ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប៊ី​ល ហ្គេ​ត ប្រាប់​ថា ពិភពលោក​នឹង​វិល​ត្រឡប់​រក​ភាព​ប្រក្រតី​វិញ​នៅ​ចុងឆ្នាំ​២០២២

3 ឆ្នាំ មុន

អន្តរជាតិ ៖ លោក ប៊ី​ល ហ្គេ​ត Bill Gates បានថ្លែងប្រាប់​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដល់​កាសែត Gazeta Wyborcza…

អន្តរជាតិ ៖ លោក ប៊ី​ល ហ្គេ​ត Bill Gates បានថ្លែងប្រាប់​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដល់​កាសែត Gazeta Wyborcza និង​ទូរទស្សន៍ TVN24 ថា ពិភពលោក​នឹង​វិល​ត្រឡប់​មក​រក​សភាព​ធម្មតា​វិញ នៅ​ចុងឆ្នាំ​២០២២ ដោយសារ​វ៉ាក់សាំង​កូ​វី​ដ​-១៩ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ មីនា ២០២១​នេះ

សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​និយាយ​អំពី​រោគរាតត្បាត​កូ​វី​ដ​-១៩​នេះ​ថា “​នេះ​គឺជា​សោកនាដកម្ម​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ​” ។ លោក​បន្ថែម​ថា ដំណឹង​ល្អ តែ​មួយ​គត់ គឺ​ការ​ទទួល​ថ្នាំ​បង្ការ (​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩) ។

លោក ប៊ី​ល ហ្គេ​ត អះអាង​ថា “​នៅ​ចុងឆ្នាំ​២០២២ យើង​គួរតែ​ត្រលប់​ទៅ​រក​សភាព​ធម្មតា​វិញ​ទាំងស្រុង​ហើយ​” ។

មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ដែល​លាឈប់​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Microsoft Corp ក្នុង​ឆ្នាំ​២០១៤ បាន​លះបង់​ថវិកា​យ៉ាងតិច ១,៧៥​ពាន់​លាន​ដុល្លារ តាម​រយៈ​មូលនិធិ Melinda Gates ចំពោះ​ការ​ឆ្លើយ​តប​ជាស​កល​នូវ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នេះ​រួម​បញ្ចូល​ទាំង​ការ​គាំទ្រ សម្រាប់​អ្នក​ផលិត​វ៉ាក់សាំង រោគវិនិច្ឆ័យ និង​ការ​ព្យាបាល ដែល​មាន​សក្តានុពល​មួយ​ចំនួន ។

យន្តការ COVAX គឺជា​កម្ម​វី​ធី​ដឹកនាំ​ដោយ Gavi CEPI និង​អង្គការ​សុខភាព​ពិភពលោក (WHO) សហការ​ជាមួយ​យូ​នី​សេ​ហ្វ មាន​គោលបំណង​ធានា​នូវ​វ៉ាក់សាំង​ចំនួន ២​ពាន់​លាន​ដូ​ស សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប នៅ​ចុងឆ្នាំ​២០២១ ។ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម ដែល​ទទួល​បាន​វ៉ាក់សាំង​ពី​យន្តការ COVAX ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ