ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២០ កម្ពុជានាំចេញកង់បានជាង ៥ពាន់លានដុល្លារ

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈវិស័យកីឡានិងសេដ្ឋកិច្ចសកលធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ការនាំកង់ចេញពីកម្ពុជា មានកំណើនជាលំដាប់ ។…

រាជធានីភ្នំពេញ ៖ ខណៈវិស័យកីឡានិងសេដ្ឋកិច្ចសកលធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ការនាំកង់ចេញពីកម្ពុជា មានកំណើនជាលំដាប់ ។ កង់ដែលនាំចេញពីកម្ពុជាមានទំាងកង់ធម្មតា និងកង់កីឡា នៅឆ្នាំ ២០២០ កន្លងទៅនេះទឹកប្រាក់បានពីការនាំចេញកង់មានចំនួន ៥ ២៣១,៤១លានដុល្លារ ខ្ពស់ជាងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ តែមានការកត់សម្គាល់ថា ការនាំចេញប្រភេទកង់កីឡាមានការធ្លាក់ចុះ ។ ការធ្លាក់ចុះបរិមាណនាំចេញកង់ប្រភេទកីឡានេះទំនងដោយសារសកម្មភាពកីឡា និងសេដ្ឋកិច្ចបានថមថយនៅលើពិភពលោកបណ្តាលមកពីវិបត្តិកូវីដ ១៩ ។ 

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ក្នុងនោះក្នុងឆ្នាំ ២០១៨ បរិមាណកង់នាំចេញមានចំនួន ១.៨៩៥.៤៧៨គ្រឿង គិតជាទឹកប្រាក់មានចំនួន ៣៧៨,៩៦លានដុល្លារ ។ ចំណែកឆ្នាំ ២០១៩ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ១.៨៩៧.៧៨៩គ្រឿង គិតជាទឹកប្រាក់មានចំនួន ៤១៩,៤៨លានដុល្លារ ក្នុងនោះប្រភេទកង់ប្រណាំងមានចំនួនទឹកប្រាក់ ៥៤.៦៨៦ដុល្លារ ទោចក្រយានធម្មតាមានទឹកប្រាក់ ៦.៩៩១.០៥៤លានដុល្លារ និងប្រភេទកង់ផ្សេងៗ មានចំនួន ៤១២,៤៣លានដុល្លារ ។ លុះមកដល់ឆ្នាំ ២០២០ ការនាំចេញកង់របស់កម្ពុជាមានទឹកប្រាក់សរុបចំនួន ៥ ២៣១,៤១លានដុល្លារ មានការកើនឡើងប្រមាណ ២៦,៦៨ភាគរយគិតជាទឹកប្រាក់កើនឡើងប្រមាណ ១១១,៨៣លានដុល្លារ ។ 

កង់ដែលនាំចេញពីកម្ពុជា ទៅលក់នៅប្រទេសក្នុងសហភាពអឺរ៉ុប ប្រទេសជប៉ុន អ៊ីស្ត្រាអែល កូរ៉េ ម៉ាឡេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សង្ហបុរី តៃវ៉ាន់និងប្រទេសជាច្រើនទៀត ។ ប្រភេទកង់ដែលកម្ពុជានាំចេញទៅកាន់ប្រទេសទៅនោះជាកង់ប្រណាំង និងប្រភេទកង់ផ្សេងទៀត  ។ តាមស្ថិតិនេះ គេកត់សម្គាល់ឃើញថា ការនាំចេញកង់ ប្រភេទកង់ប្រណាំងមានការធ្លាក់ចុះដល់ទៅ ៩៩,៦៣% ដោយក្នុងឆ្នាំ ២០២០ កន្លងទៅ ការនាំចេញកង់ប្រភេទនេះ មានតែក្នុងតម្លៃប្រមាណ ២០០ដុល្លារប៉ុណ្ណោះ ដោយសារតែឆ្នាំ ២០២០ កន្លងទៅវិបត្តិកូវីដ ១៩ ធ្វើឱ្យសកម្មភាពកីឡា សកម្មភាព ទេសចរណ៍ និងសេដ្ឋកិច្ច មានការបានធ្លាក់ចុះយ៉ាងគំហុកនោះ ។

ទោះកម្ពុជាជាប្រទេស បាននាំចេញកង់ច្រើន តែប្រជាជនកម្ពុជាភាគច្រើនត្រូវគេមើលឃើញថា ជិះកង់នាំចូលពីប្រទេសក្រៅទៅវិញ ដូចជាកង់នាំចូលមកពីប្រទេសថៃ នាំចូលពីតៃវ៉ាន់ ជាដើម ។ សកម្មភាពជិះរបស់ពលរដ្ឋដើម្បីកម្សាន្ត និងហាត់ប្រាណមានកំណើតជាលំដាប់ ៕