ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​យោធា​មី​យ៉ា​ន់​ម៉ា បន្ទោស​ក្រុមអ្នកតវ៉ាថា ​បាតុកម្មហិ.ង្សា​ទើប​សហភាព​អឺរ៉ុប​និង​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម

3 ឆ្នាំ មុន

រដ្ឋធានី​ណៃ​ពិដោ ៖ យោធា​មី​យ៉ា​ន់​ម៉ា បាន​ចោទប្រកាន់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​របប​យោធា អំពី​ការ​បង្ក​អំពើ​ហិង្សា ខណៈ​ប្រទេស​លោក​ខាងលិច បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត លើ​បុគ្គល និង​ក្រុម​ដែល​ជាប់​ទាក់ទង​នឹង​រដ្ឋប្រហារ​កាលពី​ខែ​មុន​និង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​មួយ ប្រឆាំង​នឹង​ក្រុម​បាតុករ…

រដ្ឋធានី​ណៃ​ពិដោ ៖ យោធា​មី​យ៉ា​ន់​ម៉ា បាន​ចោទប្រកាន់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​របប​យោធា អំពី​ការ​បង្ក​អំពើ​ហិង្សា ខណៈ​ប្រទេស​លោក​ខាងលិច បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត លើ​បុគ្គល និង​ក្រុម​ដែល​ជាប់​ទាក់ទង​នឹង​រដ្ឋប្រហារ​កាលពី​ខែ​មុន​និង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​មួយ ប្រឆាំង​នឹង​ក្រុម​បាតុករ នេះ​បើ​យោង​តាម Channelnewsasia ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ មីនា ២០២១​នេះ ។

អ្នកនាំពាក្យ​របប​យោធា​លោក Zaw Min Tun បាន​និយាយ​ថា ក្រុម​បាតុករ ១៦៤​នាក់ ត្រូវ​បាន​ស្លា​.​ប់​នៅ​ក្នុង​អំពើ​ហិង្សា​ហើយ​លោក​បាន​សម្តែង​ការ​សោកស្តាយ ចំពោះ​មរណភាព​ទាំង​អស់នេះ ។

លោក​បាន​ថ្លែងប្រាប់​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រដ្ឋធានី​ណៃ​ពិដោ កាលពី​ថ្ងៃ​អង្គារ ទី​២៣ មីនា​នេះ​ថា “​ពួក​គេ​(​ក្រុម​បាតុករ​)​ក៏​ជា​ពលរដ្ឋ​ភូមា​ដែរ​” ។

ដោយឡែក​ក្រុម​សកម្មជន​បាយ​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ២៦១​នាក់ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​កងកម្លាំង​សន្តិសុខ ។ សាក្សី និង​មាន​សេចក្តីរាយការណ៍ បាន​និយាយ​ថា មនុស្ស ៣​នាក់​ទៀត ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ភាព​ចលាចល កាលពី​ថ្ងៃ​ចន្ទ ក្នុង​នោះ​រួម​ទាំង​ក្មេង​ប្រុស​ជំទង់​ម្នាក់ ។

ទីភ្នាក់ងារ​ព័ត៌មាន Mizzima បាន​រាយការណ៍​ថា កម្លាំង​សន្តិសុខ បាន​ធ្វើការ​វាយឆ្មក់​បន្ថែម​ទៀត នៅ​ផ្នែក​ខ្លះ នៃ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​ការ​បាញ់ប្រហារ បណ្តាល​អោយ​មនុស្ស​មួយ​ចំនួន​រង​របួស ។

របប​យោធា​បាន​ព្យាយាម​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ នៃ​រដ្ឋប្រហារ ដោយ​និយាយ​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ២០២០ ដែល​ឈ្នះ​ទៅ​លើ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី គឺជា​ការ​ក្លែងបន្លំ ។ ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​គណៈកម្មការ​បោះ​ឆ្នោត បដិសេធ ។ មេដឹកនាំ​យោធា បាន​សន្យា​ថា នឹង​មានការ​បោះ​ឆ្នោត​ថ្មី​មួយ​ប៉ុន្តែ​មិន​បាន​កំណត់​កាលបរិច្ឆេទ​ទេ ហើយ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ។

លោក Zaw Min Tun អ្នកនាំពាក្យ​របប​យោធា​មី​យ៉ា​ន់​ម៉ា បាន​ស្តីបន្ទោស​ក្រុម​អ្នក​តវ៉ា ចំពោះ​អំពើ​ហិង្សា និង​ការ​ដុត​ផ្ទះ​ហើយ​លោក​ក៏​បាន​និយាយ​បន្ត​ថា កងកម្លាំង​សន្តិសុខ ៩​នាក់ ត្រូវ​បាន​សម្លាប់ ។

ខណៈ​ពេល​ដែល​បង្ហាញ​វី​ដេ​អូ​នៃ​រោងចក្រ​ដែល​ឆេះ លោក​សង្កត់ធ្ងន់​ថា តើ​យើង​អាច​ហៅ​អ្នក​តវ៉ា​អហិង្សា​ទាំងនេះ បាន​ទេ ? លោក​បន្ថែម​ថា ប្រទេស​ណា ដែល​ចាត់​ទុក​អំពើ​ហិង្សា​នេះ​ថា ជា​សន្តិភាព ?

លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​គ្រូពេទ្យ ធ្វើ​អោយ​មន្ទីរពេទ្យ​មិន​ដំណើរការ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ រាប់​បញ្ចូល​ទាំង​អ្នកជំងឺ​កូ​វី​ដ​១៩ ដោយ​លោក Zaw Min Tun ហៅ​ពួក​គេ​ថា “​គ្មាន​មេត្តា និង​គ្មាន​សីលធម៌​” ។

អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​ចោទប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក ថា ក្លែង​ព័ត៌មាន និង​ធ្វើ​ឲ្យ​មានការ​រំជើបរំជួល​ហើយ​លោក​អះអាង​ថា អ្នក​យក​ព័ត៌មាន​អាច​ត្រូវ​បាន​កាត់ទោស ប្រសិនបើ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ CRPH ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ