ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដី​វត្ត​​ធ្លាយ​ព័ត៌មាន​ថា​«គេ​ប្រុង​លក់ហើយ?»

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រឿង​ដី​ដែល​វត្ត​«ទួលចារ​ង្សី​»បាន​ទិញ​ និង​មួយ​ចំនួន​ទៀត​ អាជ្ញាធរ​ប្រគល់​ឱ្យទុកធ្វើ​ជា​សម្បត្តិ​វត្ត​ នា​ពេល​កន្លង​មក​ ក្នុងភូមិ​ពាម​កំពង់​ក្រសាំង​ ឃុំ​ភ្នំ​លាប ​ស្រុក​ព្រះនេត្រព្រះ​ ពេល​នេះ​បាន​ក្លាយជា​រឿង​ចម្រូងចម្រាស់​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រឿង​ដី​ដែល​វត្ត​«ទួលចារ​ង្សី​»បាន​ទិញ​ និង​មួយ​ចំនួន​ទៀត​ អាជ្ញាធរ​ប្រគល់​ឱ្យទុកធ្វើ​ជា​សម្បត្តិ​វត្ត​ នា​ពេល​កន្លង​មក​ ក្នុងភូមិ​ពាម​កំពង់​ក្រសាំង​ ឃុំ​ភ្នំ​លាប ​ស្រុក​ព្រះនេត្រព្រះ​ ពេល​នេះ​បាន​ក្លាយជា​រឿង​ចម្រូងចម្រាស់​ ព្រោះ​មាន​អ្នក​ចង់​លក់​ ។

តាមពលរដ្ឋ​ប្រហែល​៣០០​គ្រួសារ ក្នុង​នោះ​មាន​ទាំង​អនុ​គណៈកម្មការ​វត្ត​,​អាចារ្យ​រង​,​អនុ​គណៈកម្មការ​សាងសង់​វត្ត​ ក្នុងភូមិ​ចំនួន​៣ ​នៃ​ឃុំ​កើតហេតុ​ បាន​នាំ​គ្នា​ផ្តិត​មេដៃ ​ដើម្បី​ទប់ស្កាត់​ករណី​គេ​ប្រុង​លក់​ដី​ដែល​វត្ត​បាន​ទិញ​នេះ​ ដោយ​ពួក​គាត់​អះអាង​ថា ​ចង់​ឲ្យ​រក្សា​ទុកជា​សម្បត្តិ​វត្ត​ដូច​ដើម ​ព្រោះ​ត្រូវ​ទុក​ទីនោះ​ធ្វើ​ជា​សាលាឆទាន​ ឬ​កន្លែង​ចតទូក​ក្តា​សម្រាប់​ពុទ្ធ​បរិ​ស័​ទ ដែល​ទៅ​មក​ធ្វើបុណ្យ​ទាន​ឬ​ពិធី​ផ្សេង​ៗ​រាល់​រដូវវស្សា​ ព្រោះ​ជា​តំបន់​ទឹក​លិច​។​

ពួក​គាត់​លើក​ឡើង​ថា​ ដី​ខាងលើ​ទំ​ហ៊ុម​៣០​ម៉ែត្រ​គុណ​និង​៤០​ម៉ែត្រ ​និង​បញ្ជាក់​ថា​ ទីតាំង​កើតហេតុ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ចំនួន​៣​គ្រួសា​សុំ​ស្នាក់​នៅ​ដោយ​មាន​លិខិត​ដឹង​ឮ​នៃ​កា​សុំ​ស្នាក់​នៅ​នោះ​ ពី​សំណាក់​អាជ្ញាធរ​ភូមិ​ចំនួន​២,​ឃុំ​ និង​គណៈកម្មការ​វត្ត​ត្រឹមត្រូវ​។ ​ពលរដ្ឋ​បន្ត​ទៀត​ថា​ កាលពី​អំឡុង​ខែមិថុនា​២០២០​ព្រះ​សង្ឃ ក៏​ដូច​ជា​គណៈកម្មការ​វត្ត​បាន​ហៅ​ពុទ្ធ​បរិ​ស័​ទ្ធ​ប្រជុំ​នៅ​ក្នុង​បរិ​វេណ​វត្ត​ទួលចារ​ង្សី​ហើយ​សុំ​ពលរដ្ឋ​លក់​ដី​​ ដើម្បី​យក​ថវិកា​សាងសង់​ព្រះ​វិ​ហ៊ា​១​តែ​ពលរដ្ឋ​បដិសេធ​។

​លុះ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ស្រាប់​ធ្លាយ​ព័​ត៌មាន​ចេញ​មក​ពី​គណៈកម្មការ​វត្តថា​ដី​ខាងលើ​ បាន​លក់​ហើយ​តម្លៃ​៣០​ម៉ឺន​បាត​ទើប​ពួក​គាត់​នាំ​គ្នា​ផ្តិត​មេដៃ ​ដើម្បី​ដាក់​ពាក្យបណ្តឹង​ជូន​ថ្នាក់លើ​ឲ្យ​ជួយ​ទប់ស្កាត់​ដោយ​សំអាង​ថា បើ​វត្ត​ខ្វះខាត​ពួក​គាត់​សុខចិត្ត​រៃ​អង្គាស​ថវិកា​គ្នា​ជួយ​កសាង​វត្ត​វិញ​។ ក្រុម​ពលរដ្ឋ​សង្ស័យ​ថា ​ដី​ខាងលើ​អាច​គេ​លក់​ឲ្យ​គ្រួសា​ចំនួន​២​ក្នុង​ចំណោម​៣​គ្រួសា​ដែល​សុំ​អាជ្ញាធរ​និង​វត្ត​ស្នាក់​នៅ​។​

ទោះជា​យ៉ាងណា​គ្រួសា​រទាំង​៣​ ដែល​សុំ​ស្នាក់​នៅ​លើ​ដី​ដែល​គណៈកម្មការ​វត្ត​បាន​ទិញ​ប្រាប់​កោះសន្តិភាព​ថា ​គ្រួសារ​ពួក​គាត់​មិន​បាន​ទិញ​ដី​ពី​អាជ្ញាធរ​នោះ​ទេ​ មក​ទល់​ពេល​នេះ​ប៉ុន្តែ​ទទួលស្គាល់​ថា​ ន្លង​មក ​ខាង​វត្ត​បាន​ហៅ​ទៅ​ជួប​ហើយ​ប្រាប់​ថា វត្ត​និង​កសាង​ព្រះ​វិ​ហ៊ា​រហើយ​មានការ​ខ្វះខាត​..​តើ​មាន​អ្វី​ដោះ​ដូរ​ទេ​? ហើយ​ទទួលស្គាល់​ថា​ពួក​គាត់​បាន​សុំ​ដី​វត្ត​រស់នៅ​មែន​តាំងពី​ឆ្នាំ​២០១២​។​

មេ​ភូមិ​ពាម​កំពង់​ក្រសាំង​លោក​សាត​អឿ​ង​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ទីតាំង​ខាងលើ​ពី​អតីតជា​ដី​វត្ត​មែន​គឺ​ទិញ​ពី​ពលរដ្ឋ​ប៉ុន្តែ​ក្រោយមក​ខណៈ​ខាង​វត្ត​ស្នើ​សុំ​ធ្វើ​កំពង់​កាណូត​ឬ​ទូក​អាជ្ញាធរ​ឃុំ​មិន​អនុញ្ញាត​ដោយ​លើក​ឡើង​ថា​ក្រៅរបង​វត្ត​ជា​ដី​របស់​រដ្ឋ​។​លោក​បន្ត​ថា​តាម​ពិត​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដោយសា​មើលឃើញ​ថា​ វត្ត​ទួលចារ​ង្សី​ពុំ​ទាន់​មាន​ព្រះ​វិ​ហ៊ា​អាជ្ញាធរ​និង​ព្រះសង្ឃ​ពិសេស​គណៈកម្មការ​វត្ត​ក៍​ពិគ្រោះគ្នា​គ្រោង​លក់​ដី​ទីតាំង​ខាងលើ​ទៅ​ឲ្យ​អ្នក​សុំ​ស្នាក់​នៅ​ទាំង​៣​គ្រួសា​ក្នុង​តម្លៃ​៣០​ម៉ឺន​បាត​មែន​ប៉ុន្តែ​មិន​ទាន់​បាន​លុយកាក់​ឬ​លក់​ពិតប្រាកដ​នៅឡើយ​ទ​។​

ដោយឡែក​ ចៅអធិការ​វត្ត​ព្រះ​នាម​ស៊ុំ​ ឈឿ​ម​ និង​អាចារ្យ​រង​លោក​ធឿ​ម ​ធឿ​ន​ មាន​សង្ឃ​ដិ​កា​ និង​ប្រាប់​ថា​រឿង​ដី​ខាងលើ​មិន​ស្ថិត​ក្នុង​របង​វត្ត​ទេ​ ហើយ​អាជ្ញាធរ​ថា បើ​ដី​នៅ​ក្រៅរបង​វត្ត​ជា​ដី​របស់​រដ្ឋ​ ប៉ុន្តែ​ថា​កាលពីមុន​ជា​ដី​របស់​វត្ត​ទិញ​ពី​ពលរដ្ឋ​មែនហើយ​ថា​ថ្មី​ៗ​នេះ​អាជ្ញាធរ​បាន​ពិគ្រោះគ្នា​ជាមួយ​គណៈកម្មការ​វត្ត​គ្រោង​លក់​ដី​នេះ ​ដើម្បី​យក​ថវិកា​សាងសង់​ព្រះ​វិ​ហារ​មែន​។

ដ្បិត​អាជ្ញាធរ​អះអាង​ថា ​ទីតាំង​កើតហេតុ​មិនមែន​ជា​ដី​របស់​វត្ត​ ព្រោះ​ខាងក្រៅ​របង​ប៉ុន្តែ​សម្រាប់​គ្រួសា​មួយ​ប្តី​ឈ្មោះ​ស៊​ត់ មាន​ប្រពន្ធ​ឈ្មោះ​មុត ម៉ុំ​បែ​ជា​ពាក្យសុំ​កាន់កាប់​ដីធ្លី​របស់​គាត់​ដែល​ចុះហត្ថលេខា​និង​ប្រថាប់ត្រា​ពី​អាជ្ញាធរ​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​ស្រុក​បាន​បញ្ជាក់​ថា ​ព្រំប្រទល់​ខាងត្បូង​ជាប់​និង​ដី​វត្ត​ទៅ​វិញ​។​ ករណី​នេះ​ ធ្វើ​ឲ្យ​អ្នកស្រុក​កាន់តែ​មាន​ច​ម្ង​ល់​ព្រោះ​អ្នក​រស់នៅ​ជាប់​ព្រំ​ខាងត្បូង​របស់​គ្រួសា​ខាងលើ​គឺជា​ពលរដ្ឋ​ស្នើ​សុំ​ដី​អាជ្ញាធរ​និង​វត្ត​ស្នាក់​នៅ​៕​​ ដោយ៖ មុត សារុន

អត្ថបទសរសេរ ដោយ