ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​បុរស​.​ស្លា​.​ប់​.​ដោយ​ជំងឺ​កូ​វី​ដ​១៩ ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សម្តេច​នាយក​​រដ្ឋមន្ត្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ តាម​រយៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ តាម​រយៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ចែក​ជូន​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​បុរស​ដែល​បាន​.​ស្លា​.​ប់​.​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្រុម​មន្ត្រី​អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​ជំនួស​មុខ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ទ្វេ​ជូន​ដល់​លំនៅ​ឋាន​ផ្ទាល់​របស់​សាច់ញាតិ​បុរស​រង​គ្រោះ​ដោយសារ​ជំងឺ​កូន​វី​ដ​១៩ ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មានដែល​ទឹក​ប្រាក់​ចំនួន​៥​លាន​រៀល និង​អង្ករ​ចំនួន​៨​ប៉ាវ​ផងដែរ។

ក្នុង​ឱកាស​នោះ​ដែរ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សាក​សួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តាម​រយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​បាន​សំដែង​នូវ​សមា​ណ​ទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ និង​សេចក្តី​អាឡោះអាល័យ​ជាទី​បំផុត ជូន​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព ។

លោក​អភិបាលរង​ខណ្ឌមានជ័យ បាន​លើកទឹកចិត្ត​ដល់​សាច់ញាតិ​នៃ​សព សូមកុំ​មាន​ក្តី​ព្រួយ​បារម្ភ​អំពី​ជីវភាព​គ្រួសារ ក្នុង​នោះ​ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តាំផ្ញើ​ទៅ​លោក​អាជ្ញាធរ​ខណ្ឌ យ៉ាងណា​ត្រូវ​ជួយ​ពិនិត្យ​ថែទាំ និង​សម្រួល​ដល់​ស្ថានភាព​ជីវភាព​គ្រួសារ​សព​ឲ្យ​បាន​សម​រម្យ​ផង​ដែរ ។

គួរ​រំលឹក​ថា បុរស​ដែល​.​ស្លា​.​ប់​.​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​លើក​ដំបូង​គេ​នៅ​កម្ពុជា មានឈ្មោះ ឡៅ ស៊ី​ណា អាយុ​៥០​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​អង្គរក្ស ។ រូប​គាត់ បាន​.​ស្លា​.​ប់​.​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១​កន្លង​ទៅ នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ មរណកាល​របស់​គាត់​បាន​បន្សល់​ទុក​នូវ​ក្តី​ឈឺចាប់ និង​ភាព​សោកសង្រេង​យ៉ាង​ក្រៃ​លែង​ឥត​ឧប្បមា​ដល់​ស្ត្រី​ប្រពន្ធ និង​កូនប្រុស​ស្រី​ទាំង​៤​នាក់​របស់​គាត់ ។ មរណកាល​ដដែល​នេះ គឺជា​ការ​បាត់បង់​យ៉ាង​ធំធេង​បំផុត​ដែល​ពិបាក​នឹង​ទទួលយក​ជា​ខ្លាំង ក្នុង​នាម​ជា​សាច់ញាតិ ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​គ្នា នា​ពេល​កន្លង​ទៅ ។

គួរ​រំលឹក​ថា សព​របស់​បុរស​រង​គ្រោះ​ត្រូវ​បាន​បូជា​រួចរាល់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ ពោល​គឺជា​យប់​នៅ​ថ្ងៃ​ដែល​គាត់​បាន​.​ស្លា​.​ប់​. ដែល​ប្រព្រឹត្តិ​ទៅ​នា​វត្ត​ឬ​ស្សី​សាញ់ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ។ ការ​បូជា​នោះ គឺ​មានការ​ចូលរួម​ពី​ក្រុម​គ្រូពេទ្យ ដោយ​បាន​វេច​ខ្ចប់​ត្រឹមត្រូវ រួម​ទាំង​បាញ់ថ្នាំ​.​ស​.​ម្លា​.​ប់​.​មេរោគ យ៉ាង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​បាន​មិន​អោយ​មានការ​សាយភាយ​វីរុស​កូ​វី​ដ​១៩​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ