ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​អាកាសធាតុ ថ្ងៃ​៩​ដល់​១៣​កញ្ញា រាជធានី​ភ្នំពេញ និង​ខេត្ត​៧​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៥ ថា រាជធានី​-​ខេត្ត មួយ​ចំនួន​នឹង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ កញ្ញា ខាង​មុខ ។ រីឯ​រលក​សមុទ្រ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៥ ថា រាជធានី​-​ខេត្ត មួយ​ចំនួន​នឹង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ កញ្ញា ខាង​មុខ ។ រីឯ​រលក​សមុទ្រ អាច​មាន​កម្ពស់​ពី​១​ទៅ​២,៥០​ម៉ែត្រ ដោយសារ​លើ​ផ្ទៃសមុទ្រ​មាន​ភ្លៀង និង​ខ្យល់​បោកបក់​ខ្លាំង ។

តាម​ សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់​ថា ស្ថានភាព​អាកាសធាតុ​បែប​នេះ ដោយសារ​តែ​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​១២ កញ្ញា ខាង​មុខ នឹង​មាន​ព្យុះ​មួយ​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ ព្យុះ​នេះ នឹង​មក​ដល់​ភាគ​កណ្តាល​ប្រទេស​វៀតណាម ។