ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេមួយ​កន្លែង​អាច​ទាក់ទាញ​ភ្ញៀវ​បាន​យ៉ាងច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ដោយគ្រាន់តែធ្វើរឿងមួយនេះ !

4 ខែ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​សារព័ត៌មាន VNS បានឱ្យ​ដឹង​ថា ផ្ទះ​ហាង​កាហ្វេ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ លី​ឈី​ញ​ថាំង ក្នុង​សង្កាត់​លេខ ៣…

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​សារព័ត៌មាន VNS បានឱ្យ​ដឹង​ថា ផ្ទះ​ហាង​កាហ្វេ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ លី​ឈី​ញ​ថាំង ក្នុង​សង្កាត់​លេខ ៣ ទីក្រុង​ហូ​ជី​មិ​ញ បាន​តាំង​ និង​ផ្ទុក​វត្ថុ​បុរាណ​ជា​ច្រើន​រាប់រយ ដែល​មើលទៅ​ហាក់ដូចជា​យើង​កំពុង​អង្គុយនៅ​ក្នុង​ហាង​នា​សម័យ​ទស្ស​វត្ស​រ៍ ៦០​ អ​ុីចឹងដែរ ហើយ​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍ ​និង​បាន​ទាក់ទាញ​ចិត្ត​អ្នកទេសចរ​នោះ​គឺ ស្នាដៃ​នៃ​វត្ថុ​បុរាណ​ទាំងនោះ​សុទ្ធសឹងតែ​ជា​វត្ថុ​ដែល​មនុស្ស​ក​ម្ម៉​ង់​ឱ្យធ្វើ​ ។

Xưa (Old) Coffee in HCM City is decorated with hundreds of antiques. VNA/VNS Photo

ម្ចាស់​ហាង​កាហ្វេ Xưa (Old) លោក Nguyễn Quốc Dũng បាន​និយាយ​ថា គាត់​គឺ​មានចិត្ត​ដូច​ជា​ឪពុក​របស់​គាត់​ដែរ ដែល​ចូល​ចិត្ត​របស់បុរាណ ហើយ​ព្យាយាម​រក្សា​វត្ថុ​បុរាណ​ទាំងនោះ ជា​ពិសេស​នោះ​វត្ថុ​បុរាណ​នៅ​តែ​ដំណើរការ​បាន​ ។ លោក​បន្ត​ថា ចំណង​ចំណូលចិត្ត​របស់​ឪពុក​លោក​នោះ ​គឺ ម៉ាស៊ីនដេរ​ខ្នាត​តូច ដែល​ផលិត​នៅ​ចន្លោះ​ឆ្នាំ ១៩៤០ និង ១៩៦០ ។ វា​នៅ​តែ​មាន​សមត្ថភាព​ក្នុង​ការ​ដេរ ដើម្បី​បន្ថែម​អ្វីមួយ​ទៅ​លើ​ក្រណាត់​តូច​ៗ​ ។
មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះ​ទេ ហាង​កាហ្វេ​មួយ​នេះ​ក៏​មានការ​បង្ហាញ ចង្កៀង​បុរាណ នាឡិកា​បុរាណ និង​ឧបករណ៍​បុរាណ​ដែល​ជា​ឧបករណ៍​អាច​ចាក់​សំឡេង​ ឬ​តន្ត្រី​ផង​ដែរ គឺ​ដើម្បី​គាប់ចិត្ត​អ្នកគាំទ្រ​ដែល​ចូល​ចិត្ត​ហាង​របស់​ខ្លួន ​។ ហើយ​ឧបករណ៍​ទាំងអស់ ដំណើរការ​លើ​ចរន្ត​ភ្លើង​ត្រឹមតែ 110 វ៉ុល ប៉ុណ្ណោះ​ ។

ហាងកាហ្វេផ្សេងទៀត

រីឯ​វត្ថុ​ដែល​ពិសេស​នៅ​ក្នុង​ហាង​នោះ​គឺ ប្រព័ន្ធ​ស្តេ​រ៉េ​អូ រួម​ទាំង​ឧបករណ៍​ចាក់​ដោយ​ដៃ ដែល​បាន​ផលិត​ក្នុង​ទស​វត្ស​ឆ្នាំ ១៩៣០ និង​ឧបករណ៍​ថត​ខ្សែអាត់​សំឡេង អូ​ឌី​យ៉ូ AKA បាន​ផលិត​ឆ្នាំ ១៩៥០ ផង​ដែរ​ ។ សូម​ជម្រាប​ជូន​ថា ហាង​កាហ្វេ​មួយ​នេះ អាច​បម្រើ​អតិថិជន​ពី ៨០ ទៅ ១០០ នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បូក​រួម​ជាមួយនឹង​សេវាកម្ម​មុខម្ហូប កាហ្វេ តែ ផ្លែ​ឈើ និង​ទឹកក្រឡុក​ផ្លែ​ឈើ​ស្រស់ ទាំងអស់​ដែល​មាន​តម្លៃ​ចាប់ពី ៣០,០០០ ទៅ ៦០,០០០ ដុ​ង (១,៣-២.៦ ដុល្លារ​អា​មេ​រិ​ក​)​ ។ ម៉ោង​បើក​គឺ​ចាប់ពី​ម៉ោង ៦ និង ៣០ នាទី ព្រឹក​ដល់ ៦ ល្ងាច​រាល់ថ្ងៃ​ ៕