ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​អាជីវករ​លក់ដូរ និង​ភ្ញៀវ​ទទួលទានអាហារពេលរាត្រី​គោរព​តាម​វិធានការ​ក្រសួងសុខាភិបាល

3 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគិរី​៖ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​រតនគិរី​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អា​ជីករ​ដែល​លក់ដូរ ​និង​ភ្ញៀវ​ដែល​មក​ទទួលទាន​អាហារ​ពេល​រាត្រី ​សូម​មេត្តា​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ​គឺ​រក្សា​គម្លាត​ពាក់​ម៉ាស់ ​និង​លាងដៃ​ជាមួយ​សាប៊ូ​អាល់កុល ​មុន​ទទួលទាន​អាហារ​…

ខេត្ត​រតនគិរី​៖ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​រតនគិរី​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អា​ជីករ​ដែល​លក់ដូរ ​និង​ភ្ញៀវ​ដែល​មក​ទទួលទាន​អាហារ​ពេល​រាត្រី ​សូម​មេត្តា​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ​គឺ​រក្សា​គម្លាត​ពាក់​ម៉ាស់ ​និង​លាងដៃ​ជាមួយ​សាប៊ូ​អាល់កុល ​មុន​ទទួលទាន​អាហារ​ ។

ការ​ណែនាំ​នេះ ​ធ្វើ​ឡើង​ក្នុង​ឱកាស ដែល​ឯកឧត្តម​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​លក់ដូរ​ ពេល​យប់​តាម​ដងផ្លូវ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ព្រឹទ្ធាចារ្យ​ប៊ូ​ថង ចំណុច​មុខ​សួន​កុមារ​,​។ អ្នក​លក់ដូរ​តាម​មាត់បឹង​កន្សែង​, អ្នក​លក់ដូរ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង​, អ្នក​លក់ដូរ​ម្តុំ​ផ្សា​រតាយ​សេង ​ស្ថិត​ក្នុង​ក្រុង​បាន​លុង​ នា​យប់​ថ្ងៃ​ទី​២៣​ ខែមីនា ឆ្នាំ​២០២១ ។

ឯកឧត្តម​បន្ត​ថា ទោះបី​ខេត្តរតនគិរី​មិន​ទាន់​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ​ក៏​ដោយ សូម​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​កុំ​មើល​ស្រាល​ជំងឺ​កូ​វី​ដ​-១៩​ឱ្យ​សោះ​ពីព្រោះ​បច្ចុប្បន្ន​វា​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​នៅ​តាម​បណ្តា​ខេត្ត​រាជធានី​នានា កើន​ឡើងជា​បន្តបន្ទាប់​គួ​ឱ្យ​ព្រួយបារម្ភ​ ។

ក្នុង​ឱកាស​នេះ​ឯកឧត្តម​បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រុង​បន្ត​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​តាម​ទី​សាធារណៈ​នានា​ឱ្យ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា​ការ​អនុវត្តន៍ អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន គឺ​៣​ការពារ​!៣​កុំ​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ