ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​កំពុងជួបគ្រោះ​ទឹកជំនន់ដ៏អាក្រក់​បំផុត​ដែល​​ពុំធ្លាប់​​​​មាន​

3 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត​អូស្ត្រាលីកាលពី​ចុង​ស​ប្ដា​ហ៍ បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ពុំ​ធ្លាប់​មានចាប់តាំងពី​កន្លះ​សតវត្ស​មក​ហើយ ក្នុង​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស បង្ខំ​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់ ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។ លោក​GLADYS BEREJIKLIAN​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង​ថ្លែង​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​លើ​រដ្ឋ​នោះ…

ប្រទេស​អូស្ត្រាលី ៖ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត​អូស្ត្រាលីកាលពី​ចុង​ស​ប្ដា​ហ៍ បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ពុំ​ធ្លាប់​មានចាប់តាំងពី​កន្លះ​សតវត្ស​មក​ហើយ ក្នុង​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស បង្ខំ​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់ ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។

លោក​GLADYS BEREJIKLIAN​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង​ថ្លែង​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​លើ​រដ្ឋ​នោះ ដែល​មាន​ប្រជាជន​៨​លាន​នាក់ ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​របស់​អូស្ត្រាលី ពិសេស​នៅ​ភាគ​ពាយ័ព្យ​ក្រុង​សី​ុ​ដ​នី​។ យោង​តាម​ផ្នែក​សង្គ្រោះ​ថា ផ្ទះ​ជា​ច្រើន​រយ​ខ្នង​រង​ការ​ខូចខាត​។

ផ្លូវថ្នល់​ជា​ច្រើន​បាន​ត្រូវ​បិទ​ក្នុង​រដ្ឋ​នោះ ហើយ​បណ្ដា​សាលារៀន​ផ្អាក​ការ​សិក្សា សម្រាប់​​ថ្ងៃ​ទី​២២​មីនា​ ។ ទំនប់​ជា​ច្រើន​ក្នុង​នោះ​មាន​ទំនប់​WARRAGANBA ជា​ប្រភព​ទឹក​សំខាន់​នៃ​ក្រុង​សី​ុ​ដ​នី​ទឹកបាន​ត្រូវ​បញ្ចេញ នាំ​ឲ្យ​ស្ទឹង​នានា​មានទឹក​ជោរជន់​។​ខាង​ផ្នែក​ឧតុនិយម​និយាយ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​បន្ត​រយៈពេល​ច្រើន​ថ្ងៃ​ទៀត​៕ ដោយ៖ ខាន់​សុខ​ឃ​ន


អត្ថបទសរសេរ ដោយ