ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ហើយ ដែល​សត្វ​ស្លាប​ងាប់​​ច្រើន​ក្បាល នៅ​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ករណី​សត្វ​ស្លាប​ងាប់​ជា​បន្តបន្ទាប់ នៅ​តំបន់​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី ស្ថិត​នៅ​ឃុំ​ធា​យ ស្រុក​បារ​ភ្នំ ខេត្តព្រៃវែង ត្រូវ​បាន​មន្ត្រី​បសុពេទ្យ​ចុះ​យក​សំណាក កាលពី​ម្សិលមិញ​នេះ ដើម្បី​ត្រួតពិនិត្យ​មើល​រក​មូលហេតុ​រួច​មក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ករណី​សត្វ​ស្លាប​ងាប់​ជា​បន្តបន្ទាប់ នៅ​តំបន់​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី ស្ថិត​នៅ​ឃុំ​ធា​យ ស្រុក​បារ​ភ្នំ ខេត្តព្រៃវែង ត្រូវ​បាន​មន្ត្រី​បសុពេទ្យ​ចុះ​យក​សំណាក កាលពី​ម្សិលមិញ​នេះ ដើម្បី​ត្រួតពិនិត្យ​មើល​រក​មូលហេតុ​រួច​មក នៅ​ថ្ងៃ​ទី​២៣ មីនា​នេះ មន្ត្រី​បសុពេទ្យ​សន្និដ្ឋាន​ថា សត្វ​ទាំងនោះ​ងាប់​ដោយសារ​ពុល​ទឹក​បឹង ។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​មន្ត្រី​បសុពេទ្យ​ចុះ​យក​សំណាក ដើម្បី​ត្រួតពិនិត្យ​មើល រក​មូលហេតុ​អ្វី បណ្តាល​ឱ្យ​សត្វ​ស្លាប​បឹង​ស្នេហ៍ ខេត្តព្រៃវែង​ងាប់ ។ ហើយ​សូម​រង​ចាំ​លទ្ធផល ធ្វើតេស្ត​សំណាក ២២/០៣/២០២១» ។

ប្រភព​ពី​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង បាន​ប្រកាស​ថា សត្វ​ស្លាប​ដល់​ទៅ​ជាង ១​ពាន់​ក្បាល ដែល​រស់នៅ​ក្នុង​បឹង​ស្នេហ៍ បាន​ងាប់​ជា​បន្តបន្ទាប់​រយៈពេល ៧​ថ្ងៃ​ចុង​ក្រោយ​នេះ (​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ទី​២៣ ខែមីនា ២០២១) មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង សន្និដ្ឋាន​ថា សត្វ​ទាំងនោះ​ងាប់ ដោយសារ​ពុល​ទឹក​បឹង ។

តំបន់​អភិរក្ស​បឹង​ស្នេហ៍ ទួល​ពាន់តា​ឡី​នេះ មាន​ទំហំ​ដី​ជាង ៨២​ហិ​កតា ហើយ​មាន​សត្វ​ជា​ច្រើន​ប្រភេទ កំពុង​រស់នៅ​ដូច​ជា ៖ ទុង ននៀល​ខ្យង កុក ខ្វែក ទាព្រៃ សត្វ​ក្អែកទឹក ក្អែកគោក និង​សត្វ​ប្រភេទ​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ