ហុំ​ព័ទ្ធ​​មន្ទីរ​សម្រាក​ព្យាបាល សុខា​បញ្ញា ពាក់ព័ន្ធ​តារាចម្រៀង​លោក ថែ​ល ថៃ វិជ្ជមាន​កូ​វី​ដ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុំ​ព័ទ្ធ​​មន្ទីរ​សម្រាក​ព្យាបាល សុខា​បញ្ញា ពាក់ព័ន្ធ​តារាចម្រៀង​លោក ថែ​ល ថៃ វិជ្ជមាន​កូ​វី​ដ

1 ខែ មុន

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្តកណ្តាល​បាន​ចុះ​សួរនាំ​បុគ្គលិក​ពេទ្យ​ដែល​នៅ​ប្រចាំការ និង​ហុំ​ព័ទ្ធ​បិទ​ជា​បណ្តោះអាសន្ន ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្តកណ្តាល​បាន​ចុះ​សួរនាំ​បុគ្គលិក​ពេទ្យ​ដែល​នៅ​ប្រចាំការ និង​ហុំ​ព័ទ្ធ​បិទ​ជា​បណ្តោះអាសន្ន ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព សុខា​បញ្ញា នៅ​តាម​បណ្តោយ​ផ្លូវ​១០៦ ផ្ទះ​លេខ​២២ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ដោយហេតុ​ថា តារាចម្រៀង​ហង្ស​មាស​លោក ថែ​ល ថៃ ធ្លាប់​បាន​ចូល​ទៅ​ពិនិត្យ​សុខភាព​នៅ​ទីនោះ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១ ។

ទោះជា​យ៉ា​ណា មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខា​បញ្ញា មិន​បាន​ទទួល​លោក ថែ​ល ថៃ ឲ្យ​សម្រាក​ព្យាបាល​ទេ ដោយ​តម្រូវ​ឲ្យ​លោក ថែ​ល ថៃ ទៅ​ពិនិត្យ​សំណាក​ជា​មុន​សិន នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ឃើញ​រក​ឃើញ វិជ្ជមាន​កូ​វីត​១៩ ព្រឹក​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០២១​នេះ ៕

អត្ថបទពាក់ព័ន្ធ៖ «ថែ​ល ថៃ ម្ចាស់​ពាន The voice Cambodia រ​ដូ​ល​កាល​ទី​១ មាន​វិជ្ជមាន​កូ​វី​ដ​១៩​ដែរ»