ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តាមរកទាល់​ឃើញ! ​ស្ត្រី​បោស​សំរាម​ចូល​ក្នុង​​​លូ ក្រោយ​វីដេអូ​រិះគន់ចែក​ចាយ​ពេញ​បណ្តាញ​សង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពីសកម្មភាព​បោស​កាក​សំណល់​សំរាមសល់​ពី​ការ​លក់ដូរ​ បាយ​ឆា​ មីឆា ​ពេល​យប់ចូល​ទៅ​ក្នុង​មាត់​លូ​បង្ហូរទឹក​រួច​មក នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ​នេះ អាជ្ញាធរ​ខណ្ឌមានជ័យដឹកនាំ​ដោយ​លោក​ឌី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពីសកម្មភាព​បោស​កាក​សំណល់​សំរាមសល់​ពី​ការ​លក់ដូរ​ បាយ​ឆា​ មីឆា ​ពេល​យប់ចូល​ទៅ​ក្នុង​មាត់​លូ​បង្ហូរទឹក​រួច​មក នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ​នេះ អាជ្ញាធរ​ខណ្ឌមានជ័យដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​ចុះ​ទៅ​ណែនាំ​បុគ្គល​២​នាក់​ដែល​ប្រព្រឹត្តិធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​មិនល្អ​នេះ​ទៀត ។

អ្នកលក់​បាយ​ឆា​មីឆា​២​នាក់​បងប្អូន​ខាងលើ មានឈ្មោះ លី សា​រ៉េ​ត ភេទ​ស្រី អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ប្អូនបង្កើត​មានឈ្មោះ លី មៃ​ឃ័​រ អាយុ​២៤​ឆ្នាំ ។ អ្នក​ទាំង​២​ស្នាក់​ នៅផ្ទះ​ជួល​ម្តុំ​កន្លែង​លក់​របស់​ពួក​គេ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្បែរ​ស្តុ​ប​វត្ត​ចាក់​អង្រែ​ក្រោម ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ចំពោះ​មុខក្រុម​អាជ្ញាធរ បងប្អូន​បង្កើត​ទាំង​២​នាក់​បាន​ទទួលស្គាល់​នូវ​កំហុស​ដែល​បាន​ប្រព្រឹត្តិ ដោយ​ពួក​គេ​បាន​បោស​សំរាម​ចូល​ទៅ​ក្នុង​មាត់​លូ​ប្រាកដ​មែន នឹង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​ទៅ​ពេល​ខាង​មុខ​បន្ត​ទៀត​ហើយ ប្រសិនបើ​មាន​សកម្មភាព​នេះ​នៅ​លើក​ក្រោយ​ទៀត ពួក​គេ​សូម​ទទួលខុសត្រូវ​ចំពោះ​វិធាន​ការណ៍​របស់​អាជ្ញាធរ ។

ក្នុង​ឱកាស​នោះ លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ធ្វើការ​អប់រំ​ដល់​បុគ្គល​ទាំង​២ អោយ​ពួក​គេ​បញ្ឈប់​សកម្មភាព​នេះ​ទៀត ព្រោះ​វា​ជា​គំរូ​មិនល្អ ជះ​ឥទ្ធិពល​អាក្រក់ ដល់​បរិស្ថាន​សង្គម​ជាតិ ។ លោក​អភិបាលរង ក៏​បាន​ពន្យល់​ណែនាំ​អោយ​ពួក​គេ ត្រូវ​កែខ្លួន​មក​ជា​បុគ្គល​ត្រឹមត្រូវ​វិញ ត្រូវ​ចូលរួម​ចំណែក​ជាមួយ​សង្គម​ជាតិ ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ ដោយ​ត្រូវ​វិច​ខ្ចប់​ទុកដាក់​សំរាម​ដែល​សេសសល់​ពី​ការ​លក់ដូរ និង​ប្រើប្រាស់​ទុកដាក់​មួយ​កន្លែង​អោយ​បាន​ត្រឹមត្រូវ ដើម្បី​អាច​អោយ​រថយន្ត​ស៊ិ​ន​ទ្រី​ធ្វើការ​ចុះ​ទៅ​ប្រមែប្រមូល ជៀសវៀង​ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល ពិសេស​នោះ ការ​បោស​សំរាម​ចូល​ទៅ​ក្នុង​មាត់​លូ​ដូច​សកម្មភាព​របស់​ពួក​គេ​ជាដើម ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ត្រូវ​ទទួល​រង​ការ​កកស្ទះ មិន​អាច​ហូរ​ទឹកបាន ។

គួរ​បញ្ជាក់​ថា ខ្សែ​វី​ឌី​អូរ​មួយ​ឃ្លី​ប​ដែល​មាន​រយះ​ពេល​ប្រមាណ​១​នាទី ស្តី​ពី​សកម្មភាព​របស់​២​នាក់​បងប្អូន​អ្នកលក់​បាយ​ឆា​មីឆា​ខាងលើ កំពុង​ឈរ​បោស​សំរាម​ចូល​មាត់​លូ ក៏​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​ពេញ​សង្គម​ហ្វេ​ស​បុក និង​ទទួល​រង​ការ​រិះគន់​ជា​ខ្លាំង​ផង​ដែរ ចំពោះ​សកម្មភាព និង​ទ​ង្វើ​មិន​សមគួរ​មួយ​នេះ ៕ ដោយ៖ លី​ហេង

អត្ថបទសរសេរ ដោយ