ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ ចុះរត់ហើយ ប៉ូលិសខេត្តកំពត តាមចាប់បាន យកមកផ្តន្ទាទោសតាមច្បាប់!

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង លើផ្លូវជាតិ​លេខ៣ ក្នុងក្រុងកំពត (កំពត- វាលរេញ) ត្រង់ចំណុចផ្លូវបំបែក ជាបួនមុខធនាគារ ភ្នំពេញពាណិជ្ជ…

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង លើផ្លូវជាតិ​លេខ៣ ក្នុងក្រុងកំពត (កំពត- វាលរេញ) ត្រង់ចំណុចផ្លូវបំបែក ជាបួនមុខធនាគារ ភ្នំពេញពាណិជ្ជ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ហេតុការណ៍នោះ បានកើតឡើង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង​ ១០នាទី បណ្តាល​ឲ្យស្ត្រីអ្នកបើកបរម៉ូតូ បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។

រថយន្តដឹកស៊ីម៉ង់ត៍ធុនធំ ទ្រុងវែង ម៉ាកហាន់ដាយពណ៌ខៀវ ពាក់ផ្លាកលេខ កំពត 1A-0366 ប៉ះគ្នាជាមួយម៉ូតូម៉ាក MOtard ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CX-1220 បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង កាត់ទទឹងផ្លូវបេតុង។

លោកលោកវរៈសេនីយ៍​ត្រី ឆែម ហាក់ អធិការរងនគរបាលក្រុងកំពត បានឲ្យកោះសន្តិភាពដឹងថា​ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពត1A-0366 បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវបេតុង លុះដល់ចំណុចផ្លូវបំបែកជាបួន មានម៉ូតូមួយគ្រឿងម៉ាក MOtard បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងកាត់ទទឹងផ្លូវ) ក៏ស្រាប់តែវាក់ជាមួយរថយន្ត កំពុងបើកផ្លូវត្រង់បុកពេញទំហឹង បណ្តាលឲ្យស្ត្រីបើកបរម៉ូតូ បាត់បង់ជីវិត​ភ្លាមៗ យ៉ាងរន្ធត់ នៅកន្លែងកើតហេតុ។

អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បន្សល់ទុករថយន្ត និងម៉ូតូ ព្រមទាំងសាកសពនារីរងគ្រោះ នៅកន្លែងកើតហេតុ។

លោកអធិការរងក្រុង បានឲ្យដឹងទៀតថា​ ​កំលាំងសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងពិនិត្យអត្តសញ្ញាណសាកសពស្រ្តីរងគ្រោះ។ ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ធន រ៉ូស្សា (THORN ROSA) កើតនៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៧៩ មានស្រុកកំណើត នៅ​សង្កាត់សៀមរាប ក្រុងសៀមរាប អាស័យដ្ឋានស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះស៊ីហនុ ហើយបច្ចប្បន្ន ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជាមួយគ្នានេះ សមត្ថកិច្ចចរាចរក្រុង ក៏បានស្រាវជ្រាវ​ តាមរកអត្តសញ្ញាណអ្នកបើកបររថយន្ត ដើម្បីនាំខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងកំពត សាកសួរ។ អ្នកបើកបររថយន្តដែលរត់គេចខ្លួន ហើយត្រូវប៉ូលិសតាមចាប់បាននោះ មានឈ្មោះ ឈឹត ក្រឺត កើតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨៦ មានស្រុកកំណើត នៅ​ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកកំពត បច្ចុប្បន្នសាក់នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យចរាចរណ៍​ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ រីឯយានយន្តទាំងពីរគ្រឿង ត្រូវបាន​សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមច្បាប់៕ ដោយ៖ ប្រាក់ សារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ