ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​គ្មាន​វាចា​! លើ​ផ្ទះ​ផង កន្លែង​ដក​ដំឡូង​ផង ១០​មក​ហើយ​លើ​ក្មេង​ស្រី​​ទាំង​២

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ​ទៅ​លើ​កុមារី​ជា​កូនចុង​រហូត​ដល់​ទៅ​ពីរ​នាក់​ឯណោះ ។ ការ​ឃាត់ខ្លួន​ឪពុកចុង​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១២ ខែមីនា…

ខេត្តរតនគិរី ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ​ទៅ​លើ​កុមារី​ជា​កូនចុង​រហូត​ដល់​ទៅ​ពីរ​នាក់​ឯណោះ ។

ការ​ឃាត់ខ្លួន​ឪពុកចុង​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ ដោយ​មាន​កម្លាំង​អធិការ​ក្រុង​បាន​លុង សហការ​ជាមួយ​អធិការ​ស្រុក​លំ​ផាត់​ផង​ដែរ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុកចុង​បាន​នៅ​ចំណុច​ភូមិ​អុល​ធំ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

ជនសង្ស័យ​ដែល​ជា​ឪពុកចុង​រូប​នោះ​មានឈ្មោះ សាន សុ​ឃី​ម អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន ដោយ​កុមារី​ជា​បង​​អាយុ​៩​ឆ្នាំ និង​ប្អូន​អាយុ​៨​ឆ្នាំ ។

លោក​វរសេនីយ៍ត្រី សួន សា​វុ​ធ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ​ថា ជនសង្ស័យ (​ឪពុកចុង​) និង​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​ឱ្យ​គេ​នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ ហើយ​ក៏​បាន​ឲ្យ​ម្ដាយមីង​នាំ​កុមារី​រង​គ្រោះ​ទាំង​២​នាក់​មក​ផ្ទះ​មុន​។ ពេល​នោះ ម្តាយមីង​ឃើញ​កុមារី​ទាំង​ពីរ​នាក់​ដើរ​មាន​សភាព​លំបាក ក៏​លួងលោម​ជជីក​សួរ​ក្មេង​ស្រី​ទាំង​២ ដោយសារ​តែ​ដេញដោល​ខ្លាំង​ពេក ទើប​ក្មេង​ស្រី​ទាំង​២​នាក់​ព្រម​ប្រាប់​ថា ឪពុក​បំពាន​សេពសន្ថវៈ​ខ្លួន​។

ក្រោយ​ពី​ដឹង​រឿង​ថា​ឪពុក​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បំពាន​សេពសន្ថវៈ​ហើយ​នោះ ម្ដាយ​មីង​ក៏​ទូរស័ព្ទ​រាយការណ៍​មក​លោកនាយ​ប៉ុស្ដិ៍​កាចា​ញ​ភ្លាម ហើយ​លោកនាយ​ប៉ុស្ដិ៍​ក៏​ឲ្យ​នាំ​ក្មេង​រង​គ្រោះ​ទាំង​២​មក​ប៉ុស្ដិ៍​សិន និង​នាំ​ក្មេង​ឲ្យ​ពេទ្យ​ពិនិត្យ ទើប​ឃើញ​ថា កុមារី​ទាំង​ពីរ​នាក់ ពិតជា​ត្រូវ​គេ​បំពាន​សេពសន្ថវៈ​ពិតប្រាកដ​មែន​។ ហើយ​ក៏​បាន​រាយការណ៍​មក​លោក​អធិការ​ក្រុង​ភ្លាម​ៗ​ផង​ដែរ លុះ​ស្អែក​ឡើង​រៀបចំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ​នេះ​តែ​ម្ដង​។

លោកនាយ​ប៉ុស្ដិ៍​បន្ត​ថា កុមារី​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ត្រូវ​បាន​ឪពុកចុង​ចាប់​បំពាន​សេព​សន្ថវៈ​រហូត​១០​ដង​មក​ហើយ គឺ​នៅ​លើ​ផ្ទះ និង​កន្លែង​ស៊ីឈ្នួល​ដក​ដំឡូង ឆ្លៀតពេល​ដែល​ម្ដាយ​កុមារី​ទាំង​ពីរ​នាក់​មិន​នៅ​។

បើ​តាម​ប្រភព​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ថា ជា​រឿយ​ៗ ពេល​ឪពុក​ទៅ​ណា​មក​ណា​តែងតែ​នាំ​ក្មេង​ស្រី​ទាំង​ពីរ​នាក់​ទៅ​តាម​រហូត​។

បច្ចុប្បន្ន ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ជា​ឪពុកចុង​ត្រូវ​បាន​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការ​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ