ខេត្តព្រះសីហនុ ៖ ទោះកាត់ផ្តាច់ការចូលចេញរបស់ពលរដ្ឋ តែ លោក សីហា នៅតែអាចរកចំណូលពីត្រីប្រលាក់ជាធម្មតា
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោក ហោ សីហា ជាកសិកររស់នៅភូមិ ១ ឃុំទំនប់រលក់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ លោក ហោ សីហា ជាកសិកររស់នៅភូមិ ១ ឃុំទំនប់រលក់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ លោក ហោ សីហា ជាកសិកររស់នៅភូមិ ១ ឃុំទំនប់រលក់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោកប្រកបរបរប្រលាប់ត្រីលក់ ។ ទោះនៅក្នុងកាលៈទេសៈដែលកូវីដ ១៩ កំពុងរាតត្បាតក្តី តែមុខរបររបស់លោកមិនទទួលរងផលប៉ះពាល់នោះទេ ។
កសិករខាងលើនិយាយថា រាល់ថ្ងៃនេះលោកនៅតែបន្តទៅទិញត្រីពីអ្នកនេសាទមកប្រលាក់ដើម្បីរកចំណូលជាធម្មតា លោកថា ត្រីដែលលោកប្រលាក់ទេជាត្រីស្រស់ល្អ មានដូចជាត្រីក្តចិន ត្រីក្រហម ត្រីសេក និងប្រភេទត្រីផ្សេងៗទៀត ធ្វើត្រីងៀតក្នុងមួយថ្ងៃបានចំនួន ១០គីឡូក្រាម ដោយគាត់ហាលរយៈមួយថ្ងៃមុនយកទៅលក់លើទីផ្សារ ។ «ត្រីដែលខ្ញុំប្រលាក់មួយគីឡូក្រាមតម្លៃចន្លោះពី ២០,០០០ ទៅ ៣០ ០០០រៀលតាមប្រភេទត្រី ។ ខ្ញុំតែងតែយកត្រីដែលប្រលាក់នេះ លក់នៅតាមតំបន់រោងចក្រដោយខ្លួនឯង ហើយពេលខ្លះ មានឈ្មួញមកយកទៅលក់បន្ត» លោក ហោ សីហា បញ្ជាក់ ។
មន្ត្រីកសិកម្មខេត្តព្រះសីហនុបានវាយតម្លៃថា តាមការពិនិត្យឃើញថា ត្រីងៀតរបស់លោក សីហា ល្អ មានអនាម័យ និងធ្វើការហាលបានត្រឹមត្រូវ ។ សូមជម្រាបថា ខេត្តព្រះសីហនុជាខេត្តមួយដែលមានហានិភ័យខ្ពស់នៅក្នុងការឆ្លងជំងឺកូវីដ ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អាជ្ញាធរខេត្តនេះបានផ្អាកការធ្វើដំណើរចេញចូលរបស់ពលរដ្ឋពីពីតំបន់នានាចូលខេត្តនេះ កាលពីថ្ងៃទី ៤មីនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងដ៍សាហាវនោះលើកលែងតែការចរាចរណ៍ទំនិញប៉ុណ្ណោះ ។ ការផ្តាច់សកម្មភាពចូលចេញរបស់មនុស្សនេះ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច ការរកចំណូលជាច្រើនរាំងស្ទះ មិនអាចដំណើរបាន រាប់តាំងពីការរកចំណូលនានារបស់ពលរដ្ឋ នៅក្នុងនោះកន្លែងអាជីវកម្មមួយចំនួនធំបិទទ្វារ ៕
ចែករំលែកព័តមាននេះ