ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​តាម​រយៈ​កោះសន្តិភាព​បាន​ជូន​ដល់​ដៃ​ជន​ក្រីក្រ​ហើយ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​កោះសន្តិភាព​ចេញផ្សាយ​នូវ​ជីវិត​ក្រីក្រ​តោកយ៉ាក​ស្តី​ពី​គ្រួសារ​មួយ​ប្តី​ពិការ​ភ្នែក ប្រពន្ធ​មាន​សតិ​មិន​គ្រប់ រស់​ក្នុង​ជីវភាព​លំបាក​មក សប្បុរសជន​២​រូប​នៅ​រាជធានី​ភ្នំពេញ បាន​ពឹង​កោះសន្តិភាព​យក​អំណោយ​ផ្តល់​ជូន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន…

ខេត្តតាកែវ ៖ ក្រោយ​កោះសន្តិភាព​ចេញផ្សាយ​នូវ​ជីវិត​ក្រីក្រ​តោកយ៉ាក​ស្តី​ពី​គ្រួសារ​មួយ​ប្តី​ពិការ​ភ្នែក ប្រពន្ធ​មាន​សតិ​មិន​គ្រប់ រស់​ក្នុង​ជីវភាព​លំបាក​មក សប្បុរសជន​២​រូប​នៅ​រាជធានី​ភ្នំពេញ បាន​ពឹង​កោះសន្តិភាព​យក​អំណោយ​ផ្តល់​ជូន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បាន​កាម បាន​ចូលរួម​ក្នុង​ការ​ជូនអំណោយ​ដល់​គ្រូ​សារ​ខាងលើ​។ សប្បុរសជ​ន​នៅ​ភ្នំពេញ​ជា​ម្ចាស់​មាន​អ្នកស្រី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចំនួន​៥០​ដុល្លារ និង​អ្នកស្រី គុ​ច សេង​ហេង ចំនួន​២០​ដុល្លារ ។

គួរ​បញ្ជាក់​ថា អាច​ចាត់​ទុក​បាន​ថា គឺជា​វាសនា​ដែល​តម្រូវ​ឲ្យ​បុរស​ដែល​ពិកា​ភ្នែក​បាន​ជួប ជាមួយនឹង​ស្ត្រី​មាន​សតិ​មិន​គ្រប់ ហើយ​ត្រូវ​បាន​ផ្សំផ្គុំ​គ្នា​ជា​ស្វាមីភរិយា រហូត​បង្កើត​បានកូន​មួយ​ជា​ចំណងដៃ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ក្រលំបាក​យ៉ាងណា ក៏​ពួក​គេ​ខិតខំ​តស៊ូ​ក្នុង​ជីវិត​ដែរ​។
ប្ដី​ប្រពន្ធ​មួយគូរ​ខាងលើ​នេះ រស់នៅ​ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយ​ប្ដី​ឈ្មោះ មុត ថា អាយុ​៤០​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ យឿ វ៉ា អាយុ​៣០​ឆ្នាំ និង​មានកូន​ស្រី​ម្នាក់​អាយុ​៨​ឆ្នាំ ហើយ​បច្ចុប្បន្ន​រៀន​បាន​ថ្នាក់​ទី​៣​ហើយ​។

បើ​តាម​ការ​រៀបរាប់​ពី​លោក មុត ថា ដែល​ជា​ប្ដី​ពិការ​ភ្នែក​បាន​ឲ្យ​ដឹង​ថា លោក​មាន​តែ​ម្ដាយ​ជរា​ម្នាក់​ឈ្មោះ​ឈឹង ម៉ិ អាយុ​៧៥​ឆ្នាំ ដោយ​ឪពុក​របស់​លោក​បាន​ទទួលមរណភាព​ជា​យូរណាស់​មក​ហើយ ។ លោក​បាន​បន្ត​ថា លោក​មាន​បងប្អូន​ចំនួន​៦​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ និង​ស្រី​៣​នាក់ ចំណែក​លោក​ជា​កូន​ទី​៥ ក្នុង​គ្រួសារ​។

លោក មុត ថា បាន​និយាយ​ថា លោក​ពិតជា​ពិបាក​រស់​មែនទែន ដោយ​ភ្នែក​ទាំង​គូរ​របស់​គាត់​មើលឃើញ​ប្រហែល​១០​ភាគរយ​ទេ ហើយ​លោក​ដើរ​ធ្វើការ​ជា​កម្មករ​លី​បាវ​ស្រូវ​, និយាយ​ឱ្យ​ខ្លី គឺ​លោក​ស៊ីឈ្នួល​គេ​ដោយ​ប្រើ​កម្លាំង​សុទ្ធ​។ អ្វី​ដែល​លោក​ធ្វើ​ទៅ​បាន មិនមែន​ប្រើ​ភ្នែក​ទាំងស្រុង​ទេ គឺ​លោក​ប្រើ​វិញ្ញាណ​ខ្លះ ក្នុង​ការ​ដឹង​អំពី​ផ្លូវ​ដើរ ឬ​ផ្លូវ​ទៅ​កន្លែង​ស៊ីឈ្នួល​គេ និង​ផ្លូវត្រូវ​ទៅ​ផ្ទះ​។

សម្រាប់​ជីវិត​គូរ​ស្រករ​វិញ លោក​ថា នៅ​ឆ្នាំ​២០១០ លោក​មាន​អាយុ​៣០​ឆ្នាំ ក៏​ត្រូវ​បាន​បងប្អូន​ឪពុក​ម្ដាយ​នាំ​ទៅ​ស្ដីដណ្ដឹង​ស្ត្រី​ម្នាក់​ឈ្មោះ យឿ វ៉ា មាន​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ម្រះ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

បើ​ទោះជា​លោក​ដឹង​ថា ស្ត្រី​នេះ​មាន​សតិ​មិន​គ្រប់​ក៏​ដោយ លោក​ព្រម​ស្ម័គ្រស្មោះ​ដោយ​បាន​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អ​ធ័​ម និង​ប្រើប្រាស់​ជីវិត​ប្ដី​ប្រពន្ធ​ដោយ​ពឹងផ្អែក​លើ​ការ​ស៊ីឈ្នួល​អ្នក​ភូមិ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​សម្ដី​លោកយាយ ឈឹង ម៉ិ ត្រូវជា​ម្ដាយ​ជរា​រស់​ក្បែរ​កូន និង​ចៅ បានអោយ​ដឹង​ថា រឿង​ក្រ​សម្រាប់​គ្រួសារ​គាត់ និង​កូន​គាត់​មធ្យម​ទេ តែ​សំខាន់​កូន​ពិការ​ភ្នែក រីឯ​ប្រពន្ធ​ត្រូវជា​កូនប្រសារ​ស្រី​គ្នា​មាន​សតិ​មិនសូវ​គ្រប់​តាំងពី​កំណើត ហើយ​លោកយាយ​មិន​មានអី​ចែក​ឲ្យ កូន​ៗ​នោះ​ទេ គឺ​មាន​តែ​ណែនាំ​ឲ្យ​ខិតខំ​តស៊ូ​ក្នុង​ឆាកជីវិត ហើយ​កើត​ជាតិ​ណា​ៗ​ប្រាថ្នា​កុំឱ្យ​ជួប​បែប​នេះ​ទៀត​។

គួរ​រំលឹក​ថា ៖ ក្តុកក្តួល​អ្វី​ម្ល៉េះ​! ទោះ​ភ្នែក​មើល​មិន​ច្បាស់​ក៏​ប្រើ​វិញ្ញាណ​រក​ផ្លូវ​ទៅ​លី​សែង​ចិញ្ចឹមជីវិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ