ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ហើយ​លទ្ធផល​តេស្ត​រកកូ​វី​ដ​ របស់​ស្វាមី​តារាចម្រៀង សួ​ស វី​ហ្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថ​មមី ស្វាមី​របស់​តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្ហាញ​លទ្ធផល​តេស្ត​លើក​ទី​៣​របស់​ខ្លួន បន្ទាប់​ភរិយា​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​នៅ​ថ្ងៃនេះ​។ លោក…


រាជធានី​ភ្នំពេញ ៖ លោក ថ​មមី ស្វាមី​របស់​តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្ហាញ​លទ្ធផល​តេស្ត​លើក​ទី​៣​របស់​ខ្លួន បន្ទាប់​ភរិយា​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​នៅ​ថ្ងៃនេះ​។ លោក ថម មី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា​៖ សូម​ជម្រាប​ទៅ​កាន់​បងប្អូន​ឲ្យ​បានដឹង​ថា ពេល​នេះ​លទ្ធផល​តេស្ត​លើក​ទី​៣​ចេញ​មក គឺ​ភរិយា​របស់ខ្ញុំ​ទទួលផល​វិជ្ជមាន​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ចំណែក​ខ្ញុំបាទ​លទ្ធផល​អវិជ្ជមាន​ទេ​។

លោក​ថា ពេល​នេះ​ក្រុម​គ្រូពេទ្យ​បាន​នាំ​យក​ភរិយា​របស់ខ្ញុំ​ទៅ​ព្យាបាល​ហើយ ចំណែក​ខ្ញុំ និង​ក្រុម​គ្រួសារ​គឺ​ធ្វើការ​ឃុំ​ខ្លួនឯង ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​គ្រូពេទ្យ​បាន​នាំ​យក​សំណាក​ពី​សមាជិកគ្រួសារ​ខ្ញុំ​ទៅ​ពិនិត្យ​ទាំងអស់ លើកលែងតែ​ខ្ញុំបាទ​បាន​យក​សំណាក​៣​លើក​រួច​ហើយ​គឺ​អវិជ្ជមាន តាំងពី​តេស្ត​លើក​ទី​១​ដល់ទី​៣ អ្នក​ផ្ទះ​ខ្ញុំ​ទាំងអស់​គឺ​នៅ​តែ​ផ្ទះ​តាមដាន​រហូត​ដល់​ពេល​នេះ​តែ​ម្តង​។

លោក​បញ្ជាក់​ថា ក​ក្តា​ដែល​ខ្ញុំ​មិន​មាន​មេរោគ​នេះ ពេទ្យ​ថា អាច​មក​ពី​ក​ក្តា​សុខភាព​របស់ខ្ញុំ​ល្អ​ខ្លាំង​ដោយ​មាន​ក្រុម​ឈាម 0+ មាន​អង់ទីគ័រ មាន​វាក់​សាំង​២​ដង រួម​ផ្សំ​ការ​ហាត់ប្រាណ​ផង​ដែរ តែ​ខ្ញុំ​ក៍​នៅ​តែ​ច​ក្តា​ឡី​ស័ក​ខ្លួន​១៤​ថ្ងៃ​ទៀត ក្នុង​បន្ទប់​តែឯង​នៅផ្ទះ​។ ចំនែក​ភរិយា​ខ្ញុំ គឺជា​មនុស្ស​ទី​១​នៅ​ប្រទេស​កម្ពុជា​ដំបូង​គេ​ដែល​យក​សំណាក​៣​លើក​ទើប​ពិនិត្យ​ឃើញ​មាន​មេរោគ​នេះ ដូច្នេះ​ពេទ្យ​ក៏​អាច​ពន្យល់​បាន​ថា អាច​មក​ពី​សុខភាព​គាត់​ល្អ​ហើយ​មេរោគ​នៅ​ក្នុង​ខ្លួន​ទើបតែ​ចេញ​សញ្ញា​ពេល​គាត់​ចុះ​ខ្សោយ តែ​ពេទ្យ​ក៏​លើកទឹកចិត្ត​គាត់​ថា៖

បើ​យក​សំណាក​៣​លើក​ទើប​ឃើញ​មាន​វិជ្ជមាន​ចឹ​ង​គាត់​អាច​ព្យាបាល​ឆាប់​ជា​បាន​លឿន​។ សូម​ជូនពរ​ឲ្យ​អូន ប្រពន្ធ​សំលាញ់ Sous Visa ឆាប់​ជា​បាន​មក​ផ្ទះ​យើង​វិញ បាន​ជួប​កូន​យើង​ជុំ​គ្នា ចុង​ក្រោយ​បង​ចង់​ប្រាប់​ឲ្យ​អូន​រឹង​មាំ​ឡើង​ណា មាន​បងប្អូន​ក្រុម​គ្រួសារ​យើង​គេ​រង​ចាំ​អូន​ជា​ហើយ​ជា​ពិសេស​មាន​បងប្អូន​ខ្មែរ​ជា​ច្រើន​ដែល​ស្រលាញ់​អូន គឺ​គេ​គ្រប់​គ្នា​បារម្ភ​ពី​អូន​ណាស់​៕ ដោយ ៖ សុខ វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ