ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវនារី​ៗ ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម អាច​ស្វែងរក​និង​ប្រតិបត្តិ​តាម​វិធីសាស្ត្រ​ទាំងនេះ​!

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជា​ធម្មតា​ប្រ​សិន​មនុស្ស​ម្នាក់​មាន​បំណង​ធ្វើ​អាជីវកម្ម​មួយ គេ​តែងតែ​គិត​ថា​វា​នឹង​ចំណេញ​ឬទេ? បរាជ័យ​ឬ​អត់? ។​ល​។យោង​តាម​ការ​បកស្រាយ ពី​អ្នកជំនាញ​ផ្នែក​អាជីវកម្ម​មួយ​ចំនួន​បាន​ចែករំលែក​ថា ជា​ធម្មតា​អាជីវកម្ម​មួយ​អាច​ដំណើរការ​បាន លុះត្រាតែ​ម្ចាស់​ជីវ​កម្ម មាន​ជំនាញ​លើ​ផ្នែក​នោះ…

រាជធានី​ភ្នំពេញ ៖ ជា​ធម្មតា​ប្រ​សិន​មនុស្ស​ម្នាក់​មាន​បំណង​ធ្វើ​អាជីវកម្ម​មួយ គេ​តែងតែ​គិត​ថា​វា​នឹង​ចំណេញ​ឬទេ? បរាជ័យ​ឬ​អត់? ។​ល​។
យោង​តាម​ការ​បកស្រាយ ពី​អ្នកជំនាញ​ផ្នែក​អាជីវកម្ម​មួយ​ចំនួន​បាន​ចែករំលែក​ថា ជា​ធម្មតា​អាជីវកម្ម​មួយ​អាច​ដំណើរការ​បាន លុះត្រាតែ​ម្ចាស់​ជីវ​កម្ម មាន​ជំនាញ​លើ​ផ្នែក​នោះ មាន​ដើម​គ្រប់គ្រាន់ ចំណេះដឹង​ផ្នែក​ហរិ​ញ្ញ​វត្ថុ​ជាដើម​។
នា​ឳ​កាស​នេះ សារព័ត៌មាន​កោះសន្តិភាព នឹង​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​ថ្មី​មួយ អំពី​គន្លឹះ​ខ្លះ​ៗ​ដល់​យុវជន ជា​ពិសេស​យុវនារី​ៗ ដែល​កំពុង​មាន​គម្រោង​ធ្វើ​អាជីវកម្ម​។

តាម​រយៈ​ការ​សំភាសន៍​ផ្ទាល់​ពី​លោកស្រី ប៉ុង លឹ​ម​សាន ស្ថាបនិក​នៃ​កម្មវិធី​ប្រ​ព័​ន្ធ គ្រប់គ្រង​ឌី​ជី​ថ​ល “​ពេទ្យ​យើង​” បាន​ចែករំលែក​បទ​ពិសោធន៍​របស់​លោកស្រី​ថា ការ​ធ្វើ​អាជីវកម្ម ត្រូវ​តែ​គិត​ទៅ​លើ​ចំណុច​មួយ​ចំនួន ជា​ពិសេស យើង​គួរ​ដឹង​ថា អាជីវកម្ម​ដែល​យើង​នឹង​រៀបចំ​បើក​នោះ​នឹង​ត្រូវ​ជួយ​អ្វីខ្លះ​ដល់​សង្គម​វិញ​។
លោកស្រី ប៉ុង លឹ​ម​សាន បាន​បន្ត​ថា ៖ «​ក្នុង​នាម​ខ្ញុំ​ជា​សហគ្រិន​ស្ត្រី​ម្នាក់​នឹង​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​អាជីវកម្ម​កាន់តែ​ច្រើន ហើយ​ការ​ទទួល​បាន​ជោគជ័យ​គឺ​មិនមែន​ត្រឹមតែ មានចំណេះ​ដឹង​អំពី​អាជីវកម្ម​នោះ​ទេ ព្រោះថា​សហគ្រិន​មួយ​ជោគជ័យ​គឺ​មិនមែន​អាច​ចេះ​តែ​ជំនាញ​របស់​យើង​មួយ​មុខ​នោះ​ទេ​»​។

លោកស្រី​បាន​បន្ត​ចែករំលែក​ដូចនេះ​ថា ៖
ទី​១) ត្រូវ​ចាប់ផ្តើម​ជាមួយ​នូវ​អ្វី​ដែល​យើង​ស្រឡាញ់​៖ តើ​ការ​បង្កើត​អាជីវកម្ម​របស់ បង្កើត​ដោយ​ក្តី​ស្រឡាញ់ គោលដៅ​របស់​យើង យើង​អាច​ជួយ​អ្វីខ្លះ ? ក្នុង​ករណី​យើង​បើក​អាជីវកម្ម​ចំលង​ពី​គេ ភាគរយ​ជោគជ័យ​គឺ​តិច​។ ប៉ុន្តែ​ប្រ​សិន​ក្នុង​ករណី​យើង​ដឹង​ថា អាជីវកម្ម​របស់​យើង​បង្កើត ជួយ​អ្វី​ខ្លះទៅ​ដល់​សង្គម ជួយ​អ្វី​ខ្លះទៅ​ដល់​អ្នក​ពាក់ព័ន្ធ ជួយ​អ្វី​ខ្លះទៅ​ដល់​រដ្ឋាភិបាល និង​ជួយ​អ្វី​ខ្លះទៅ​ដល់​អ្នក​ដែល​ត្រូវ​ទទួលផល​ពី​យើង (​អតិថិជន​ជាដើម​) ។

ទី​២) ត្រូវ​មាន​ភាព​ស្មោះត្រង់​៖ ក្នុង​នាម​ជា​សហគ្រិន​ឬ​អ្នក​ធ្វើ​អាជីវកម្ម​ម្នាក់ ការ​បង្កើត​ទំនាក់ទំនង​ពិតជា​សំខាន់ ហើយនឹង​មាន​ស្មោះត្រង់​នូវ​អ្វី​ដែល​ខ្លួនឯង​ធ្វើ មិន​ថា​ជាមួយនឹង​បុគ្គលិក​ក្តី យើង​ជា​ម្ចាស់​ត្រូវ​តែ​ពេលវេលា និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។

ទី​៣) ចំណុច​រឹតតែ​សំខាន់​នោះ​គឺ វិធីសាស្ត្រ​ជំនាញ​ដែល​យើង​មាន ជំនាញ​ផ្នែក​អាជីវកម្ម​កម្រិត​ណា យើង​បានដឹង​អ្វីខ្លះ​ពី​វា ហើយ​ចំណេះដឹង​ដែល​សំខាន់​នោះ​គឺ​ភាព​ជា​អ្នកដឹកនាំ និង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​។ ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ ក្នុង​ករណី​មិន​បានដឹង​ពី​ចរន្ត​លុយ​ចេញចូល មិន​អំពី​ពន្ធ ការ​ទំនាក់ទំនង​មិនដឹង​ទៅ​រក​ភ្ញៀវ​យ៉ាងដូចម្តេច ។ និង​ចំណុច​នៃ​ការ​លក់ ឬ​ចំណេះដឹង​ផ្នែក​ទីផ្សារ នោះ​អាច​អា​វីវ​កម្ម​របស់​យើង​នឹង​មាន​ហានិភ័យ​ឬ​ការ​ប្រឈម​នឹង​បញ្ហា​នេះឯង​។

លោកស្រី បន្ថែម​ថា ម្យ៉ាងវិញទៀត​ដើមទុន​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ក៏​សំខាន់ ហើយ​យើង​ត្រូវ​តែ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់ ក្នុង​ការ​ដាក់​ទុន​គឺជា​អាស្រ័យ​ទៅ​លើ​ម្ចាស់​អាជីវកម្ម​ខ្លួនឯង ប៉ុន្តែ​អ្វី​ដែល​ត្រូវ​គិត​នោះ គឺ​ត្រូវ​មាន​ផែនការអាជីវកម្ម​ឱ្យ​បាន​ច្បាស់លាស់ ដូច​ជា​ត្រូវ​មាន​បុគ្គលិក​ប៉ុន្មាន ត្រូវ​ចំណាយ​ប៉ុន្មាន និង​ចំណូល​ចំណាយ​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់លាស់​ទៀត​ផង​។ និង​ការ​មាន​អំនួត គឺ​ខ្ញុំ​មិន​លើកទឹកចិត្ត​នោះ​ទេ យើង​ទៅ​ដល់​ទៅ​ណា​ក៏​ដោយ​ត្រូវ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​៕