ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​ក្រួច​ពេល​មាន​វិបត្តិ​កូ​វី​ដ​ អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ប្រចាំយ៉ាងប្រសើរ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កសិករ​ម្នាក់​ឈ្មោះ​នាង ច​ន្ថា​វី ជា​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ស្វាយ​អាណា​ត​ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ បាន​បើក​កសិដ្ឋាន​ខ្នាត​តូច​លក្ខណៈ​គ្រួសារ​សម្រាប់​ចិញ្ចឹមសត្វ​ក្រួច ដើម្បី​បន្ថែម​ចំណូល​ក្រៅពី​មុខរបរ​កសិកម្ម លទ្ធផល​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ល្អ​ប្រសើរ មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក…

ខេត្តស្វាយរៀង ៖ កសិករ​ម្នាក់​ឈ្មោះ​នាង ច​ន្ថា​វី ជា​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ស្វាយ​អាណា​ត​ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ បាន​បើក​កសិដ្ឋាន​ខ្នាត​តូច​លក្ខណៈ​គ្រួសារ​សម្រាប់​ចិញ្ចឹមសត្វ​ក្រួច ដើម្បី​បន្ថែម​ចំណូល​ក្រៅពី​មុខរបរ​កសិកម្ម លទ្ធផល​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ល្អ​ប្រសើរ មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ។

បើ​តាម​កសិករ​ឈ្មោះ នាង ច​ន្ថា​វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​ផ្ដល់​បទ​សម្ភាសន៍​ថា ការ​ចិញ្ចឹម​ក្រួច​នេះ គឺ​ទើបតែ​ចិញ្ចឹម​សាកល្បង​លើក​ទី​១ លទ្ធផល គឺ​បាន​ជោគជ័យ ។ ប្រភព​បន្ត​ថា ការ​ចិញ្ចឹម​ក្រួច​មាន​រយៈពេល​ខ្លី​ជាង​សត្វ​មាន់ និង​ទា​ព្រោះ​ការ​ចិញ្ចឹម​មាន់​និង​ទា​មាន​រយៈពេល​យូរ​ខែ​ហើយ សម្រាប់​ការ​ចិញ្ចឹម​ក្រួច​មាន​រយៈពេល​ខ្លី​ត្រឹមតែ​មួយ​ខែ​អាច​លក់​បាន​តម្លៃ​សមរម្យ​១​ក្បាល បាន​តម្លៃ​ចាប់ពី​២,៥០០​រៀល​ទៅ ៣,០០០​រៀល ។

លោក​បាន​បន្ត​ថា ការ​លក់ដូរ​សត្វ​ក្រួច​នេះ មិន​ចាំបាច់​រក​ទីផ្សារ​ធំដុំ​ទេ ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ឬ​នៅ​ក្នុងស្រុក​កំពង់​រោ​ទិ៍​នេះ អាច​មក​ទំនាក់ទំនង និង​មក​ទិញ​យក​ទៅ​ធ្វើ​ជា​ម្ហូបអាហារ តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ គឺ​លក់​ជា​ប្រចាំ​ថ្ងៃ​នៅ​ក្នុងផ្ទះ​តែ​ម្ដង ។ លោក​បាន​បន្ត​ថា ការ​ចិញ្ចឹម​ក្រួច​គេ​មាន​ចំណី​ទិញ​មក​ពី​ប្រទេស​វៀតណាម​ស្រាប់ ហើយ​យើង​ដាក់​ឱ្យ​ស៊ី​ជា​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទ្រុង​ដែល​យើង​តម្រូវ​ទៅ​តាម​ការ​ចិញ្ចឹម​តិច ឬ​ច្រើន​ទ្រង់ទ្រាយ​តូច ឬ​ទ្រង់ទ្រាយ​ធំ គឺ​ត្រូវ​មាន​ទីធ្លា​សម្រាប់​សត្វ​ក្រួច​ឲ្យ​វា​រត់​លេង​មាន​បរិស្ថាន​អនាម័យ​ល្អ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ការ​សាកល្បង​លើក​ដំបូង​នេះ លោក​ចិញ្ចឹម​តែ​ចំនួន​១,០០០​ក្បាល ក៏​ប៉ុន្តែ​ការ​ចិញ្ចឹម​ពិបាក​ខ្លះ​ដែរ ព្រោះ​វា​ជា​សត្វព្រៃ​ហើយ​មិន​ស្គាល់​ទ្រុង ឬ​ផ្ទះសម្បែង​ដូច​សត្វ​មាន់​សត្វ​ទា​នោះ​ទេ បើ​រួច​ចេញពី​ទ្រុង​ច្បាស់​ជា រត់​ចូល​ព្រៃ​បាត់​ខ្លួន​ហើយ ការ​ធ្វើ​ទ្រុង​របស់​សត្វ​ក្រួច​យើង​ត្រូវ​ប្រើ​សំណាញ់ ឬ​ក្រឡាមង​ល្អិត​ៗ​វាំង​ព័ទ្ធ​ជុំវិញ និង​កន្លែង​ទីធ្លា​ធំ​ល្មម​មាន​ខ្យល់​ចេញចូល និង​ម្លប់​ជា​ជម្រក​របស់​វា​នោះ​ជា​ការ​ស្រេច ។

ហើយ​បើ​មាន​ដើមទុន​ច្រើន​យើង​អាច​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ហើយ​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដែរ ជា​ពិសេស​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ នេះ​បើ​ប្រជា​កសិករ​ងាក​មក​ចិញ្ចឹមសត្វ ឬ​ដាំ​បន្លែ​ជា​កសិដ្ឋាន​លក្ខណៈ​គ្រួសារ​តាម​សហគមន៍​យើង​មាន​បន្លែ ត្រី សាច់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​សហគមន៍​យើង និង​អាច​ជៀស​ផុត​ពី​ការ​ឆ្លង​នូវ​ជម្ងឺ​កូ​វី​ដ​១៩​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ