ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ដល់​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើ​សកម្មភាព​ចាក់​ថ្នាំ​ការពារ​កូ​វី​១៩

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី 23 ខែមីនា ឆ្នាំ 2021 បាន​នាំ​យក​អំណោយ​ទៅ​ផ្ដល់​ជូន​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​តែ​អនុវត្ត​សកម្មភាព ចាក់​ថ្នាំ​ការពារ​ជំងឺ​កូ​វី​ដ​១៩…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី 23 ខែមីនា ឆ្នាំ 2021 បាន​នាំ​យក​អំណោយ​ទៅ​ផ្ដល់​ជូន​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​តែ​អនុវត្ត​សកម្មភាព ចាក់​ថ្នាំ​ការពារ​ជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។

លោក អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា​៖ ជំនួស​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​បានដឹង​គុណ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ដល់​មន្ត្រី​នគរបាល ក្នុង​រយៈពេល​ជិត​មួយ​ខែ​កន្លង​ទៅ​នេះ ។

ថ្ងៃនេះ​លោកស្នងការ​នគរបាល​ខ​ខេត្ត បាន​ផ្ដល់​ជូន​នូវ​អំណោយ​មួយ​ចំនួន​ដែល​បាន​ពី​សប្បុរសជន​នានា​ក្នុង​ខេត្ត យក​មក​ផ្ដល់​ជូន​ដល់​ក្រុម​គ្រូពេទ្យ ដែល​ប្រចាំការ​នៅ​កន្លែង​ចាក់​ថ្នាំ​ការពារ​កូ​វី​ដ​១៩ ។ អំណោយ​ដែល​បាន​ផ្តល់​ជូន​នៅ​ពេល​នេះ​រួម​មាន​៖ ត្រីខ​២០​យួរ​, មី​២០​កេស​, ទឹក​សុទ្ធ​១០​កេស និង​ទឹកក្រូច​១០​កេស​។

ក្នុង​ឱកាស​នោះ​ដែរ លោក​វិ​ជ្ជ​បណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ឆ្នាំង ក៏​បាន​ថ្លែង​អំណរ​អរគុណ​ដល់​មន្ត្រី​នគរបាល​ខេត្ត ដែល​បាន​នាំ​យក​អំណោយ​ផ្តល់​ជូន​ក្រុម​គ្រូពេទ្យ​កំពុង​ប្រតិបត្តិការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​នគរបាល​ដែល​បាន​ចាក់​ថ្នាំ​កូ​វី​ដ​១៩ ទាំង​លើក​ទី​១ និង​លើក​ទី​២ សូម​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

សូម​រំ​ឮ​កថា កន្លង​មក ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ផ្តល់​អំណោយ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​ធ្វើ​សកម្មភាព​ចាក់​ថ្នាំ​ការពារ​កូ​វីត​១៩ នៅ​មណ្ឌល​២​ទៀត គឺ​មណ្ឌល​ស្រុក​កំពង់ត្រឡាច និង​ស្រុក​បរិបូរ​ណ៌ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ