ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG គ្រោង​ណែនាំ​ទូរទស្សន៍​ពត់​បាន​នៅ​ឆ្នាំ​ក្រោយ

8 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លំដាប់ថ្នាក់​ទី​២​របស់​ពិភពលោក LG Electronics បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៥ ថា ខ្លួន​មាន​គម្រោង​បង្ហាញ​ទូរទស្សន៍ OLED ដែល​អាច​ពត់​បាន​នៅ​ក្នុង​ពិធី​តាំង​ពិ​ព​រ័​ណ៍​បច្ចេកវិទ្យា

ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លំដាប់ថ្នាក់​ទី​២​របស់​ពិភពលោក LG Electronics បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៥ ថា ខ្លួន​មាន​គម្រោង​បង្ហាញ​ទូរទស្សន៍ OLED ដែល​អាច​ពត់​បាន​នៅ​ក្នុង​ពិធី​តាំង​ពិ​ព​រ័​ណ៍​បច្ចេកវិទ្យា​នៅ​សហរដ្ឋអាមេរិក​នា​ឆ្នាំ​ក្រោយ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ផលិត​ទូរទស្សន៍​ពត់​បាន​ទំហំ ៥៥​អុ​ី​ញ ដែល​នឹង​ត្រូវ​ណែនាំ​នៅ​ក្នុង​ពិធី​បង្ហាញ​ផលិតផល​អេ​ឡិច​ត្រូ​និក​អន្តរជាតិ ICES នៅ​ខែមករា ឆ្នាំ​២០១៦ ។

ទូរទស្សន៍​ពត់​បាន​នេះ ស្ថិត​ក្នុង​គំរូ​ដំបូង​ប៉ុណ្ណោះ ចំណែក​ការ​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​នឹង​ធ្វើ​ឡើង​នៅ​៣​ទៅ​៤​ឆ្នាំ​ទៀត​ឯណោះ ។ ចំណែក​ប្រភព​ព័ត៌មាន​ផ្លូវការ​ផ្សេង​ទៀត​ឱ្យ​ដឹង​ថា លក្ខណៈ​ពិសេស​របស់​ទូរទស្សន៍​ពត់​បាន​អាច​ក្លាយជា​ទម្រង់​បង្កើត​ថ្មី​សម្រាប់​ក្រុមហ៊ុន LG Electronics ដើម្បី​ផលិត​ប្រព័ន្ធ​អេកូ​ថ្មី​ផ្តោត​សំខាន់​លើ​វត្ថុធាតុដើម​ពាក់ព័ន្ធ​នឹង OLED ៕