ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ត្រូវ​​កម្លាំង​អធិការ​ក្រុង​បាន​លុង​ឃាត់ខ្លួន​ពី​បទ​ចោរកម្ម​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ចោរកម្ម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង ១៧​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ចោរកម្ម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង ១៧​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ភូមិ​អភិវឌ្ឍន៍​សង្កាត់ ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នោះ ជាប់​ពាក់ព័ន្ធ និង​ករណី​លួច​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ។

ការ​បង្ក្រាប​ឃាត់ខ្លួន​នោះ​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាង អ៊ូ ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ហើយ​ជនសង្ស័យ​មានឈ្មោះ លី ម៉េ​ង​ជាង (​ហៅ ហ៊ី​វ​) ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម មុខរបរ​ជាងសំណង់ មាន​ទីលំនៅ ភូមិ​ភ្នំ​ស្វាយ សង្កាត់ ប​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។ ក្រោយ​ឃាត់ខ្លួន​ធ្វើតេស្ត​រក​សារធាតុ​ញៀន ឃើញ​វិជ្ជមាន (+) ទៀត​ផង ។

ពេល​ឃាត់ខ្លួន​នោះ​សម្ភារៈ​ដកហូត​បាន​រួម​មាន ៖ ម៉ូតូ​០១​គ្រឿង ម៉ាក​វេ​វ​អូស​រឺ​ម៉ក និង​ដែក​អេ​ត​ចាយ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

បច្ចុប្បន្ន​ជន​ស​ង្ស​យ័​រួម​ទាំង​វត្ថុ​តាង​កំពុង​ឃាត់ និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ក្រុង​បាន​លុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ចាត់ការ​តា​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ