ្វើ​យ៉ាងណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ